ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    កាន់​តែ​ត្រជាក់ សុខភាព​កាន់​តែ​ប្រសើរ កាន់​តែ​សន្សំ​សំចៃ ជាមួយ​ម៉ាស៊ីន​ត្រជាក់​រាង​ត្រី​កោណ​ស៊េរី​ថ្មី​របស់​សាមសុង!

កាន់​តែ​ត្រជាក់ សុខភាព​កាន់​តែ​ប្រសើរ កាន់​តែ​សន្សំ​សំចៃ ជាមួយ​ម៉ាស៊ីន​ត្រជាក់​រាង​ត្រី​កោណ​ស៊េរី​ថ្មី​របស់​សាមសុង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្វីដែលដែលអ្នកគាំទ្រ កំពុងទន្ទឹងរង់ចាំ ពេលនេះបាន មកដល់ហើយ ជាមួយស៊េរី ថ្មីនៃម៉ាស៊ីន ត្រជាក់ ដែលមានរចនា ជារាង ត្រីកោណ ស៊េរីថ្មី (The Triangle) និងប្រភេទ ម៉ាស៊ីនត្រជាក់ ដាក់ជាប់ ពិដាន (360 Cassette) ដែលបញ្ចេញ ខ្យល់ត្រជាក់ ស្រួល និងមានប្រយោជន៍ ដល់សុខភាព។ ម៉ាស៊ីនត្រជាក់ ស៊េរីថ្មីបាន បង្ហាញវត្តមាន នៅក្នុងព្រឹត្តិការណ៍ សម្ពោធ នាពេល ល្ងាចមិញនេះ រួមទាំងមាន ការចូលរួម ពីសំណាក់ ម្ចាស់ដេប៉ូ ចែកចាយលក់ ផលិតផល របស់សាមសុង ទៀតផង ព្រមទាំងមាន ការបកស្រាយ ពីបច្ចេកវិទ្យា ថ្មីៗរបស់ម៉ាស៊ីន ត្រជាក់ស៊េរី ថ្មីនោះ, ការចាប់ឆ្នោត យករង្វាន់ និងការ បរិភោគអាហារ រួមគ្នា ផងដែរ។

cover

ម៉ាស៊ីនត្រជាក់រាងត្រីកោណនេះ ធ្វើឲ្យខ្យល់ត្រជាក់ ចេញបាន លឿនបំផុត ដែលអាច សាយភាយ ពេញបន្ទប់ ដោយសារ បច្ចេកវិទ្យា POWERboost បង្កើតឡើងដោយ 8-Pole Inverter ហើយបច្ចេកវិទ្យា Digital Inverter របស់សាមសុង ជួយសន្សំសំចៃ ថាមពល អគ្គិសនី យ៉ាងមាន ប្រសិទ្ធភាព រហូតដល់ 68 ភាគរយ។ ជាងនេះ ទៅទៀត បច្ចេកវិទ្យា Virus Doctor និង 3 Care Filter មានសមត្ថភាព ខ្ពស់ក្នុងការ ច្រោះធូលី មេរោគ ក្នុងខ្យល់ និងបាក់តេរី ផ្សេងៗ ដែលបង្កឲ្យ មានជំងឺ អាឡែរហ្សី។

1

លោក Seungho Choi អគ្គនាយកសាខា ក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា និងឡាវ បានអោយ ដឹងថា៖ “រូបរាងដ៏ ស្រស់ស្អាត និងសមត្ថភាព ធ្វើឲ្យ ត្រជាក់របស់ ម៉ាស៊ីនត្រជាក់ នេះបាននាំ មកនូវ ផាសុកភាព ដល់អតិថិជន របស់យើង។ យើងបាន បង្កប់ លក្ខណៈពិសេសៗ និងទំនើបៗ ដើម្បីធានា ថាវា គឺជាឧបករណ៍ ឆ្លាតវៃ និងផ្តល់ភាព សុខស្រួល ដល់អតិថិជន នៅដើម ឆ្នាំនេះ។ នោះគឺជាការ បង្កើតថ្មី ពិតៗ។”

2 3

ម៉ាស៊ីនត្រជាក់នេះ អាចរក្សា សីតុណ្ហភាព នៅក្នុងបន្ទប់ ឲ្យត្រជាក់ រហូតដោយ មិនចាំបាច់បិទបើក ឬក៏កំណត់ សីតុណ្ហភាព ចុះឡើង ដូច្នេះវាប្រើប្រាស់ ថាមពល អគ្គិសនី កាន់តែ តិច។ បច្ចេកវិទ្យា Digital Inverter ជំនាន់ថ្មី ប្រើប្រាស់បាន ថាមពល ត្រឹមតែ ៣២ ភាគរយ នៃការ ប្រើប្រាស់ ថាមពលម៉ាស៊ីន ត្រជាក់ធម្មតា ដូច្នេះ មានន័យថា វាអាចសន្សំ សំចៃរហូត ដល់ទៅ ៦៨ ភាគរយ ជាមួយ មុខងារនេះ នឹងធ្វើឲ្យ បន្ទប់ត្រជាក់ លឿនជាងមុន ដោយសារ ដំណើរការក្នុង កម្រិតអតិបរិមា ជាមួយនឹងល្បឿន កង្ហារត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ដើម្បីបង្រ្កប់ ភាពត្រជាក់ ក្នុងបន្ទប់។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

4

សូមបញ្ជាក់ថា បច្ចេកវិទ្យា 8-Pole Motor ជាបច្ចេកវិទ្យា ម៉ាស៊ីនត្រជាក់ ដែលបង្កើត ឡើងដំបូង គេបង្អស់លើ ពិភពលោក ដោយក្រុមហ៊ុន សាមសុង។

5

សម្រាប់រដូវក្តៅដែលមកដល់ខាងមុខនេះ លោកអ្នកមិន បាច់បារម្ភ ពីភាពក្តៅស្អុះ ស្អាប់ទៀត នោះឡើយ ដោយគ្រាន់តែ ត្រូវការម៉ាស៊ីន ត្រជាក់មួយ ពីក្រុមហ៊ុន សាមសុងប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

cambo-channel17-10

  • ដោយ: Hong
  • 10:29 AM, 05 March
  • ប្រភព: Samsung Cambodia
  • Tag: