ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    មើល Case iPhone 6 ប្លែកៗ​ទាំង 4 នេះ​បន្តិច​មើល ពិត​ជា​អស្ចារ្យ​មែនទែន!

មើល Case iPhone 6 ប្លែកៗ​ទាំង 4 នេះ​បន្តិច​មើល ពិត​ជា​អស្ចារ្យ​មែនទែន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រាល់ការប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន ប្រិយមិត្តគួរតែ មានសំបក សម្រាប់ទូរស័ព្ទ ខ្លួនឯងផង ព្រោះវាអាច ជួយ ថែរក្សាទូរស័ព្ទ របស់យើង អោយមាន ភាពប្រសើរជាង ការដែល ប្រើប្រាស់ ដោយមិន មានសំបក។

និយាយពីរឿងសំបក នេះដែរ ខេមបូសូម បង្វែរអារម្មណ៍ មិត្តអ្នកអាន មកសាកល្បង ក្រឡេកមើល សំបកទូរស័ព្ទប្លែកៗ ទាំង 5 របស់ iPhone 6 ដែលយើង គិតថា វាអាច នឹងជួយ សម្រាលដល់ ការងារ ប្រចាំថ្ងៃ របស់លោកអ្នក មួយចំនួន ផងដែរ ដែលខាង ក្រោមនេះ គឺជាឈ្មោះ របស់វា និងតម្លៃ របស់វា នៅក្នុង Amazon!!

  1. Hybrid Plastic and TPU Lovely Cat Design Case Shell for Apple iPhone 6

1

ចំពោះ Case មួយនេះដែរ មានលក្ខណៈ ស្រដៀងនឹង រូបសត្វឆ្មា ដែលត្រូវបាន ផលិតឡើង ពីជ័រប្លាស្ទិក ប្រភេទ Hybrid។ ក្រឡេកមកមើល ទំពក់ខាងក្រោម នេះវិញគឺវាអាច អោយអ្នក ធ្វើការថ្ពក់ ទូរស័ព្ទដៃ របស់អ្នក ទៅលើ សំលៀកបំពាក់ បានយ៉ាង ងាយស្រួល ហើយអ្នក ក៏អាច ប្រើប្រាស់ សម្រាប់ថ្ពក់ អ្វីផ្សេងៗ បានផងដែរ។ Case ដ៏ស្រស់ស្អាត មួយនេះដែរ ត្រូវបាន ដាក់នៅក្នុង Amazon Store ក្នុងតម្លៃ 12$។

  1. ZVE® Multifunctional Cigarette Lighter & Bottle Opener Cover for iPhone 6

2-Cover

ជាមួយនឹង Case មួយនេះដែរ វាមានមុខងារចំនួន ច្រើនផងដែរ ដូចជា ជាប្រដាប់ សម្រាប់ គាស់ភេសជ្ជៈ និងជាប្រដាប់ សម្រាប់ ដុតបារី ជាដើម។ សំបកមួយនេះ ត្រូវបាន ផលិតឡើង ដោយជ័រ ស្វិតមួយ ដែលមិនងាយ នឹងធ្វើ អោយមាន ស្នាមឆ្កូត និងខូចខាត ដល់ទូរស័ព្ទរបស់ លោកអ្នកឡើយ។ Case ដ៏អស្ចារ្យមួយនេះដែរ ត្រូវបាន ដាក់លក់ នៅក្នុង Amazon Store ក្នុងតម្លៃ 17$។

  1. HYAIT iPhone 6 Multifunctional Feature Case With Neck Lanyard, Headphone and Credit Card Slots

3

វាគឺស្រោមសំបកមួយប្រភេទ ដែលមានរូបរាង ដូចទៅនឹង កាបូបដាក់លុយ។ ជាការ ពិតណាស់ វាគឺជាកាបូប ដែលលោកអ្នក អាចដាក់កាត ឥណទាន ផ្សេងៗបាន យ៉ាងងាយស្រួល ហើយនឹង មុខងារផ្សេងៗទៀត។ សំបកប្រភេទ មួយនេះ ត្រូវបាន ផលិតឡើង ពីស្បែកប្រភេទ PU Leather ដែលពិត ជាមាន ភាពងាយស្រួល ក្នុងការកាន់។ ចំពោះ Case មួយនេះមាន តម្លៃថ្លៃជាង Case ផ្សេងៗបន្តិច គឺ 20$ នៅក្នុង Amazon Store ដូចគ្នា។

  1. Running Belt for iPhone 6

4

វាពិតជាសាកសមបំផុត សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត រត់ហាត់ប្រាណ ហើយតែងតែ យកទូរស័ព្ទ តាមខ្លួន ហើយអ្វីដែល កាន់តែអស្ចារ្យ នោះគឺ Case ដែលមាន លក្ខណៈដូច ខ្សែក្រវាត់នេះ មិនមែន សម្រាប់តែ iPhone 6 មួយប៉ុណ្ណោះទេ iPhone 5, 5s, Samsung Galaxy S3,S4 ក៏អាចដាក់ បានដែរ។ នៅពេល ដែលដាក់ ទូរស័ព្ទ ទៅក្នុង Case នេះយើង ក៏អាច រឹតបន្តឹង បន្ថែមបាន ផងដែរ។ វាមានតម្លៃ ត្រឹមតែ 17$ ប៉ុណ្ណោះ នៅក្នុង Amazon Store។

ប្រសិនបើមិត្តអ្នកអាន មានចំណាប់ អារម្មណ៍ អាចធ្វើការ កុម្ម៉ង់ទិញ វាពី Amazon បាន ឬក៏អាច ផ្ញើតាមរយៈ បងប្អូន សាច់ញាតិ ដែលនៅ បរទេស ក៏បាន (បើសិន ជាមាន)។

  • ដោយ: Mai
  • 3:00 PM, 16 July
  • ប្រភព: Phone Arena
  • Tag: Accessories