ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    ក្រុមហ៊ុន​សាម​សុង លក់​ដាច់​ម៉ាស៊ីន​បោក សំលៀក​បំពាក់ Activ Dualwash អស់​មួយ​លាន​គ្រឿង

ក្រុមហ៊ុន​សាម​សុង លក់​ដាច់​ម៉ាស៊ីន​បោក សំលៀក​បំពាក់ Activ Dualwash អស់​មួយ​លាន​គ្រឿង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ ក្រុមហ៊ុន សាមសុងបាន​បំបែក កំណត់​ត្រា​ថ្មីមួយ ដោយ​លក់​ដាច់​ម៉ាស៊ីន បោក​សំលៀក​បំពាក់ Activ Dualwash អស់​មួយ​លាន​គ្រឿង ហើយ​បាន​បង្កើន​ចំនួន​លក់ ដល់​ទៅ 3500 គ្រឿងក្នុងមួយថ្ងៃ។ ចំនួនលក់នេះដែរ ត្រូវបានរាប់ចាប់តាំងពី ការចេញលក់ដំបូង នៅលើទីផ្សារកាលពីខែ កុម្ភៈ ឆ្នាំ 2015 កន្លងមក។

Cover

ម៉ាស៊ីនបោកសំលៀកបំពាក់ ដែលមានភាពច្នៃប្រឌិត មួយនេះ ត្រូវបានសម្ភោធអោយប្រើប្រាស់ នៅ​ប្រទេស កូរ៉េខាងត្បូង មុនពេល ចាប់ផ្តើមដាក់លក់ នៅឯអាមេរិកខាងជើង អាមេរិកឡាទីន តំបន់អាស៊ី តំបន់មជ្ឈឹមបូព៌ា និងតំបន់អាហ្វ្រិក។ បន្តថា នៅក្នុងកំឡុងពេល ត្រីមាសទីមួយ នៃឆ្នាំ 2015 ម៉ាស៊ីន​បោកគក់ មួយនេះ​មានចំណែក ទីផ្សារ 17% នៅក្នុងចំណោមម៉ាស៊ីន បោកសម្លៀកបំពាក់ ផ្សេងៗទៀត របស់ក្រុមហ៊ុន សាមសុង ហើយបានបន្ត កើនដល់ 36% និង 41% នៅត្រីមាសទី 2 និងទី 3។

គួរបញ្ជាក់ផងដែរ ម៉ាស៊ីន Activ Dualwash នេះដែរ មានភ្ជាប់មកជាមួយនឹង ចានបោក ដែលអនុញ្ញាតិ អោយអ្នក ធ្វើការដុសជម្រះ ដោយផ្ទាល់លើ ផ្នែកប្រឡាក់ខ្លាំងបាន មុនពេលដាក់ ទៅក្នុងម៉ាស៊ីនបោក​សម្លៀក​បំពាក់វិញ។ ហើយជាមួយនឹង ចានបោកនេះ លោកអ្នក ក៏អាចសម្អាតស្នាមប្រឡាក់ ដោយដៃ ដូចជាខោអាវលេងកីឡា ក្រណាត់សូត្រ និងក្រណាត់ស្តើងៗ នៅក្នុងកន្លែង តែមួយ មុនពេលយក​ទៅ​ដាក់ ក្នុងម៉ាស៊ីនបោកសំលៀកបំពាក់ បានផងដែរ ហើយការធ្វើបែបនេះ គឺដើម្បីជួយកាត់បន្ថយ ការខ្ជះខ្ជាយទឹក និងកំពប់ទឹកជាដើម។

2 1

ទស្សនាវីដេអូលម្អិតពីម៉ាស៊ីនបោកខោអាវនេះទាំងអស់គ្នា

Activ Dualwash ក៏ជួយអោយការបោកសំលៀកបំពាក់ មានល្បឿនជាងមុនផងដែរ ដោយលោកអ្នក ត្រូវ​ចំណាយពេល រង់ចាំ ត្រឹមតែ 36 នាទី​ តែប៉ុណ្ណោះ សម្រាប់សំលៀកបំពាក់ធម្មតា។ ដូចនេះប្រសិនបើ លោកអ្នកមាន ចំណាប់អារម្មណ៍ ទៅលើម៉ាស៊ីន Activ Dualwash នេះនោះ អាចស្វែងរកជាវបាន នៅ​ហាងនានា ដែលមាន លក់ផលិតផលរបស់ ក្រុមហ៊ុន Samsung។

  • ដោយ: Mai
  • 4:29 PM, 13 November
  • ប្រភព: Samsung Cambodia
  • Tag: