ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    Apple TV ជំនាន់​ទី 4 នឹង​អាច Jailbreak បាន​នា​សប្ដាហ៍​ក្រោយនេះ!

Apple TV ជំនាន់​ទី 4 នឹង​អាច Jailbreak បាន​នា​សប្ដាហ៍​ក្រោយនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីយប់មិញក្រុម Hacker របស់ប្រទេសចិន Pangu បានធ្វើឲ្យ ពិភពលោក ភ្ញាក់ផ្អើល ម្ដងទៀត សាជាថ្មី ជាមួយនឹង Tool សម្រាប់ធ្វើការ Jailbreak លើ iDevice របស់ Apple ជាច្រើនម៉ូឌែល ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិ ការ iOS ជំនាន់ 9.1 បន្ទាប់ពីស្ងាត់ បានមួយ រយៈកាល ពីពេល កន្លងទៅ។ លើសពីនេះ ទៅទៀតក្រុម Hacker Pangu ក៏មាន Tool មួយផ្សេងទៀត សម្រាប់អ្នក កំពុងប្រើប្រាស់ Apple TV ជំនាន់ទី 4 ឲ្យបានដឹង ផងដែរថា Tool ពិសេសមួយទៀត សម្រាប់ធ្វើការ Jailbreak នូវម៉ាស៊ីន Apple TV ជំនាន់ទី 4 នឹងប្រកាស ចេញជាផ្លូវ ការនាសប្ដាហ៍ ក្រោយនេះ។

1

ការ Jailbreak ម៉ាស៊ីន Apple TV ជំនាន់ទី 4 នេះ នឹងអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ ធ្វើការចូល ទៅកែប្រែមុខងារ មួយចំនួន ធំដែលក្រុម Developer របស់ Apple មិនអនុញ្ញាត ពិសេសបន្ថែម មុខងារថ្មីៗ ដែលអាចធ្វើ ទៅបានដោយ តម្រូវឲ្យ ម៉ាស៊ីនត្រូវបាន Jailbroken រួច។ គួរបញ្ជាក់ ផងដែរថា ការហែកគុក ថ្មីរបស់ Apple TV 4 នេះ Pangu នឹង Jailbreak បានតែនៅ លើម៉ាស៊ីន ដែលដំណើរ ការដោយ tvOS ជំនាន់ 9.0.X ប៉ុណ្ណោះ សម្រាប់អ្នក ប្រើប្រាស់ Apple TV 4 ដំណើរការដោយ tvOS ជំនាន់ចុងក្រោយ គេដូចជា 9.1, 9.1.1 ឬ 9.2 Beta មិនអាច ធ្វើការ Jailbreak បានឡើយ។ ហេតុនេះបើ Apple TV 4 របស់អ្នក ទាមទារឲ្យ ឡើងទៅកាន់ tvOS ជំនាន់ខ្ពស់ ចាប់ពី 9.1 ឡើងទៅ អ្នកមិន គួរឡើង Version ឡើយ។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

cv2

Pangu នឹងបញ្ចេញ Tool សម្រាប់ធ្វើការ Jailbreak ម៉ាស៊ីន Apple TV ជំនាន់ទី 4 នាសប្ដាហ៍ ក្រោយនេះ ហើយ Cambo Report នឹងចេញផ្សាយ អំពីរបៀប Jailbreak តាមដែលអាច ធ្វើទៅបាន សម្រាប់ប្រិយមិត្ត ទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel17

  • ដោយ: Por
  • 10:11 AM, 12 March
  • ប្រភព: Redmond Pie
  • Tag: TV