ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    ទូរទស្សន៍ Samsung ទទួល​បាន​ចំណាត់​ថ្នាក់​លេខ 1 ក្នុង​ពិភព​លោក រយៈ​ពេល 10 ឆ្នាំ​ជាប់ៗ​គ្នា ទៀត​ហើយ!

ទូរទស្សន៍ Samsung ទទួល​បាន​ចំណាត់​ថ្នាក់​លេខ 1 ក្នុង​ពិភព​លោក រយៈ​ពេល 10 ឆ្នាំ​ជាប់ៗ​គ្នា ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Samsung បានក្លាយ​ជា ក្រុមហ៊ុនលេខ 1 នៅ​ក្នុង​ទីផ្សារ ទូរទស្សន៍​ពិភព​លោក រយៈ​ពេល 10 ឆ្នាំ​ជាប់ៗ​គ្នា តាំង​ពី​ឆ្នាំ 2006 ហើយ​លក់​បាន​ជាង 427 លាន​គ្រឿង។ ទន្ទឹម​គ្នានេះ​ដែរ លោក Hyun Suk Kim ក៏​បាន​មាន​ប្រសាសន៍ អោយ​ដឹង​ដែរ​ថា៖ “ជាង​ដប់​ឆ្នាំ​មក​នេះ ការ​លក់ និង​អត្រា​នៃ​ការ​បង្កើត​ថ្មី នៃ​ទូរទស្សន៍ របស់​យើង​ទទួលបាន ភាពជោគជ័យ ហើយវាកើតចេញ ពីក្តីប្រាថ្នា របស់យើង ដែលចង់ផ្តល់​ជូន អតិថិជននូវ បច្ចេកវិទ្យា និងសេវាកម្ម ដ៏ល្អបំផុត របស់យើង។ ដូចដែលយើង បានផ្លាស់ប្តូរទៅក្នុង​សម័យ​ថ្មី បទពិសោធថ្មី របស់ទូរទស្សន៍ គឺការជក់ចិត្ត ទៅនឹងរូបភាព ដ៏ច្បាស់ល្អ ដូចធម្មជាតិ ដែលមិន​ធ្លាប់​មាន។ យើងនឹងមិន បាត់បង់នូវ ចក្ខុវិស័យ នៃតម្លៃ និងការយល់ដឹង របស់អ្នកប្រើប្រាស់ ដែលជួយឲ្យ យើង​ទទួលបាន ភាពយូរអង្វែង នៅក្នុងទីផ្សារ ឈានមុខគេ។”

Cover

សូមបញ្ជាក់ដែរថា នៅក្នុងថ្ងៃសម្ពោធ នៅក្នុងឆ្នាំ 2006 ទូរទស្សន៍ R7 (‘Bordeaux’) លក់បាន 3 លាន​គ្រឿង និងតាមពីក្រោយ ដោយទូរទស្សន៍​ ToC​ TV ដែលជាទូរទស្សន៍ ប្រភេទ Full HD 3D ដែល​មាន​អេក្រង់ 3D​ ដំបូងគេ របស់ពិភពលោក សម្រាប់ការផ្តោត នៅថ្ងៃនេះ ទៅលើទូរទស្សន៍ អេក្រង់កោង UHD​ សាមសុងបានបង្កើត ផលិតផល ដែលបានគ្រោងទុកមុន យ៉ាងជោគជ័យ ហើយយល់ និងបំពេញ​តម្រូវ​ការ របស់អតិថិជន។ ចំណុចដៅ នៃឧស្សាហកម្មរួម ទាំងការបង្កើតទូរទស្សន៍ ដែលមានរាងស្តើង នៅក្នុង​ពិភពលោក គឺត្រឹមតែ 29.9mm នៅក្នុងឆ្នាំ 2009 ទូរទស្សន៍ UHD TV ដែលមានទំហំ 110 អ៊ីញ ដែល​ធំ​ជាង​គេក្នុងពិភពលោកនៅក្នុងឆ្នាំ 2013 និងទូរទស្សន៍ UHD TV អេក្រង់កោងដែលមានទំហំ 105 អ៊ីញ នៅ​ក្នុងឆ្នាំ2014។

1

លទ្ធផលនៃ ការបន្តស្វែងរក មធ្យោបាយ ដែលកាន់តែ ប្រសើរសម្រាប់ ការទស្សនា smart TVs បាន​ក្លាយ​ជា ឧបករណ៍ដ៏ សំខាន់នៅក្នុងផ្ទះ នៅលើពិភពលោក។ នៅឆ្នាំ 2010 សាមសុងបានបើក TV application store​ មុនគេ ក្នុងពិភពលោក​ និងបានអនុម័ត smart TV user interface​ ហើយចំពោះ Smart Hub នៅ​ក្នុងឆ្នាំ 2011។ តាំងពីពេលនោះ មកក្រុមហ៊ុន បានបង្ហាញបច្ចេកវិទ្យា ស្គាល់សំលេង កាយ​វិការ និងមុខ​ ព្រមទាំងបញ្ចូល ប្រព័ន្ធប្រតិបតិ្តការ Tizen ដើម្បីធ្វើឲ្យ ប្រសើរឡើង​ នូវការប្រើប្រាស់  និង​ការតភ្ជាប់ ដោយប្រើ អព្ភន្តរញ្ញាណ។

2

ទូរទស្សន៍ ឆ្លាតវៃស៊េរី 2016 របស់សាមសុង ផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ក្នុងការស្វែង​រក​និង​ភ្ជាប់​ទៅ នឹងមាតិការ និងសេវា ដែលពួកគេ ចូលចិត្ត ពីទូរទស្សន៍ និងខ្សែភាពយន្ត ទៅហ្គេម និងកម្មវិធី ព័ត៌មាន ដែលទាំងអស់នេះ នៅកន្លែងតែមួយ។ The Samsung Smart Control ដែលនៅ​ដាច់​ដោយ​ឡែក​ ត្រូវបានប្រើជាកន្លែង បញ្ជាតែមួយ ទៅកាន់ឧបករណ៍ ទាំងអស់ ដែលតភ្ជាប់ ទៅនឹង Samsung Smart TV ហើយលុបបំបាត់ ភាពស៊ាំញ៉ាំច្រើន នៃការបញ្ជា។ ការបំពាក់នូវបច្ចេកវិទ្យា loT hub ទូរទស្សន៍ SUHD TV ស៊េរី 2016 ក៏អាចភ្ជាប់ និងបញ្ជាឧបករណ៍ ដែលអាចប្រើ បានជាមួយគ្នាជាង 200 នៃ SmartThings​ មិនថាឧបករណ៍ មួយណាដែលត្រូវរោទ៍ ចាក់សោរ ឬ បិទភ្លើង ទាំងអស់ពីទូរទស្សន៍។

3

នៅឆ្នាំ 2015 ជាពេលដែលទូរទស្សន៍ SUHD ត្រូវបានសម្ពោធ វាបានក្លាយជា កត្តាដ៏សំខាន់ ក្នុងការ​សម្រេច គោលដៅ ​ជាក្រុមហ៊ុន ឈានមុខគេ ក្នុងទីផ្សារក្នុងរយៈពេល 10 ឆ្នាំនេះ នៅក្នុង ការបង្កើនចង្វាក់ ផលិត​កម្ម របស់ម៉ាក យីហោ។ ប្រជាប្រិយភាព នៃលំដាប់ ទូរទស្សន៍ ដែលល្អជាងគេនេះ អាចត្រូវបាន កំណត់​ដោយ ការផ្តល់ឲ្យនូវ គុណភាព រូបភាពដ៏ល្អបំផុត របស់ទូរទស្សន៍ SUHD ការរចនា  និងទាក់ទង ទៅនឹងបទពិសោធន៍ របស់អ្នកប្រើប្រាស់ ដែលជួយឲ្យ អ្នកប្រើប្រាស់ រីករាយជាមួយនឹង ទូរទស្សន៍ នៅ​គ្រប់​ស្ថានភាព ទាំងអស់។

4

នៅក្នុង កម្មវិធីពិព័ណ៌ គ្រឿងអេឡិចត្រូនិចឆ្នាំ 2016 សាមសុងបាន ប្រកាសទូរទស្សន៍ SUHD ថ្មីបំផុតជា​មួយ​នឹង បច្ចេកវិទ្យា​ Quantum dot display ដោយមិនប្រើប្រាស់ កាតមីញ៉ូម និងប្រើប្រាស់បច្ចេកវិទ្យា​​ Quantum dot​​ ចំនួន 10 បន្ទះ។ Quantum dot គឺជាឧបករណ៍បង្ហាញរូបភាពជំនាន់ក្រោយដែលប្រើភាគ​តូច​ល្អិត ដើម្បីបញ្ចេញពន្លឺដែលភ្លឺខ្លាំង បណ្តុំពណ៌ដែលធំ និងប្រភេទតំណាង ពណ៌ដ៏ច្បាស់បំផុត នៃ​ឧបករណ៍បង្ហាញ។

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

ការកំណត់ឆ្នាំ 2016 ជាចំណុច​ ចាប់ផ្តើមសម្រាប់ ទសវត្ស បន្ទាប់ក្រុមហ៊ុន ដែលឈានមុខគេ សាមសុង​នឹង​បន្ត ជម្រុញការកំណត់ គោលដៅនេះ ដើម្បីបង្ហាញថា ហេតុអ្វីបានជា ក្រុមហ៊ុននៅតែ ជាក្រុមហ៊ុន​ដែល​ឈានមុខគេ និងអ្វីដែលជា សមត្ថភាពពិត របស់ទូរទស្សន៍ របស់សាមសុង។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ Samsung

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo youtube

  • ដោយ: Mai
  • 2:30 PM, 03 May
  • ប្រភព: Samsung Cambodia
  • Tag: