ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    LG បាន​បង្កើត​ផ្ទៃ​អេក្រង់​ទំហំ 18 អ៊ីង អាច​បត់​បាន​ដូច​កាសែត! ស្ទើរ​តែ​មិន​ជឿ​ពេល​ឃើញ​រូបនេះ!

LG បាន​បង្កើត​ផ្ទៃ​អេក្រង់​ទំហំ 18 អ៊ីង អាច​បត់​បាន​ដូច​កាសែត! ស្ទើរ​តែ​មិន​ជឿ​ពេល​ឃើញ​រូបនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុននេះ ធ្លាប់បានបង្ហាញ ពីផ្ទៃអេក្រង់ មួយចំនួន ដែលអាច បត់បាន នាពេល កន្លងមក នេះហើយ តែផ្ទៃអេក្រង់ ទាំងនោះ មានទំហំតូច ល្មមតែប៉ុណ្ណោះ ប៉ុន្តែលើកនេះ LG បានបង្ហាញ ផ្ទៃអេក្រង់ដល់ ទៅទំហំ 18 អ៊ីង ឯណោះ ដែលអាច បត់បាន ដូចក្រដាសកាសែត អញ្ចឹង។

1-cover

ពួកគេកំពុងតែព្យាយាម ផលិតផ្ទៃ អេក្រង់ទំហំ 25 អ៊ីង ដែលអាចបត់ បានបន្តទៀត នាពេលបន្ទាប់។ យើងក៏បាន ដឹងដែរថា​ Sony, Samsung, Sharp និងក្រុមហ៊ុនមួយ ចំនួន ក៏កំពុងតែ ធ្វើការលើ ការផលិតអេក្រង់ កោងអាចបត់ បាននេះដែរ តែ LG ដូចជាចង់បង្ហាញ ដល់មហាជន មុនគេ ថាខ្លួនអាច ធ្វើបាន មុនគេ។

LG Display co Wallpaper TV

នាពេលអនាគត LG នឹងដាក់លក់ ទូរទស្សន៍ ដែលមាន ផ្ទៃអេក្រង់ទំហំ 55 អ៊ីង ហើយមានកម្រាស់ ស្តើងបំផុត ដូច្នេះមិត្ត អ្នកអាន អាចរង់ចាំ មើលទាំង អស់គ្នា ថាតើផលិតផល ទាំងនោះ មានគុណភាព និងអត្ថប្រយោជន៍ អ្វីខ្លះ ពេលដែល អេក្រង់កាន់ តែស្តើង ដូចក្រដាស កាសែត បែបនេះ។

  • ដោយ: Hong
  • 9:59 AM, 04 January
  • ប្រភព: The Verge
  • Tag: TV