ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    ទូរទស្សន៍​ដែល​មាន​កម្រិត​បង្ហាញ​រូបភាព 8K នឹង​ចេញ​លក់​ក្នុង​ខែ​ក្រោយ​នេះ មាន​តម្លៃ​ប្រហែល 13 ម៉ឺនដុល្លារ!

ទូរទស្សន៍​ដែល​មាន​កម្រិត​បង្ហាញ​រូបភាព 8K នឹង​ចេញ​លក់​ក្នុង​ខែ​ក្រោយ​នេះ មាន​តម្លៃ​ប្រហែល 13 ម៉ឺនដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ ក្រុមហ៊ុន Sharp បានធ្វើការប្រកាស ទូរទស្សន៍ ជំនាន់ថ្មី របស់ខ្លួន មានឈ្មោះថា Super Hi-Vision មានអេក្រង់ 85 អ៊ីង ដែលមាន កម្រិតបង្ហាញបាន ដល់ទៅ 8K ក្នុងការតាំង ពិព័រណ៍ CES ឆ្នាំ 2015 ក្នុង ប្រទេសជប៉ុន។

SONY DSC

ទូរទស្សន៍នេះវា នឹងមាន កម្រិតបង្ហាញ 8K ស្មើនឹង 7680 x 4320 ភិចសែល ជាមួយនឹង បច្ចេកវិទ្យា IGZO។ វានឹងមាន រន្ធ HDMI មិនត្រឹម តែប៉ុណ្ណោះ វាក៏មានមុខងារ សម្រាប់ធ្វើការ Broadcasts និង បច្ចេកវិទ្យា ដែលបំពាក់ ជាមួយទូរទស្សន៍ នេះជាច្រើនទៀត ចំពោះមុខងារ បច្ចេកវិទ្យា ក្រុមហ៊ុន មិនបាន បញ្ជាក់អោយបាន ក្បោះក្បាយ ច្រើនឡើយ រង់ចាំដល់ការ បញ្ចេញលក់ ឬ ពេលខាង មុខឆាប់ៗនេះ យើងនឹងទទួលបាន ពត៌មានកាន់ តែច្បាស់ ពីទូរទស្សន៍ មានកម្រិត បង្ហាញ 8K នេះ។

វាគឺជាទូរទស្សន៍ជំនាន់ទីមួយ ដែលមាន កម្រិតបង្ហាញ 8K នៅក្នុង ពិភពលោក ហើយទូរទស្សន៍នេះ វានឹងចេញ លក់នៅចុងខែ តុលានេះហើយ ជាមួយនឹង តម្លៃថ្លៃ កប់ពពក ដែលប្រកាសចេញ ពីក្រុមហ៊ុនក្នុងតម្លៃ 133,034$។

  • ដោយ: Meng
  • 12:09 PM, 16 September
  • ប្រភព: Engadget
  • Tag: TV