ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    Pangu ពន្យារ​ពេល​ការ Jailbreak ឧបករណ៍ Apple TV4 ប៉ុន្មាន​ថ្ងៃ​ទៀត​ដោយសារ​តែ…

Pangu ពន្យារ​ពេល​ការ Jailbreak ឧបករណ៍ Apple TV4 ប៉ុន្មាន​ថ្ងៃ​ទៀត​ដោយសារ​តែ…

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចទៅនឹងពត៌មានដែល Cambo Report បានចេញផ្សាយ កាលពីសប្ដាហ៍ មុនរួចទៅ ហើយថា ក្រុម Hackers របស់ប្រទេស ចិនឈ្មោះ Pangu នឹងបើក ធ្វើការ Update នូវឧបករណ៍ Apple TV ជំនាន់ទី 4 នាសប្ដាហ៍នេះ តែនៅ ថ្ងៃច័ន្ទនេះអ្វីៗ ត្រូវបាន ផ្លាស់ប្ដូរបន្តិច បន្តួចហើយ ដោយក្រុម Hackers Pangu បានប្រកាស កាលពី ម្សិលមិញ តាមរយៈ គណនីបណ្ដាញ សង្គម Twitter ថា Tool សម្រាប់យក មកធ្វើការ Jailbreak ឧបករណ៍ Apple TV 4 នឹងត្រូវ ពន្យារពេល ប៉ុនា្មនថ្ងៃ ទៅមុខទៀត។​

1

ជាមួយនឹងការប្រកាសពីក្រុម Pangu នោះបានត្រឹមតែ បញ្ជាក់ថា ពួកគេត្រូវ ការរយៈពេល ប៉ុន្មានថ្ងៃទៀត មុននឹង ពួកគេធ្វើ ការបើកឲ្យ អ្នកប្រើ ប្រាស់ Apple TV 4 ដំណើរការ ដោយ tvOS ជំនាន់ 9.0 និង 9.0.1 ទាំងអស់ អាចធ្វើការ Jailbreak ម៉ាស៊ីនពួកគេ បានដោយ ជោគជ័យ ដោយមិនបាន បញ្ជាក់ឲ្យច្បាស់ ថាមានរឿង អ្វីកើត ឡើងនោះទេ តែបើតាម ការគិត ប្រហែលជាការ Tool សម្រាប់យក ទៅ Jailbreak នោះ មានបញ្ហាខ្លះៗ ហេតុនេះ ពួកគេត្រូវការ ពេលវេលា សមរម្យមួយ សម្រាប់ធ្វើការ កែសម្រួល នូវបញ្ហា មួយចំនួន។ ជាការពិត ណាស់គ្មាន នរណាចង់ ពន្យារពេល អ្វីមួយ នោះទេ តែមក ពីបញ្ហា ដែលមិនអាច ជៀសវាង បានទើប Pangu សម្រេចចិត្ត មិនទាន់ បើកឲ្យមាន Tool សម្រាប់ Jailbreak នេះបាន។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយអាចប្រើអ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយនឹងអត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏បានបង្កើន​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

2 cover

យ៉ាងណាក៏ដោយ រាល់ប្រិយមិត្តដែល កំពុងមាន Apple TV ជំនាន់ទី 4 នៅគេហដ្ឋាន ប្រើប្រាស់ សូមកុំទាន់ អស់សង្ឃឹម ព្រោះការ បើកឲ្យ Jailbreak នឹងធ្លាក់មក ដល់ក្នុងពេល ប៉ុន្មានថ្ងៃ ខាងមុខទៀត នេះតាមការ សន្យា របស់ក្រុម Hackers Pangu ហើយ Cambo Report នឹងចេញ ផ្សាយពត៌មាន ក្ដៅៗជាបន្ត បន្ទាប់ទៀត ពេលការ Jailbreak ធ្លាក់មកដល់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel17-10

  • ដោយ: Por
  • 10:17 AM, 21 March
  • ប្រភព: Redmond Pie
  • Tag: TV