ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    ទូរទស្សន៍ SUHD TV របស់ Samsung អាច​ធ្វើ​អ្វី​បាន​ខ្លះ?

ទូរទស្សន៍ SUHD TV របស់ Samsung អាច​ធ្វើ​អ្វី​បាន​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

SUHD TV គឺជាទូរទស្សន៍ឆ្លាតវៃមួយ ផលិតដោយក្រុមហ៊ុន Samsung ដែលវា បានបំពាក់មកជាមួយនឹង មុខងារជាច្រើន មិនមែនត្រឹមតែ ផ្តល់អោយយើង ត្រឹមតែការទស្សនា មួយមុខនោះទេ តែវាក៏អាច អោយយើង ធ្វើការឆែកអ៊ីម៉ែល ពិភាក្សា និងជជែកគ្នា នៅលើ បណ្តាញសង្គមល្បី ដូចជា ហ្វេសប៊ុក ទ្វីតធឺ ឬមួយ ក៏អាចអាន អត្ថបទអនឡាញ បានផងដែរ។ ហើយយើងក៏អាច ទស្សនាវីដេអូនានា នៅលើវេបសាយ Youtube ក៏បានដែរ។

smarthub

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ទាំង 5 យ៉ាង បន្ថែមពីខាងលើ របស់ទូរទស្សន៍ SUHD TV៖

  1. មានមុខងារច្រើន និងប្រើប្រាស់ដោយសាមញ្ញ

ជាមួយនឹង ទូរទស្សន៍ SUHD TV លោកអ្នក អាចមើលកម្មវិធី ទូរទស្សន៍ផង ហើយក៏អាច ឆែកអ៊ីនធើណេត លើអេក្រង់តែមួយ ក៏បានដែរ។ ឧទាហរណ៍៖ លោកអ្នកអាច មើលកម្មវិធីទូរទស្សន៍ផង និងសរសេរ comments ទៅមិត្តភក្តិ នៅក្នុង Facebook ផង។

  1. មានភាពងាយស្រួល ក្នុងការប្រើប្រាស់

ជាមួយនឹង មុខងារភ្ជាប់លឿន (Quick Connect) អ្នកអាច ចែកចាយឯកសារ ផ្សេងៗពី ទូរទស្សន៍ទៅកាន់ទូរស័ព្ទ និងពីទូរស័ព្ទ ទៅកាន់ទូរទស្សន៍ បានដោយងាយស្រួល។ ម្យ៉ាងវិញទៀត ប្រសិនបើ លោកអ្នក កំពុងតែមើលទូរទស្សន៍ អ្នកក៏មិនចាំបាច់ បិទកម្មវិធីទូរទស្សន៍ នៅពេលដែល អ្នកចេញពីបន្ទប់ នោះដែរ អ្នកក៏អាច ភ្ជាប់មកមើលបន្ត នៅលើទូរស័ព្ទដៃ បានផងដែរ (បញ្ជាក់៖ ត្រូវតែប្រាកដថា មានភ្ជាប់ ជាមួយនឹង Wireless ជានិច្ច ទើបលោកអ្នក ភ្ជាប់ទៅកាន់ ទូរទស្សន៍ និងធ្វើកិច្ចការផ្សេងៗបាន)។

  1. កំណត់ពេលមើលពត៌មាន

អ្នកក៏អាច តាមដាន និងទទួលបានពត៌មានថ្មីៗ និងការរំលឹក (Reminder) នៅលើទូរស័ព្ទរបស់អ្នក បានផងដែរ ជាមួយនឹង SUHD TV។ នៅពេលដែល ទូរស័ព្ទរបស់លោកអ្នក រោទិ៍ ទូរទស្សន៍ ក៏នឹងបើកអោយ ដោយស្វ័យប្រវត្តិ ព្រមទាំងបង្ហាញ នូវពត៌មាន និងការព្យាករណ៍ អាកាសធាតុថ្មី តាមរយៈ Google Calendar ផងដែរ ដូច្នេះហើយ អ្នកនឹងអាចដឹងភ្លាមៗ ហើយនឹងអាចការពារ ឬត្រៀមខ្លួន សម្រាប់រដូវភ្លៀង ទៀតផង។

  1. មានកម្មវិធីកំសាន្តច្រើន

នៅពេលដែល អ្នកចង់ស្វែងរក កម្មវិធីកំសាន្តផ្សេងៗ នៅលើទូរទស្សន៍ SUHD វានឹងបង្ហាញ លោកអ្នក នូវកម្មវិធីជាច្រើន មកតែម្តង។ ហើយក្រៅពី ការទស្សនាវីដេអូ នៅលើអ៊ីនធើណេត លោកអ្នក ក៏អាចចូល ទៅកាន់ ការកំសាន្តផ្សេងៗ ដែលភ្ជាប់ រួចជាស្រេចជាមួយនឹង SUHD TV បានផងដែរ។

  1. ភាពទាន់សម័យកាល

ជាមួយនឹង បច្ចេកវិទ្យា One Connect Box លោកអ្នកអាច update កម្មវិធីថ្មីៗ ហើយក៏មិនចាំបាច់ ត្រូវផ្លាស់ប្តូរ ទូរទស្សន៍ពីរបីឆ្នាំម្តង នោះដែរ។ យ៉ាងណាមិញ ជាមួយនឹង ទូរទស្សន៍ស្មាតធីវី ក៏មានភ្ជាប់ នូវមុខងារ បញ្ជាដោយវិការ (Motion-Sensor) និងកាមេរ៉ា ផងដែរ។

960x733

សរុបមកវិញ ចំពោះ ទូរទស្សន៍ប្រភេទកោងនេះដែរ មានមុខងារ អាចបម្រើចក្ខុរបស់អ្នកប្រើប្រាស់ បានច្រើន ដែលអាចជួយ អោយការទស្សនា កាន់តែប្រសើរឡើង បន្ថែមទៀត។ ចុះចំណែក ប្រិយមិត្តវិញ យល់យ៉ាងណា​ដែរ ចំពោះអត្ថប្រយោជន៍ ដែលបានរៀបរាប់ អំពីទូរទស្សន៍ ខាងលើនេះ?

  • ដោយ: Mai
  • 12:18 PM, 21 September
  • ប្រភព: Samsung Cambodia
  • Tag: TV