ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    គន្លឹះ​ទាំង 9 ក្នុង​ការ​ជ្រើស​រើស​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ឲ្យ​បាន​ល្អ និង​ត្រឹម​ត្រូវ​តាម​ស្ថាន​ភាព​របស់​អ្នក​

គន្លឹះ​ទាំង 9 ក្នុង​ការ​ជ្រើស​រើស​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ឲ្យ​បាន​ល្អ និង​ត្រឹម​ត្រូវ​តាម​ស្ថាន​ភាព​របស់​អ្នក​

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រដូវវស្សា នឹងឈានចូលមកដល់ ក្នុងពេលខាងមុខនេះហើយ ដូចនេះវាអាច នឹងមានភ្លៀងធ្លាក់ញឹកញាប់ ដែលជាមូលហេតុមួយ ធ្វើអោយពេលខ្លះ សម្លៀកបំពាក់របស់អ្នក ហាលមិនបាន ស្ងួតល្អ និងមានក្លិនផ្អួរ ឬជួនកាល ធ្វើឲ្យខូចដល់សាច់ក្រណាត់សម្លៀកបំពាក់ របស់លោកអ្នកទៀតផង។

Cover

ដូច្នេះដើម្បីចៀសវាង នូវបញ្ហាខាងលើនេះ កើតមានឡើង យើងសូមលើកយក នូវគន្លឹះសំខាន់ៗ មួយចំនួន សម្រាប់ស្ត្រីមេផ្ទះទាំងឡាយ ក្នុងការជ្រើសរើសម៉ាស៊ីន បោកគក់ដ៏ល្អ ងាយស្រួលប្រើ មិនធ្វើឲ្យរំខាន ដល់ការងារប្រចាំថ្ងៃរបស់លោកអ្នក ដែលមានដូចខាងក្រោមនេះ៖

  1. ពិនិត្យមើលការប្រើប្រាស់ថាមពល និងអគ្គិសនី៖ មនុស្សជាច្រើនបានជ្រើសរើស យកម៉ាស៊ីនបោកគក់សម្លៀកបំពាក់ ដែលមានតម្លៃថោក ប៉ុន្តែពួកគេមិនសូវចាប់អារម្មណ៍ ពីគុណភាព ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង ជាពិសេស កម្រិតនៃការប្រើប្រាស់ ថាមពល អគ្គិសនីរបស់វាគឺមានកម្រិតខ្ពស់ ដែលអាចស៊ីភ្លើងច្រើន ហើយចំណាយលុយកាក់ច្រើនទៅវិញទេ។
  2. សមស្របទៅនឹងចំនួនសមាជិកគ្រួសារ៖ តើមានសមាជិកប៉ុន្មាននាក់នៅក្នុងគ្រួសារ? សូមប្រាកដថា អ្នកបាន ជ្រើសរើសម៉ាស៊ីន ដែលមានសមត្ថភាព ផ្ទុកដ៏សមរម្យមួយ។​ ឧទាហរណ៍៖ អ្នកមានសមាជិកគ្រួសារ ៣​ ទៅ ៤ នាក់ អ្នកគួរ តែជ្រើសរើសយក ម៉ាស៊ីនបោកគក់ណា ដែលមិនធំ ឬលើសពី 8 គីឡូ នោះទេ។
  3. បច្ចេកវិទ្យា៖ ប្រសិនបើអ្នកជ្រើសរើសម៉ាស៊ីនបោកគក់ អ្នកក៏គួរពិចារណាទៅលើ បច្ចេកវិទ្យាទំនើបៗរបស់ម៉ាស៊ីនបោកគក់នាពេលបច្ចុប្បន្ន ដែលមានភ្ជាប់ជាមួយនូវ បច្ចេកវិទ្យា Digital Converter ដើម្បីសន្សំ សំចៃភ្លើង បច្ចេកវិទ្យា Smart Check ដើម្បីពិនិត្យមើល បញ្ហា ដែលកើតឡើងជាមួយម៉ាស៊ីនបោកគក់របស់លោកអ្នក ដោយមិនបាច់ចំណាយពេល ទៅទាក់ទងជាមួយភ្នាក់ងារជួសជុល មានស្លាបចក្រដើម្បីលាយសាប៊ូ និងទឹកឲ្យបានល្អ (Magic Despenser) ដើម្បីជៀសវាងកំណកសាប៊ូជាពិសេសជាប់លើសម្លៀកបំពាក់ពណ៌ខ្មៅ និង បច្ចេកវិទ្យា Wobble និង Magic Filter ដើម្បីថែរក្សា សាច់ក្រណាត់បានល្អជានិច្ច ព្រមទាំងបច្ចេកវិទ្យា Eco Tub Clean ដែលបង្ហាញនូវសញ្ញាប្រាប់ពី បញ្ហា ដែលបណ្តាលឡើងដោយសារធាតុគីមី និងកាកសំណល់ផ្សេងៗ នៅពេលដែលដល់ពេលលាងធុង។

    WA80J5710SW-YL-168957-2 WA80J5710SW-YL-184050-2

  4. តម្លៃរបស់ម៉ាស៊ីនបោកគក់៖ អ្នកគួរចេះថ្លឹងថ្លែងទៅលើ ម៉ាស៊ីនបោកគក់ ដែលមានតម្លៃ សមរម្យ បើប្រៀបធៀប ទៅនឹងអត្ថប្រយោជន៍ ដ៏ច្រើនសន្ធឹកសន្ធាប់ របស់វា ដើម្បីសន្សំសំចៃ ប្រាក់កាស។
  5. ការធានា៖ សូមប្រាកដថា ម៉ាកដែលផលិត ម៉ាស៊ីនបោកគក់ នេះមានការធានា រយៈពេលយូរ ដែលអាចជឿជាក់បាន បើប្រៀបធៀប ជាមួយផលិតផល ផ្សេងទៀត។
  6. ស្វ័យប្រវត្តិ និងពាក់កណ្តាលស្វ័យប្រវត្តិ ៖ បច្ចេកវិទ្យា ម៉ាស៊ីនបោកគក់ បច្ចុប្បន្ននេះ ត្រូវបានបែងចែកជាពីរប្រភេទ គឺ ម៉ាស៊ីនស្វ័យប្រវត្តិ និងពាក់កណ្តាលស្វ័យប្រវត្តិ ដែលផ្តល់គ្រប់តម្រូវការ។ ចំពោះប្រភេទស្វ័យប្រវត្តិ អ្នកអាចធានាថា ការបោកគក់ដោយដៃ របស់អ្នកនឹងត្រូវបាន ជំនួសដោយម៉ាស៊ីនតាំងពីដើម រហូតដល់ ការបោកត្រូវបានបញ្ចប់។ រីឯប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ គឺជាប្រភេទដែលតម្រូវឲ្យអ្នកប្រើប្រាស់ ធ្វើអន្តរាគមន៍ដោយ ផ្លាស់ប្តូរ ពីកន្លែងបោក ទៅដាក់នៅកន្លែងសម្ងួត និងដំណើរការមួយចំនួនផ្សេងទៀត។​
  7. ម៉ាស៊ីនបោកគក់ម៉ាកល្បីៗ ៖ តើម៉ាស៊ីនបោកគក់ម៉ាកណា ដែលអ្នកគិតថាល្អ? ដោយសារសព្វថ្ងៃនេះ មានម៉ាស៊ីន បោកគក់ម៉ាកថ្មីៗជាច្រើន បាននាំចូលមកកាន់ ទីផ្សារប្រទេសកម្ពុជា ដូច្នេះការជ្រើសរើសផលិតផល ដ៏ល្អសមស្របនោះគឺ ម៉ាស៊ីនបោកគក់ណា ដែលមានការទទួលស្គាល់ថា ជាផលិតផលល្អ និងជាប់ចំណាត់ថ្នាក់ ខាងលក់ដាច់បំផុត។

    WA80J5710SW-YL-107386-2

  8. ការសម្ងួត ៖ មុខងារសម្ងួតរបស់ម៉ាស៊ីនបោកគក់ គឺជារឿងសំខាន់ ជាពិសេស នៅក្នុងរដូវភ្លៀង ដែលមានការលំបាក ក្នុងការហាលសម្លៀកបំពាក់។ ម្យ៉ាងវិញទៀត ជាមួយនឹងមុខងារសម្ងួត នឹងជួយអោយអ្នកសម្ងួត សម្លៀកបំពាក់បានឆាប់រហ័ស។
  9. ទម្ងន់ម៉ាស៊ីន៖ សូមកុំមើលងាយទម្ងន់នៃម៉ាស៊ីនបោកសម្លៀកបំពាក់ដែលលោកអ្នកទិញ ប្រភេទដែលមានទ្វារមុខ អាចមានទម្ងន់ធ្ងន់ ចាប់ពី70គីឡូក្រាម រហូតដល់100គីឡូក្រាម។ ប្រសិនបើអ្នក ត្រូវដាក់វា នៅផ្ទះជាន់ទី២ សូមគិតម្តងទៀត ព្រោះវានឹងធ្វើឲ្យ អ្នកពិបាកចល័ត នៅពេល ត្រូវផ្លាស់ប្តូរ ទីតាំងម្តងៗ។

    WA80J5710SW-YL-185292-2

ចំណុចខាងលើនេះ សុទ្ធតែជាអ្វី ដែលម៉ាស៊ីនបោកគក់ Samsung ActivDual Wash អាចផ្តល់ឲ្យលោកអ្នកបាន។ សម្រាប់ ព័ត៌មានលម្អិត សូមអញ្ជើញទៅកាន់ហាងទំនើបសាមសុង ដែលនៅជិតលោកអ្នកបំផុត។

  • ដោយ: Mai
  • 3:26 PM, 29 July
  • ប្រភព: Samsung Cambodia
  • Tag: