ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    ទូរទឹកក​ស៊េរី​ថ្មីរបស់ Samsung មាន​បំពាក់​កាមេរ៉ា​ខា​ង​ក្នុង និង អេក្រង់​សម្រាប់​មើល​អាហារ​នៅ​ខាង​ក្នុងទៀត

ទូរទឹកក​ស៊េរី​ថ្មីរបស់ Samsung មាន​បំពាក់​កាមេរ៉ា​ខា​ង​ក្នុង និង អេក្រង់​សម្រាប់​មើល​អាហារ​នៅ​ខាង​ក្នុងទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹតិ្តការណ៍ CES ឆ្នាំ 2016 នេះ​ក្រុម​ហ៊ុន Samsung បាន​ដាក់​បង្ហាញ​ផលិតផល​សម្រាប់​ផ្ទះ​បាយ​ថ្មី​មួយ​​ទៀត​គឺ ទូរទឹកកក​ដែល​មាន​អេក្រង់ និង កាមេរ៉ា​បង្កប់​ខាង​ក្នុង។ Samsung តែង​តែ​បំពាក់កាមេរ៉ា និង អេក្រង់ថាច់ស្គ្រើនលើឧបករណ៍អេឡិចត្រូនិចរបស់ពួកគេ ឥឡូវនេះលើទូរទឹកកកស៊េរីថ្មីរបស់ខ្លួន Samsung បានបំពាក់អេក្រង់ដ៏ធំទំហំ 21.5 អ៊ីញ Full HD ជាមួយនឹងកាមេរ៉ាខាង​ក្នុងច្រើន​កន្លែង​ទៀត​ផង។

cover

នៅលើស្គ្រីននៃទូរទឹកកកនោះដែរ យើងនឹងឃើញមានប៉ូតុងសម្រាប់ចុចបញ្ជា​ជាច្រើន ហើយអ្វីដែល​ពិសេស​នោះត្រង់ថា យើងក៏អាចប្រើប្រាស់ស្មាតហ្វូន ឬ ថេបប្លេតដើម្បីបញ្ជា​មើលរបស់​របរ ឬ ម្ហូប​អាហារ​ក្នុង​ទូរទឹកកកបានដែរ។ ម្យ៉ាងទៀតទូរទឹកកក​វៃឆ្លាតនេះក៏អាចត្រួតពិនិត្យ និង រំលឹកយើងអោយ​ទិញ​បន្ថែម​នូវម្ហូបអាហារដែលជិតអស់ទៀតផង។

1

ទូរទឹកកកដ៏ទំនើបមួយនេះដែរ ទើបតែដាក់បង្ហាញប៉ុណ្ណោះ ក្នុងការតាំងពិពរណ៌ CES ឆ្នាំ 2016 ដែល​ជា​ការ​តាំងពិព័រណ៌ដ៏ធំបំផុត នៅរដ្ឋ Las Vegas សហរដ្ឋអាមេរិច។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Samphas
  • 9:44 AM, 05 January
  • ប្រភព: Android Authority
  • Tag: