ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    6 ចំនុច​នេះ​ហើយ​ដែល​ទូរទឹកកក Samsung Twin Cooling Plus មាន​ការ​ពេញ​និយមនា​ពេល​បច្ចុប្បន្ន​នេះ!

6 ចំនុច​នេះ​ហើយ​ដែល​ទូរទឹកកក Samsung Twin Cooling Plus មាន​ការ​ពេញ​និយមនា​ពេល​បច្ចុប្បន្ន​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះសាមសុងបានចេញទូរទឹកកកទ្វារ​ពីរ​ម៉ូដែល Twin Cooling Plus ដែល​មាន​ភាព​បត់​បែន និង​ថាមពល​ខ្ពស់។

cover

ខាងក្រោមនេះគឺជាហេតុផលដែលធ្វើឲ្យអតិថិជនពេញចិត្តនឹងទូរទឹកកកស៊េរីថ្មីរបស់សាមសុង៖

  1. អាចរក្សាអាហារឲ្យនៅស្រស់រយៈពេលយូរ

Samsung Twin Cooling Plus ធានាថាកម្រិតសីតុណ្ហភាព និងសំណើមបានរហូតដល់ទៅ 70% ដែ​ល​រក្សា បាននូវភាពស្រស់ពេញទូរទឹកកក ដូច្នេះបើទោះបីជាអាហាររបស់អ្នកនៅ​កន្លែងណាក៏ដោយ​ក៏វា​នៅ​តែ​ស្រស់។

  1. គ្មានក្លិនលាយឡំគ្នានៅក្នុងទូរទឹកកក

ទូរទឹកកកធម្មតាមានប្រព័ន្ធត្រជាក់តែមួយសម្រាប់ទូរទឹកកកទាំងមូល។ ប្រព័ន្ធ Twin Cooling Plus បែងចែកលំហូរ ខ្យល់សម្រាប់កន្លែងត្រជាក់ និងកន្លែងកក។ វាមានប្រព័ន្ធការពារក្លិនពី កន្លែង​កកកុំ​ឲ្យ​ទៅ​កន្លែង​ត្រជាក់និង ការពារក្លិនពីកន្លែងត្រជាក់កុំឲ្យទៅកន្លែងកក។ ដូច្នេះអ្នកអាចទុកអាហារនៅ​គ្រប់​កន្លែង​ដោយ​រក្សាបាននូវរស​់ជាតិដើមទាំងស្រុង។

  1. រក្សាភាពត្រជាក់រហូតដល់ទៅ 12 ម៉ោងក្នុងករណីភ្លើងដាច់

គ្មានអ្វីតក់ស្លុតជាងពេលមាន​អាហារ​ត្រៀម​ទុកជាច្រើននៅក្នុងទូរទឹកកក ហើយដាច់ភ្លើងនោះទេ ។ ការ​ច្នៃ​ប្រឌិត ថ្មីរបស់សាមសុង គឺរចនាមកដើម្បីពន្យាសីតុណ្ហភាព​នៅពេល​ដែល​ភ្លើង​ដាច់​ហើយ​នៅ​តែ​រក្សា​ភាព​ត្រជាក់​បាន រហូតដល់ 12 ម៉ោង នៅក្នុងផ្នែក Cool Pack។

1

  1. ប្រើប្រាស់ភ្លើងតិច

បច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាព ត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និងធានាដំណើរការបានយូរ។

  1. មុខងារបំលែងដ៏វ័យឆ្លាត

លក្ខណៈដ៏ពិសេសជាងគេរបស់ទូរទឹកកកនេះ គឺអ្នកអាចបំលែងកន្លែងកកឲ្យទៅជាត្រជាក់ដោយគ្រាន់តែ ចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះ ងាយស្រួលសម្រាប់ពេល​ដែល​អ្នកត្រូវ​ការ​កន្លែង​បន្ថែម​ដើម្បី​ដាក់ អាហារឲ្យបានច្រើននៅក្នុងឱកាសពិសេសណាមួយ។ វាបំពាក់ដោយមុខងារប្រាំ​យ៉ាង​ដែល​អ្នក​អាច​ជ្រើស​រើស បានតាមតម្រូវការ។

  1. ជម្រើសថាមពលត្រជាក់និងថាមពលបង្កក

ជាថ្មីម្តងទៀត គ្រាន់តែចុចទៅលើប៊ូតុងមួយ ទូរទឹកកកនេះនឹងអាចចែកចាយខ្យល់ត្រជាក់ឲ្យកកលឿន ឬគ្រាន់ តែត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឲ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់​ភ្ញៀវដែលមក​លេង​ផ្ទះ​របស់អ្នក ដោយមិនបានប្រាប់មុន ខណៈពេលដែលថាមពល បង្កកអាចផលិត​ទឹកកក​បាន​យ៉ាង​អស្ចារ្យ។

2

Samsung Twin Cooling Plus មានលក់នៅគ្រប់ហាងគ្រឿងអេឡិចត្រូនិចទូទាំងប្រទេសកម្ពុជា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ឆ

  • ដោយ: Hong
  • 3:06 PM, 18 May
  • ប្រភព: Samsung Electronic Cambodia
  • Tag: