ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    SUHD TV របស់​សាម​សុង​លក់​បាន​ជាង 1 ពាន់​លាន​ដុល្លារ​នៅ​អាមេរិក​ខាងជើង

SUHD TV របស់​សាម​សុង​លក់​បាន​ជាង 1 ពាន់​លាន​ដុល្លារ​នៅ​អាមេរិក​ខាងជើង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងខែតុលានេះ ក្រុមហ៊ុន អេឡិចត្រូនិច សាមសុង លក់ទូរទស្សន៍ បានជាង 1 ពាន់លាន ដុល្លារ នៅអាមេរិក ខាងជើង។ បើតាម អនុប្រធាន នៃពាណិជ្ជកម្ម ឧបករណ៍ សោតទស្សន៍ របស់ក្រុមហ៊ុន សាមសុង អេឡិច លោក យុនលី បានមាន ប្រសាសន៍ថា៖ «ក្រុមហ៊ុន អេឡិចត្រូនិច សាមសុង មានការ លក់ ប្រចាំខែ ដល់ទៅ 1 ពាន់លានដុល្លារ នៅអាមេរិក ខាងជើង ដែលនេះ សបញ្ជាក់អោយ ឃើញថា សាមសុង បានក្លាយជា ម៉ាកទូរទស្សន៍ មួយ ដែលផ្តល់ភាព ជឿជាក់ពី អតិថិជន»។

Coer

ជាងនេះទៅទៀត ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ក៏ទទួលបាន រង្វាន់ចំនួន 2 សម្រាប់ផលិត ផល ដែលអតិថិជន ពេញចិត្ត ជាងគេ ផងដែរ។ នេះបើ យោងតាម របាយការណ៍ ប្រចាំឆ្នាំ J.D. Power 2015 High-Definition Television (HDTV) Satisfaction ដែលបានស្ទង់ មតិអតិថិជន ជាង 3.750 នាក់ ដែលបាន បញ្ជាទិញ HDTV ក្នុងរយៈពេល 12 ខែមកនេះ។

ហើយបើតាម NPD ដែលជាក្រុមហ៊ុន ពត៌មាន ពិភពលោក បានអោយ ដឹងថា ក្រុមហ៊ុន Samsung មានចំណែក ទីផ្សារ ទូរទស្សន៍ 35.1% នៅក្នុង សហរដ្ឋអាមេរិក និង 38.4% នៅក្នុងប្រទេស កាណាដា ដែល ធ្វើអោយ សាមសុង ក្លាយជា អ្នកលក់ ទូរទស្សន៍ ដែលឈានមុខ គេនៅ អាមេរិក ខាងជើង។

1

គួរបញ្ជាក់ថា ទូរទស្សន៍ SUHD បានផ្តល់ភាព ភ្លឺច្បាស់ ជាងមុនរហូត ទៅដល់ 75 ដង នៃការ បញ្ចេញពណ៌ រូបភាព និងទទួលបាន ពន្លឺភ្លឺ ជាងមុន ដល់ទៅ 2.5 ដង លើសពី ទូរទស្សន៍ធម្មតា។ វាបានផ្តល់នូវ កម្រិតភាពច្បាស់ នៃរូបភាព ជាមួយនឹង បច្ចេកវិទ្យា ចុងក្រោយរបស់ Samsung។ ហើយគ្រប់ ទូរទស្សន៍ SUHD សុទ្ធតែ ប្រើនូវប្រព័ន្ធ Tizen (ប្រព័ន្ធប្រតិបត្តិការ ភ្ជាប់មកជាមួយ នឹងអ៊ីនធើណេត ដែលផ្តល់នូវ កម្មវិធី ប្រើប្រាស់ កាន់តែពិសេស) ផងដែរ។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួល បាន វីដេអូថ្មីៗ!!!
  • ដោយ: Mai
  • 1:49 PM, 30 December
  • ប្រភព: Samsung Cambodia
  • Tag: TV