ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    ក្នុង​ព្រឹត្តិ​ការណ៍ CES 2016 ខាង​មុខ​នេះ LG នឹង​ដាក់​បង្ហាញ​ទូរទស្សន៍​អេក្រង់​ 4K របស់​ខ្លួន​ចំនួន 3 ម៉ូឌែល

ក្នុង​ព្រឹត្តិ​ការណ៍ CES 2016 ខាង​មុខ​នេះ LG នឹង​ដាក់​បង្ហាញ​ទូរទស្សន៍​អេក្រង់​ 4K របស់​ខ្លួន​ចំនួន 3 ម៉ូឌែល

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងព្រឹត្តិការណ៍ CES 2016 ដែលជា ព្រឹត្តិការណ៍ ដ៏ធំមួយ នៃការ ដាក់បង្ហាញ ផលិតផល អេឡិចត្រូនិចថ្មីៗ ហើយដែល តែងតែ ប្រព្រឹត្តទៅ នៅរៀងរាល់ ដើមឆ្នាំនោះ នឹងមានការ ចូលរួម ដោយក្រុមហ៊ុន ជាច្រើន ដែលក្នុងនោះ ​មានដូចជា Samsung, Huawei, LG, STE, Sony, Alcatel និង Lenovo ជាដើម។

Cover

យ៉ាងណាមិញ សម្រាប់ក្រុមហ៊ុន LG វិញនោះ ក៏កំពុងតែ ត្រៀមខ្លួន ផងដែរ សម្រាប់បង្ហាញ ទូរទស្សន៍ អេក្រង់ 4K របស់ខ្លួន ចំនួន 3 ម៉ូឌែល នៅក្នុង ព្រឹត្តិការណ៍ មួយនេះ ដែលមាន ដូចជា UH9500, UH8500 និង UH7700 មានទំហំ ចាប់ពី 49 អ៊ីញ ទៅដល់ 86 អ៊ីញ និងមានបំពាក់ ទៅដោយ បច្ចេកវិទ្យា HDR ដែលនឹង ធ្វើអោយ ការទស្សនា កាន់តែពិសេស ជាងមុន ផងដែរ។

1

សម្រាប់ទូរទស្សន៍ ទាំងបីម៉ូឌែល នេះដែរ LG នៅមិនទាន់ ផ្តល់ពត៌មាន អំពីតម្លៃ អោយបាន ច្បាស់លាស់ នៅឡើយទេ។ ដូចនេះ សម្រាប់ពត៌មាន ផ្លូវការ បន្ថែមទៀត មានតែ រង់ចាំ ដល់ការ បញ្ចប់ នៃព្រឹត្តិ ការណ៍នេះសិន ហើយខេមបូ នឹងផ្សាយជូន ជាបន្តទៀត។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Mai
  • 11:09 AM, 04 January
  • ប្រភព: The Verge
  • Tag: TV