ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    ម្សិលមិញ​ក្រុមហ៊ុន Samsung បាន​សម្ភោធ​នូវ​ទូរ​ទឹកកក​ស៊េរី​ថ្មី ដែល​បំពាក់​នូវ​បច្ចេកវិទ្យា Twin Cooling Plus ដែល​អាច​រក្សា​បន្លែ​ផ្លែ​ឈើ​អោយ​ស្រស់​បានយូរ

ម្សិលមិញ​ក្រុមហ៊ុន Samsung បាន​សម្ភោធ​នូវ​ទូរ​ទឹកកក​ស៊េរី​ថ្មី ដែល​បំពាក់​នូវ​បច្ចេកវិទ្យា Twin Cooling Plus ដែល​អាច​រក្សា​បន្លែ​ផ្លែ​ឈើ​អោយ​ស្រស់​បានយូរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

ក្រុមហ៊ុន Samsung ប្រចាំនូវកម្ពុជា បានដាក់បង្ហាញ ជាផ្លូវការនូវ ទូរទឹកកក ស៊េរីថ្មី ដែលមានបំពាក់ បច្ចេកវិទ្យា Twin Cooling Plus កាលពី ថ្ងៃទី 29 ខែ មិនា ឆ្នាំ 2016។ ជាមួយនឹង ទូរទឹកកក ដែលបំពាក់ បច្ចេកវិទ្យា ថ្មីនេះ អាចអោយ អ្នកផ្លាស់កន្លែង ក្លាសេបាន តាមចិត្ត និង អាចរក្សា បន្លែផ្លែឈើ អោយស្រស់ បានយូរ ហើយស៊ី ភ្លើងតិច។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

នៅក្នុងទូរទឹកកក បន្លែផ្លែឈើ នឹងប្រែទៅជា ក្រៀមស្វិត នៅពេលដែល គ្មានសំណើម ដូច្នេះទូរទឹកកក ដែលបំពាក់ មុខងារ Twin Cooling Plus គឺជាបច្ចេកវិទ្យា មួយដែល អាច រក្សាសំណើម បានរហូត ដល់ទៅ 70% មិនថាបន្លែ ផ្លែឈើ ទាំងនោះ ដាក់ក្នុងកន្លែង ណាក៏ដោយ នៅក្នុង ទូរទឹកកក។ ម្យ៉ាងទៀត បច្ចេកវិទ្យា Twin Cooling Plus TM នេះ ធ្វើអោយខ្យល់ នៅកន្លែង ត្រជាក់មិន ហូរចូល កន្លែងកក ដែលការពារ មិនអោយ មានក្លិន មិនល្អ ហូរចេញ ពីកន្លែងមួយ ទៅកន្លែងមួយ ហើយធ្វើអោយ បន្លែផ្លែឈើនៅ ស្រស់ដូចដើម។ អ្វីដែល ពិសេសនោះ គឺយើងអាច កំណត់ការ ប្រើប្រាស់ ទូរទឹកកកនេះ បាន 5 មុខងារផ្សេងៗ គ្នាដូចជា៖

  1. កំណត់អោយកកខាងលើ ត្រជាក់ខាងក្រោម
  2. បិទកន្លែងកក បើកតែកន្លែងត្រជាក់ខាងក្រោម
  3. បើកកន្លែងកកខាងលើ និង បិទកន្លែងត្រជាក់ខាងក្រោម
  4. កំណត់អោយខាងលើត្រជាក់ធម្មតាមិនកក និង ខាងក្រោម ក៏ត្រជាក់ ធម្មតាដូចគ្នា
  5. កំណត់អោយខាងលើត្រជាក់ធម្មតាមិនកក និង បិទកន្លែងត្រជាក់ ខាងក្រោម តែម្តង។

ជាមួយមុខងារបញ្ជាទាំង 5 នេះពិតជា ផ្តល់ភាព ងាយស្រួល ពេលដែលយើង មិនសូវ ប្រើប្រាស់ កន្លែងកក ឬ កន្លែងត្រជាក់ ជាប្រចាំ យើងអាច បញ្ជាប្រើតែ មួយផ្នែកៗ ក៏បាន។

នៅក្នុងកម្មវិធី សម្ភោធផលិតផល ទូរទឹកកក ថ្មីរបស់ ក្រុមហ៊ុន សាមសុង នេះដែរ លោក Seungho Choi អគ្គនាយក សាខា ក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា និង ឡាវបានមានប្រសាសន៍ ថា៖ សាមសុង តែងតែ ខិតខំបង្កើត នូវគ្រឿង អេឡិចត្រូនិច ដែលជួយ អោយការ រស់នៅ របស់អតិថិជន មានភាព ងាយស្រួល ជាងមុន។​ ឥឡូវនេះ យើងបានបង្កើត ទូរទឹកកក ដែលបំពាក់ ដោយ បច្ចេកវិទ្យាថ្មី ដែលអាចរក្សា ម្ហូបអាហារ អោយស្រស់ បានយូរ។ ម្យ៉ាងទៀត លោកបាន បន្ថែមថា រាល់ ការទិញ ទូរទឹកកក សាមសុង ស៊េរីថ្មី ចាប់តាំង ពីថ្ងៃនេះ តទៅ អតិថិជននឹង ទទួលាបាន ការធានារហូត ដល់ទៅ 10 ឆ្នាំ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel17

  • ដោយ: Samphas
  • 12:10 PM, 30 March
  • ប្រភព: Samsung Cambodia
  • Tag: