ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    Samsung ជាប់​ចំណាត់​ថ្នាក់​លេខ​​ 1 ផ្នែក​ផលិតទូរទស្សន៍​ 9​ឆ្នាំ​រួច​មក​ហើយ! ចុះ​​សម្រាប់​​ឆ្នាំ​ 2015 នេះ​វិញ?

Samsung ជាប់​ចំណាត់​ថ្នាក់​លេខ​​ 1 ផ្នែក​ផលិតទូរទស្សន៍​ 9​ឆ្នាំ​រួច​មក​ហើយ! ចុះ​​សម្រាប់​​ឆ្នាំ​ 2015 នេះ​វិញ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung គឺជាក្រុមហ៊ុនមួយ ដែលមិនមែនផលិត ត្រឹមតែស្មាតហ្វូនឡើយ តែក៏ជា ក្រុមហ៊ុនមួយ ដែលផលិតនូវ សម្ភារៈអេឡិចត្រូនិក សម្រាប់ការកម្សាន្ត ក្នុងគេហដ្ឋាន ផងដែរ ដូចជា ទូរទស្សន៍ ជាដើម ដែលបាននាំ មុខគេ អស់រយៈពេល 9 ឆ្នាំជាប់ៗគ្នា មកហើយ បើរាប់ទៅ គឺចាប់តាំង ពីឆ្នាំ 2006 មកម្ល៉េះ។ ចុះសម្រាប់ឆ្នាំ 2015 នេះ តើ Samsung អាចនឹង ស្ថិតនៅលំដាប់ មុខគេ ដូចរាល់ឆ្នាំឬអត់?

Cover

យ៉ាងណាមិញ ដោយយោង ទៅតាមបណ្តាញ សារពត៌មាន BusinessKorea បានឲ្យដឹង ដែរថា UHD TV របស់ក្រុមហ៊ុន Samsung ត្រូវបានលក់ ចេញជាង 13 លានគ្រឿងហើយ កាលពីឆ្នាំទៅ ដែលជម្រុញ អោយ ការលក់ មានការ កើនឡើង ជាងឆ្នាំមុនៗ រហូតដល់ទៅ 8 ដង។ នៅក្នុងឆ្នាំ នេះដែរ Samsung ក៏បានផលិត ទូរទស្សន៍ ដ៏ទំនើប មួយទៀត ផងដែរ ជាប្រភេទ SUHD TV ដែលបានរចនា អេក្រង់កោង យ៉ាងប្រណីត មែនទែន។

1 2

ក្រុមហ៊ុន Samsung ក៏បានជឿជាក់ដែរថា ការលក់ចេញ របស់ទូរទស្សន៍ SUHD TV និងទូរទស្សន៍ ដទៃទៀត នឹងជម្រុញអោយ ការលក់ចេញ របស់ក្រុមហ៊ុន Samsung កើនឡើង 10 ភាគរយ ដែលនឹង ធ្វើអោយ ប្រាក់ចំណូល របស់ខ្លួន មានការ កើនឡើង ដល់ទៅ 30 ភាគរយ បន្ថែមទៀត។

3

ម្យ៉ាងវិញទៀត ដោយយោង ទៅតាម របាយការណ៍ របស់ Display Search ក៏បានចេញផ្សាយ ពីក្រុមហ៊ុន Samsung ដែរ ដោយបាន បង្ហាញទិន្នន័យ នៃការកើនឡើង រហូតដល់ 232.51 លានគ្រឿង ស្មើនឹង 3.3%។ ទូរទស្សន៍ប្រភេទ LCD TV (បូករួមទាំង ទូរទស្សន៍ ប្រភេទ LED-TV ) ក៏មានការ កើនឡើងដែរ ដល់ទៅ 7.5% បើធៀបនឹង ឆ្នាំមុនៗ ។

  • ដោយ: Mai
  • 2:07 PM, 27 August
  • ប្រភព: Samsung Cambodia
  • Tag: TV