ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    ម៉ាស៊ីន​ត្រជាក់​ប្រភេទ​នេះ​ហើយ ដែល​អាច​ទប់​ទល់​នឹង​បំលាស់​ប្តូរ​ធាតុ​អាកាស​បាន​ល្អ

ម៉ាស៊ីន​ត្រជាក់​ប្រភេទ​នេះ​ហើយ ដែល​អាច​ទប់​ទល់​នឹង​បំលាស់​ប្តូរ​ធាតុ​អាកាស​បាន​ល្អ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិនថាតែប្រទេសកម្ពុជា សូម្បី​តែ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក មាន​អាកាស​ធាតុ ផ្លាស់​ប្តូរ​ញឹក​ញាប់ ហើយ​អាច​ធ្វើ ឲ្យ​ប៉ះ​ពាល់ សុខ​ភាព​របស់ លោក​អ្នក។ ថ្វី​ត្បិត​តែ ខែ​នេះ ជា​ខែ​ភ្លៀង ប៉ុន្តែ​ពេល​ខ្លះ អាកាស​ធាតុ​ក្តៅ​ហប់​អួរ​អាប់ នៅតែជាបញ្ហាចម្បង ដែល ធ្វើឲ្យលោកអ្នកពិបាក ក្នុងការសម្រាកស្រួល បន្ទាប់​ពី​ការងារ​ហត់នឿយពេញមួយថ្ងៃ។

1-cover

ដោយយល់ច្បាស់ពីតម្រូវការនេះ ថ្មីៗនេះ ក្រុមហ៊ុន​ សាមសុង​ បានណែនាំ ម៉ាស៊ីនត្រជាក់ រាងត្រីកោណ The Triangle ស៊េរីថ្មី ជាមួយបច្ចេកវិទ្យា កាន់តែឆ្លាតវៃ ដែលមិនត្រឹមតែជួយដល់ ផាសុកភាពរបស់អ្នក​ប្រើ​ប្រាស់ និងមាន រូបរាងកាន់តែ ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងផ្តល់ អត្ថប្រយោជន៍កាន់តែប្រសើរ ជាមួយនឹងប្រព័ន្ធកំចាត់មេរោគ ជួយសន្សំសំចៃអគ្គីសនី បានកាន់តែ ខ្ពស់ និងកាត់បន្ថយការប៉ះពាល់ទៅ​លើ​បរិស្ថាន​ផងដែរ។

លោកជំទាវ លី ឡាលីន ម្ចាស់វីឡា ឃ្វីនពីរជាប់គ្នា ក្នុងគម្រោង The Star Platinum Athina របស់បុរី ប៉េងហួត មានប្រសាសន៍ថា «ស្ទើរតែគ្រប់សម្ភារៈអគ្គីសនីនៅក្នុងផ្ទះវីឡារបស់លោកជំទាវ ភាគច្រើន​ជា​ផលិតផលរបស់ក្រុមហ៊ុន សាមសុង ហើយ ម៉ាស៊ីនត្រជាក់ Samsung’s The Triangle​ មិនមែនត្រឹម​តែ មានរូបរាងរចនារាងត្រីកោណ ស្រស់ស្អាតប៉ុណ្ណោះទេ តែវាអាចបញ្ចេញចរន្តខ្យល់បានខ្លាំងជាង​ម៉ាស៊ីន​ត្រជាក់ផ្សេងទៀត»។ លោកបានបន្ថែមថា «ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ កាន់តែអស្ចារ្យ ដោយគ្រាន់តែ​បើក​តែប៉ុន្មាននាទី ប៉ុណ្ណោះក៏ត្រជាក់ភ្លាម»។

3

លោក ឈួន សុងលី ដែលជាជាងជួសជុលម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារអេឡិចត្រូនិកគ្រប់ប្រភេទ មាន​ប្រសាសន៍ថា «អ្វីដែលខ្ញុំកត់ សម្គាល់ គឺនៅពេលដែលខ្ញុំទៅលាងម៉ាស៊ីនត្រជាក់ ឬបញ្ចូលហ្គាស ម៉ាស៊ីន​ត្រជាក់ នៅតាមផ្ទះ នីមួយៗ ខ្ញុំតែងតែសង្កេតឃើញផលិតផលម៉ាស៊ីនត្រជាក់របស់​សាមសុង​មាន​អ្នក​ប្រើប្រាស់ ច្រើនជាង គេ ជាពិសេសគឺនៅតាមផ្ទះបុរី ឬវីឡានានា នៅភ្នំពេញ»។ លោកបានបន្តថា «អ្នក​ប្រើ​ប្រាស់មានការកោតសរសើរចំពោះផលិតផលទាំងអស់របស់សាមសុង ជាពិសេសគឺ ម៉ាស៊ីនត្រជាក់ Triangle​ ដែលមិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងអាចទប់ទល់នឹង អាកាសធាតុក្តៅ ជាងឆ្នាំមុនៗ ហើយអាចសន្សំសំចៃភ្លើង ព្រមទាំងផ្តល់នូវខ្យល់ត្រជាក់បានល្អ ខុសពីម៉ាស៊ីនត្រជាក់​ផ្សេងៗ​ទៀត។»

គួរបញ្ជាក់ផងដែរថា លក្ខណៈសម្បត្តិលេចធ្លោជាច្រើនទៀតរបស់ម៉ាស៊ីនត្រជាក់ The Triangle ស៊េរីថ្មី នេះមានដូចជា ការបញ្ជា តាមរយៈ Smart Wi-Fi ប្រព័ន្ធកម្ចាត់មេរោគ Virus Doctor & Easy Filter ជាពិសេសមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន បង្កើនការសន្សំសំចៃអគ្គីសនីខ្ពស់ និងមុខងារសំខាន់ៗ ជា​ច្រើនទៀតផងដែរ។

2

ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ នឹងបំបាត់រាល់ក្តីបារម្ភចំពោះបញ្ហាសុខភាព ទោះបីជាធាតុអាកាសប្រែប្រួល លឿនយ៉ាងណាក៏ដោយ។ ម៉ាស៊ីនត្រជាក់សាមសុង The Triangle កាន់តែត្រជាក់បានលឿន និង បានឆ្ងាយ ស្លាបកង្ហារកាន់តែធំ ផ្តល់ផាសុកភាពកាន់តែអស្ចារ្យ សម្រាប់ក្រុមគ្រួសារ លោកអ្នក ។

  • ដោយ: Hong
  • 4:37 PM, 21 July
  • ប្រភព: Samsung Cambodia
  • Tag: