ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    នៅ​ផ្ទះ​នរណា​ខ្លះ​បន្ត​ប្រើ​ទូរទស្សន៍​ក្រាស់ៗ? គួរ​នៅ​បន្ត​ប្រើ ឬ​ផ្លាស់​ប្តូរ​មក​ប្រើ​ទូរទស្សន៍​ស្តើងៗ​វិញ? (មាន​ការណែនាំ)

នៅ​ផ្ទះ​នរណា​ខ្លះ​បន្ត​ប្រើ​ទូរទស្សន៍​ក្រាស់ៗ? គួរ​នៅ​បន្ត​ប្រើ ឬ​ផ្លាស់​ប្តូរ​មក​ប្រើ​ទូរទស្សន៍​ស្តើងៗ​វិញ? (មាន​ការណែនាំ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ថ្ងៃនេះ ខែនេះ ឆ្នាំនេះ បច្ចេកវិទ្យាបាន រីកចំរើន ខ្លាំងណាស់​ វា​បាន​ផ្លាស់​ប្ដូរ​ ជីវិត​របស់​យើង​បាន​ជា​ច្រើន​ផ្នែក​ មិន​ថា​ការ​រស់​នៅ​ សុខភាព​ ឬ​ការ​ប្រាស្រ័យ​គ្នា​ឡើយ​ គឺ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ឡើងៗ​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល។​ ក្នុង​នោះ​រួម​មាន​ទូរទស្សន៍​ផង​ដែរ​ វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ជីវិត​យើង​ ព្រោះ​យើង​អាម​តាម​ដាន​ពត៌​មាន​ពាស​ពេញ​ពិភពលោក​ ទស្សនា​ខ្សែ​ភាពយន្ត​ លេង​ហ្គេម​ ប្រើប្រាស់​អ៊ីនធឺណែត​ ឬ​កម្សាន្ត​ផ្សេងៗ​ទៀត​បាន​យ៉ាង​ច្រើន​សំបូរ​បែប​បំផុត។

cover

ទោះបីជាយើងដឹងថាបច្ចេកវិទ្យាកំពុងដំនើរការទៅមុខយ៉ាងខ្លាំងក្លា ក៏ពិតមែន ​ តែ​ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​ប្រើប្រាស់​ទូរទស្សន៍​ស៊េរី​ចាស់​ កម្រាស់​ក្រាស់​ដដែល​ នេះ​បើ​យោង​ទៅ​តាម​ស្ថាន​ភាព​នៅ​ប្រទេស​កម្ពុជា​យើង​ផ្ទាល់។​ ជា​ការ​ពិត​មិន​ថា​នៅ​តាម​ខេត្ត​ ឬ​ទី​ក្រុង​ឡើយ​ យើង​សង្កេត​ឃើញ​ថា​នៅ​មាន​ផ្ទះ​ខ្លះ​នៅ​តែ​បន្ត​ប្រើប្រាស់​ទូរទស្សន៍​ ក្រាស់​ជា​ច្រើន​ម៉ាក​ តែ​ពួក​គាត់​ពុំ​ទាន់​ដឹងពី​ផល​វិបាក​របស់​វា​ឡើយ។

1

ជាក់ស្ដែងទូរទស្សន៍ស៊េរីចាស់មានកម្រាស់ក្រាស់គឺមានតម្លៃថោក ហើយនៅ​មាន​ប្រជាជន​មួយ​ចំនួន​បាន​នៅ​បន្ត​ទិញ​យក​ទៅ​ប្រើប្រាស់​យ៉ាង​គគ្រឹក ​គគ្រែង​ ដែល​ភាគ​ច្រើន​បំផុត​ពួក​គាត់​មក​ពី​ខេត្ត​ ហើយ​ខ្លះ​ក៏​នៅ​ទី​ក្រុង​ផង​ដែរ។​ យើង​ក៏​ដឹង​ថា​ពួក​គាត់​ពុំ​សូវ​ជា​មាន​ថវិកា​ច្រើន​ ដើម្បី​ទិញ​ទូរទស្សន៍​ស្ដើង​ ព្រោះ​វា​ថ្លៃ​បន្តិច​ ឬ​ខ្លាច​ចាញ់​បោក​អ្នក​លក់​ លក់​កោរ​ ឬ​ទិញ​ចំ​របស់​ចិន​យ៉ា​ជា​ដើម។​ យ៉ាង​ណា​បើ​ពួក​គាត់​គិត​គូរ​ពិចារណា​អោយ​បាន​ដិត​ដល់​ គាត់​នឹង​ដឹង​ច្បាស់​អំពី​ហេតុ​ផល​ថា​តើ​មួយ​ណា​នឹង​សន្សំ​សំចៃ​ថវិកា​របស់​ ពួក​គាត់​ ក៏​ដូច​ជា​សុខភាព​ភ្នែក​បាន​ល្អ។

2

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ថ្ងៃនេះ Cambo Report សូមណែនាំអ្នកទាំងអស់គ្នាអោយបានដឹងអំពី គុណវិបត្តិ​របស់​ទូរទស្សន៍​កម្រាស់​ ក្រាស់​អោយ​បាន​ដឹង​អំពី​ចំនុច​ប៉ះ​ពាល់​ធំៗ​របស់​វា​ដូច​ខាង​ក្រោម៖

គុណវិបត្តិ

  • ស៊ីភ្លើងជាងទូរទស្សន៍ស្ដើង
  • កំរិតរូបភាព (Resolution) ទាប មិនសូវច្បាស់ មិនម៉ត់ និងរលោង
  • ប៉ះពាល់ដល់សុខភាពភ្នែក ដោយសារគ្រាប់ពណ៌អេក្រង់ធំៗ
  • មិនអាចទស្សនាវីដេអូតាមរយៈ មេម៉ូរីកាត HDMI ឬ USB បាន
  • មិនមានបច្ចេកវិទ្យា Wi Fi, Bluetooth ជាដើម

ដោយយោងតាមគុណវិបត្តិធំៗខាងលើ យើងអាចនិយាយបានថាទរទស្សន៍​ក្រាស់​មាន​គុណវិបត្តិ​ច្រើន​ណាស់​ដោយ​វា​ស៊ី​ ភ្លើង​ខ្លាំង​ ដូច្នេះ​យើង​ត្រូវ​ចំនាយ​ថវិកា​ច្រើន​ដើម្បី​បង់​ថ្លៃ​ភ្លើង​ជា​ដើម។​ ម្យ៉ាង​ទៀត​វា​មាន​កំរិត​រូប​ភាព​ទាប​ ធ្វើ​អោយ​ការ​ទស្សនា​មិន​ត្រជាក់​ភ្នែក​ និង​រីករាយ​ដូច​មើល​ទៅ​លើ​អេក្រង់​ទូរទស្សន៍​ស្ដើង​ ពិសេស​បំផុត​គឺ​ប៉ះ​ពាល់​ដល់​ភ្នែក​ដ៏​មាន​តម្លៃ​ទាំង​គូ​របស់​យើង​តែ​ម្ដង​ វា​អាច​ធ្វើ​អោយ​យើង​ព្រិល​ភ្នែក​ ឬ​ម្ញូប​ជា​ដើម​ ដែល​នឹង​ធ្វើ​អោយ​សុខ​ភាព​ភ្នែក​យើង​អន់​ថយ​ជា​លំដាប់។

ចុះផ្នែកផ្សេងៗដូចជាបច្ចេកវិទ្យា Wi Fi, Bluetooth ឬ HDMI, USB​ ឬ​មេម៉ូរី​កាត​នោះ​យ៉ាង​ណា​ដែរ?​ វា​ពិត​ជា​ពិបាក​ ព្រោះ​ពេល​ខ្លះ​អ្នក​ប្រើប្រាស់​ទូរទស្សន៍​ក្រាស់​ត្រូវ​ទិញ​ក្បាល​ចាក់​ VCD ​ឬ​ DVD​ មក​ទស្សនា​ខ្សែ​ភាព​យន្ត​ជា​ដើម​ ដែល​ធ្វើ​អោយ​យើង​ខាត​បង់​ទឹក​ប្រាក់​យ៉ាង​ច្រើន​ផង​ដែរ។​ តែ​បើ​យើង​មាន​ទូរ​ទស្សន៍​ស្ដើង​មួយ​ យើង​អាច​ចាក់​តន្រ្តី​ ឬ​ទស្សនា​រឿង​តាម​រយៈ​ USB​ ឬ​ HDMI​ ពី​កុំព្យូទ័រ​ ឬ​ស្មាត​ហ្វូន​បាន​យ៉ាង​ងាយ​ស្រួល​ មិន​ចាំ​បាច់​ចំនាយ​លុយ​ 2-3​ តង់​ឡើយ។

ដូច្នេះអ្វីដែលល្អសម្រាប់ប្រិយមិត្ត ក៏ដូចជាលោកអុំ អ្នកមិញទាំងអស់គួរតែទិញទូរទស្សន៍​ស្ដើង​យក​ទៅ​ប្រើប្រាស់​ជំនួស​ទូរទស្សន៍​ ក្រាស់​វិញ​ល្អ​ជាង​ ដោយ​សារ​វា​ជួយ​សន្សំ​សំចៃ​ប្រាក់​បាន​ច្រើន​ ពិសេស​បំផុត​ការពារ​ភ្នែក​របស់​យើង​បាន​ល្អ​ ហើយ​ថែម​ទាំង​ទំនើប​ ដែល​ពេល​ទស្សនា​ម្ដងៗ​កាន់​តែ​ជក់​ចិត្ត​ ជា​មួយ​កំរិត​រូប​ភាព​ច្បាស់​ត្រជាក់​ភ្នែក។

3

នាពេលបច្ចុប្បន្នទូរទស្សន៍ស្ដើងដែលមានវត្តមាននៅក្នុងទីផ្សារស្រុកខ្មែរ ​យើង​មាន​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ​ ដែល​តម្លៃ​របស់​វា​មាន​ទៅ​តាម​ទំហំ​អេក្រង់​ និង​សមត្ថភាព​របស់​ទូរទស្សន៍​នោះ។​ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ចំនាយ​ទឹក​ប្រាក់​ប្រហែល​ 180$​ ប៉ុណ្ណោះ​សម្រាប់​ទូរទស្សន៍​ដែល​មាន​ទំហំ​ 24​ អ៊ីញ​ និង​ថ្លៃ​ជាង​នេះ​ក៏​បាន​ទៅ​តាម​ថវិកា​ដែល​អ្នក​មាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel17

  • ដោយ: Hong
  • 2:25 PM, 22 March
  • ប្រភព: ខេមបូរីផត
  • Tag: TV