ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    គំរោង HTC Grip ចាស់ ត្រូវ​បាន​លុប​ចោល ប៉ុន្តែ​កំណែ​រូប​រាង​ថ្មី នឹង​មាន​លក្ខណៈ ល្អ​ប្រសើរ​ជាង​មុន ដែល​អាច​នឹង​ចេញ​នៅ​ចុង​ឆ្នាំនេះ!

គំរោង HTC Grip ចាស់ ត្រូវ​បាន​លុប​ចោល ប៉ុន្តែ​កំណែ​រូប​រាង​ថ្មី នឹង​មាន​លក្ខណៈ ល្អ​ប្រសើរ​ជាង​មុន ដែល​អាច​នឹង​ចេញ​នៅ​ចុង​ឆ្នាំនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

1

កាលពីដើម សប្តាហ៍មុន ក្រុមហ៊ុន HTC បានប្រាប់ អំពីការ ផលិតកងដៃ HTC fitness tracker ជាម៉ូឌែល HTC Grip របស់ខ្លួន រួចមកហើយ ដែលប្រើប្រាស់ ដោយបច្ចេកវិទ្យា Buluetooth។ ក្រុមហ៊ុននេះ បានសហការ ជាមួយក្រុមហ៊ុន ផលិតសំលៀកបំពាក់ ដែលបានផលិត បន្ទះការពារកងដៃ មានឈ្មោះ Under Armour ដោយវា បានបង្ហាញខ្លួន រួចមកហើយ ក្នុងព្រឹត្តិ ការណ៍ MWC។

បើយោង តាមប្រភព ពត៌មានពី Engadget បានរៀប រាប់ថា ក្រុមហ៊ុន HTC កំពុងតែ រៀបចំកែលំអ HTC Grip ដោយបំពាក់ បន្ទះការពារ Ulder Armour នៅលើវា ហើយជឿ ជាក់ថា ក្រោយពីដាក់បង្ហាញ លើទីផ្សារ ម្តងទៀត នឹងមាន ចំនួនអតិថិជន គាំទ្រ យ៉ាងច្រើន សន្ធឹកសន្ធាប់ តែម្តង។

បញ្ជាក់ថា កងដៃ ពិសេសមួយនេះ នឹងមកដល់ក្នុង ពេលឆាប់ ខាងមុខ ប្រហែលជា នៅចុងឆ្នាំ 2015។ សំរាប់កាល បរិច្ឆេទបញ្ចេញ លក់លើទីផ្សារ ពិតប្រាកដនោះ នៅមិនទាន់ ដឹងនៅឡើយទេ ពត៌មានបន្ថែម សូមរង់ចាំ តាមដាន ជាមួយ ខេមបូ នៅពេល ក្រោយទៀត។

  • ដោយ: Sambath
  • 1:19 PM, 18 July
  • ប្រភព: Engadget
  • Tag: Accessories