ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ប្រើ​ប្រាស់​កម្មវិធី​នេះ​ជំនួស​កម្មវិធី Facebook វិញ ព្រោះ​វា​លឿន​ជាង ស៊ី​ថ្ម​តិច​ជាង និង​ស៊ី​ទិន្នន័យ​អ៊ីនធើណេត​តិច​ជាងទៀត

ប្រើ​ប្រាស់​កម្មវិធី​នេះ​ជំនួស​កម្មវិធី Facebook វិញ ព្រោះ​វា​លឿន​ជាង ស៊ី​ថ្ម​តិច​ជាង និង​ស៊ី​ទិន្នន័យ​អ៊ីនធើណេត​តិច​ជាងទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងទាំងអស់គ្នា ដឹងហើយថា Facebook គឺជាកម្មវិធី ដំបូងបង្អស់ ដែលយើងនឹង ដោនឡូត មុនគេ លើស្មាតហ្វូន របស់យើង ប៉ុន្តែទោះបី ជាវាស៊ីថ្ម ប៉ុនណា និង ស៊ីទិន្នន័យ អ៊ីនធើណេត ប៉ុនណា ក៏យើង នៅតែបន្ត ប្រើវាដែរ។ ប៉ុន្តែឥឡូវនេះ អ្នកអាចប្រើប្រាស់ កម្មវិធី​ថ្មី មួយជំនួស កម្មវិធី Facebook ដែលវាលឿន ជាង ស៊ីថ្ម តិចជាង និង ស៊ីទិន្នន័យ អ៊ីនធើណេត តិចជាងទៀត ហើយកម្មវិធីនោះ ឈ្មោះថា Puffin for Facebook។

cover

យោងតាមការប្រៀបធៀប ជាក់ស្តែង ជាមួយនឹង កម្មវិធី Puffin for Facebook នេះ មិនត្រឹមតែ អាចអោយយើង ប្រើប្រាស់ Facebook ដើម្បីមើល New Feeds បានលឿន នោះទេ វាថែមទាំង អាចអោយ យើង ប្រើប្រាស់ គណនី Facebook បាន 2 លើទូរស័ព្ទ តែមួយបាន ទៀតផង។ វាពិតជា ងាយស្រួល ហើយសម្រាប់ ល្បឿននៃ ដំណើរការ Web Browsing ក៏វាដើរលឿន ជាងកម្មវិធី Facebook ធម្មតាដែរ។ ហើយអ្វីដែល អ្នកត្រូវចំណាំ នោះត្រង់ថា គុណភាព រូបភាព និង វីដេអូគឺ មិនសូវច្បាស់ ខ្លាំងណាស់ ណាទេ ត្រឹមល្មមអាច មើលបាន ប៉ុន្តែបើអ្នក ចង់មើលរូបភាព រាងច្បាស់បន្តិច អ្នកត្រូវក្រឡុក ទូរស័ព្ទរបស់ អ្នកទៅ នោះវានឹង ច្បាស់ហើយ។

1 2

បើចង់ជ្រៀបកាន់តែច្បាស់សូមទស្សនាវីដេអូប្រៀបធៀបខាងក្រោមនេះ៖

ចំនុចដែលពិសេសសម្រាប់កម្មវិធី Puffin for Facebook នេះគឺត្រង់ថា ទោះបីជា យើងស្ថិតនៅ តំបន់ដែល ខ្សត់ខ្សោយ អ៊ីនធើណេត ក៏យើង នៅតែអាចបន្ត ប្រើប្រាស់ កម្មវិធី Facebook បានក្នុង ល្បឿនលឿនដែរ។ ហើយកម្មវិធីនេះ អាចអោយយើង ទាញយក ដោយឥតគិតថ្លៃ ទាំងនៅលើ Google Play Store និង App Store។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

cambo-channel

  • ដោយ: Samphas
  • 10:02 AM, 19 January
  • ប្រភព: Android Authority
  • Tag: កម្មវិធី & ហ្គេម