ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    Apple TV ជំនាន់​ថ្មី​មាន​លក្ខណៈ​ពិសេស និង​កាន់​តែ​ទំនើប​ជាងមុន!

Apple TV ជំនាន់​ថ្មី​មាន​លក្ខណៈ​ពិសេស និង​កាន់​តែ​ទំនើប​ជាងមុន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពាក់កណ្តាល អាធ្រាតយប់មិញនេះ Apple បានធ្វើការប្រកាស ផលិតផលថ្មីៗ របស់ខ្លួន ជាច្រើន ដូចជា នាឡិកាឆ្លាតវៃ ជំនាន់ថ្មី, Apple TV, iPhone 6s និង iPhone 6s Plus និងផលិតផល មួយចំនួនទៀត។

cover

ខេមបូ បានជម្រាប ជូនប្រិយមិត្ត អំពីលក្ខណៈ សម្បត្តិរបស់ iPhone 6s និង iPhone 6s Plus រួចមកហើយ។ សម្រាប់ពេលនេះវិញ យើងនឹង លើកយក លក្ខណៈសម្បត្តិ របស់ Apple TV ជំនាន់ថ្មី មកបង្ហាញជូន ប្រិយមិត្តម្តង។ សម្រាប់ Apple TV ជំនាន់ថ្មីនេះ គឺតម្រូវចិត្ត ទៅកាន់ ប្រិយមិត្ត ដែលចូលចិត្ត លេងហ្គេម តែម្តង ព្រោះ Apple បានធ្វើការ បញ្ចូលហ្គេមថ្មីៗ និង ប្លែកៗមួយ ចំនួនគួរ អោយទាក់ទាញ តាមអ្វី ដែលយើងខ្ញុំ បានទស្សនា កាលពីយប់ មិញនេះ។

1

លើសពីនេះទៅទៀត Apple បានដាក់ បញ្ចូលកម្មវិធី ជាច្រើន មែនទែន ទៅក្នុង App Store សម្រាប់ Apple TV ដូច្នេះអ្នក អាចធ្វើការ ទាញយក និង ប្រើប្រាស់បាន អាស្រ័យទៅ លើកម្មវិធី ដែលគិតថ្លៃ និង កម្មវិធីដែល មិនគិតថ្លៃ។ អ្វីដែល ពិសេសគឺ​ មុខងារ Siri ត្រូវបាន បំពាក់លើ Apple ហើយ ដូច្នេះអ្នក គ្រាន់តែ ប្រើប្រាស់ សម្លេងរបស់អ្នក ដើម្បីបញ្ជា តាមអ្វីដែល អ្នកត្រូវការ ជាការស្រេច។

2

ចំពោះកម្លាំងម៉ាស៊ីនរបស់វា ប្រើប្រាស់ដោយ បន្ទះឈីប A8 ប្រភេទ 64-bit និងមានទំហំ ពីរប្រភេទ សម្រាប់អោយ អ្នកធ្វើការ ជ្រើសរើស ដែលមាន ដូចជា 32GB និង 64GB។ រ៉េមរបស់វា មានទំហំ 2GB ហើយចំពោះ ល្បឿននៃ ការភ្ជាប់ Network ដោយប្រើប្រាស់ ខ្សែមានល្បឿន 10/100Mbps និង ដើរដោយប្រព័ន្ធ WiFi ប្រភេទ 802.11a/b/g/n/ac។ បើនិយាយ ពីកម្រិតនៃការ បង្ហាញរូបភាព របស់វា មានទំហំ 1080p HD និងប្រើប្រាស់ ខ្សែ HDMI ដើម្បីភ្ជាប់ ទៅកាន់ TV។

3

ចំពោះតេឡេ សម្រាប់ធ្វើការបញ្ជា អ្នកអាចធ្វើការ លេងហ្គេមបាន ដោយគ្រាន់តែ គ្រវាសដៃ ជាមួយនឹង តេឡេ មិនត្រឹម តែប៉ុណ្ណោះ បើក្រឡែក មើលទៅតេឡេ អ្នកគ្រាន់តែ ឃើញប៊ូតុង ក៏ពិតមែន ប៉ុន្តែ វាមានមុខងារ សម្រាប់បញ្ជា ដោយថាច់ នៅក្បាល ខាងលើ ផងដែរ ដូចអ្វីដែល Apple បានធ្វើការ ដាក់បង្ហាញ កាលពី យប់មិញ។ សម្រាប់បុស្តិ៍ ទូរទស្សន៍ របស់វាវិញ វាក៏បាន បន្ថែមប៉ុស្តិ៍ ជាច្រើនទៀត ផងដែរ អាចអោយអ្នក ធ្វើការ ស្វែងរក បុស្តិ៍ផ្សេងៗ តាមដែលអ្នក ពេញចិត្ត។

Apple TV ជំនាន់ថ្មីនេះ វានឹងចេញលក់ នៅខែ ក្រោយនេះហើយ ដែលមានតម្លៃ ចាប់ពី 149$ ឡើងទៅ សម្រាប់ទំហំ 32GB និង 199$ ឡើងទៅ សម្រាប់ទំហំ 64GB។ ប៉ុន្តែអ្នកមិនអាច ទិញវាសម្រាប់ ទស្សនា ប៉ុស្តិ៍ផ្សេងៗនៅ ប្រទេសកម្ពុជា បានឡើយ អាចត្រឹមតែ ធ្វើការ លេងហ្គេម និង ប្រើប្រាស់ មុខងារ ផ្សេងៗប៉ុណ្ណោះ។

  • ដោយ: Meng
  • 10:29 AM, 10 September
  • ប្រភព: Apple
  • Tag: TV