ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    អវសាន​នៃ​ក្រុមហ៊ុន​ទូរទស្សន៍​មួយ​ត្រូវ​បាន​ផ្តាច់​ជីវិត​ចោល​ដោយ​ក្រុមហ៊ុន Samsung

អវសាន​នៃ​ក្រុមហ៊ុន​ទូរទស្សន៍​មួយ​ត្រូវ​បាន​ផ្តាច់​ជីវិត​ចោល​ដោយ​ក្រុមហ៊ុន Samsung

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Screenshot_1

ក្រុមហ៊ុនមួយដែលបម្រើសេវាកម្ម ផ្សាយបន្តផ្ទាល់ មានឈ្មោះថា Boxee ត្រូវបានក្រុមហ៊ុន Samsung ទិញយកអស់ រយៈពេល 2 ឆ្នាំរួចមកហើយ ប៉ុន្តែវាមើលទៅ ហាក់បីដូចជា មិនទាន់ បានផ្តាច់កុងត្រា ទាំងមូលនៃ ការទិញយកក្រុមហ៊ុន មួយនេះទេ។ ស្រាប់តែថ្មីៗនេះ គេហទំព័របរទេស មួយបាន បញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Samsung បានបញ្ឈប់ បុគ្គលិករបស់ Boxee ទាំងស្រុងអោយ ចូលទៅធ្វើការ ក្នុងក្រុមមួយ ដែលមាន ឈ្មោះថា ICE នៅក្នុងក្រុមហ៊ុន Samsung។

រួមជាមួយគ្នានោះ លោក Avner Ronen ដែលជាអតីត នាយកប្រតិបត្តិ ក៏បានចាក ចេញពី Boxee បន្ទាប់ពីគាត់បាន ទទួលដំណែង ជាប្រធាន ផ្នែកផលិត។ ក្រោយមក របាយការណ៍មួយ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានធ្វើការ បណ្តាក់ទុន យ៉ាងខ្លាំងដើម្បី បន្ថែមបុគ្គលិក ទៅក្នុង ក្រុម Boxee ដែលមាន ដំបូងត្រឹមតែ 40 នាក់ប៉ុណ្ណោះ រហូតដល់ទៅ 100 នាក់ ហើយបានអោយ ពួកគេផ្លាស់ប្តូរ អាគារចាស់ ទៅកាន់អាគារ ដែលមាន ឈ្មោះថា Perfect Experience តែម្តង សម្រាប់តែធ្វើការ ផលិតតែ ទូរទស្សន៍ប៉ុណ្ណោះ និង ដើម្បីរំលាយក្រុម Boxee ចោល។

នៅក្នុងអាគារ Perfect Experience នោះគឺពួកគេ ធ្វើការ ផ្តោតទៅលើ ថេប្លេត ដែលអាច ធ្វើការ បញ្ជាពីចម្ងាយបាន និង ប្រើប្រាស់ Interface។ វានឹងធ្វើ ការបង្ហាញ Option នៅលើ ទូរទស្សន៍ ហើយ Samsung ក៏កំពុងតែស្វែងរក ដៃគូ ដើម្បីផ្តល់ សេវាកម្មក្នុងការ ផ្សាយបន្តផ្ទាល់ និង ចំណាយទៅលើ ទូរទស្សន៍ផងដែរ។ សម្រាប់មុខងារបញ្ជា ពីចម្ងាយ នេះ Samsung កំពុងតែប្រឹងប្រែង ធ្វើយ៉ាងណា អោយមាន គុណភាពខ្ពស់ និង ដាក់បញ្ចូលទៅក្នុង ទូរទស្សន៍របស់ ខ្លួនផងដែរ។

នៅទីបញ្ចប់ក្រុមហ៊ុន Samsung បានធ្វើការ ទិញយក និង រំលាយក្រុមហ៊ុន Boxee បានដោយ ជោគជ័យ ទាំងឈ្មោះ និង បុគ្គលិកបម្រើការ សម្រាប់មកធ្វើ ការជាមួយនឹង ការផលិត ទូរទស្សន៍របស់ខ្លួន ហើយនៅលើ គេហទំព័ររបស់ Boxee ក៏បានធ្វើការ ប្រកាសថា នឹងចូលរួម ជាមួយ ក្រុមហ៊ុន Samsung ផងដែរទាំង Hardware និង Software របស់ ទូរទស្សន៍។

  • ដោយ: Meng
  • 2:50 PM, 06 August
  • ប្រភព: Boxee, The Verge
  • Tag: TV