ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    Samsung ដាក់​បង្ហាញទូរ​ទឹកកក ប្រើ​អ៊ីនធើណេត​ក្នុង​​ព្រឹត្តិ​ការណ៍ CES 2016

Samsung ដាក់​បង្ហាញទូរ​ទឹកកក ប្រើ​អ៊ីនធើណេត​ក្នុង​​ព្រឹត្តិ​ការណ៍ CES 2016

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងព្រឹត្តិការណ៍ CES 2016 ដែលកន្លងទៅ មួយ​រយៈ​មុន​នេះ ក្រុម​ហ៊ុន Samsung ដែល​ជា​ក្រុម​ហ៊ុន អេឡិច​ត្រូនិច បាន​ដាក់​តាំង​ទូរទឹកកក ស៊េរីថ្មី​មួយ ដោយ​អាច​ប្រើ​អ៊ីនធើណេត​បាន។

លោក John Herrington ដែលជាអនុប្រធាន ជាន់ខ្ពស់ និងជាអ្នកគ្រប់គ្រង ទូទៅនៃសម្ភារៈ ផ្ទះបាយ របស់​ក្រុមហ៊ុន សាមសុង អាមេរិក​បានមានប្រសាសន៍ថា៖ “សាមសុងបានកែច្នៃ សម្ភារៈផ្ទះបាយ អោយ​មាន​លក្ខណៈ ទំនើបដែលអតិថិជន មិនត្រឹមតែចង់បាន ប៉ុណ្ណោះទេ តែថែមទាំងត្រូវការ ចាំបាច់​ទៀត​ផង។ ជាងនេះទៅទៀត ពួកយើងបាន បំពាក់ប្រព័ន្ធអ៊ីនធើណេត នៅក្នុងវាផងដែរ។

Cover

គួរបញ្ជាក់ថា ទូរទឹកកកនេះ ប្រើសម្រាប់ជាលក្ខណៈគ្រួសារ ដែលអាចភ្ជាប់ទំនាក់ទំនង នៅក្នុងគ្រួសារ ដោយមានបំពាក់ នូវអេក្រង់ ទូរទស្សន៍​មួយ ដែលមានទំហំ 21.5 អ៊ីញ នៅផ្នែកខាងក្រៅ។ អេក្រង់​ដែល​មាន រូបភាពច្បាស់មួយនេះ អាចអោយ លោកអ្នក ដាក់​បង្ហាញ និងចែករំលែក កាលវិភាគជាមួយ អ្នក​ដទៃ បង្ហោះរូបភាព និងកត់ត្រា ផ្សេងៗបានយ៉ាងស្រួល តាមរយៈទូរស័ព្ទដៃ។

អ្វីដែលកាន់តែពិសេសនោះ គឺទូរទឹកកកនេះ ក៏អាចអោយ លោកអ្នកអាច គ្រប់គ្រង គ្រឿងទេស បន្លែ និងសាច់បានយ៉ាងងាយ និង​ចាត់​ចែង ប្រភេទអាហារ ដែលអ្នកត្រូវការ និងអាហារដែលជិត ផុតកំណត់ ដើម្បីកាត់បន្ថយ កាកសំណល់ផ្សេងៗ ធ្វើអោយទូរទឹកកក មានភាពទូលាយ ជាងមុន។ វាក៏មានភ្ជាប់ មកជាមួយនឹង កាមេរ៉ាចំនួន 3 ផងដែរ នៅក្នុងនោះ ដើម្បីអាចអោយយើង មើលឃើញ តាមរយៈ​ទូរស័ព្ទ​ដៃ​បាន គ្រប់ពេលវេលា មិនថាយើងកំពុង ដើរទិញអីវ៉ាន់ ក្នុងផ្សារក៏ដោយ។

1

ក្រៅពីនេះទៅទៀត អ្នកក៏អាចស្តាប់តន្រ្តី មើលទូរទស្សន៍ ជាពិសេសគឺការប្រកួតបាល់ទាត់ នៅ​ពេល​ដែល​កំពុង​ធ្វើម្ហូប នៅក្នុងផ្ទះបាយ តាមរយៈអេក្រង់ របស់ទូរទឹកកកជា លក្ខណៈគ្រួសារមួយនេះ បាន​ថែម​ទៀត​ផង។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ news.samsung.com/us !!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel17

  • ដោយ: Mai
  • 5:00 PM, 28 January
  • ប្រភព: Samsung Cambodia
  • Tag: