ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Logitech ត្រៀម​ដាក់​លក់​ស្រោម​ការ​ពារ​សម្រាប់ iPad ប្លែក​ចំនួន​បី​ប្រភេទ ខុស​ពី​ស្រោម​ការពារ​ផ្សេងៗ

Logitech ត្រៀម​ដាក់​លក់​ស្រោម​ការ​ពារ​សម្រាប់ iPad ប្លែក​ចំនួន​បី​ប្រភេទ ខុស​ពី​ស្រោម​ការពារ​ផ្សេងៗ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

កាលពីថ្ងៃពុធក្រុមហ៊ុន​ផលិត គ្រឿង​បន្ថែម (Accessory) Logitech បាន​ធ្វើ​ការ​ណែនាំ​ស្រោម​ការពារ ដែល​មាន​ភ្ជាប់​ជាមួយ​នឹង ក្តារ​ចុច​រួច​ស្រេច សម្រាប់ iPad។ ឈ្មោះរបស់ស្រោមការពារនេះមានឈ្មោះថា Logi BLOK, ស្រោមការពារចុងក្រោយនេះ វាអាចការពារ ធុននឹងការធ្លាក់ដែលមានកំពស់ចាប់ពី 6 Feet ចុះក្រោម​ ហើយវាក៏អាចធន់ជាមួយនឹងក្តារចុចដែលមានស្រាប់ផងដែរ។

លោកស្រី Michele Hermann អនុប្រធាននៃ Logitech បាននិយាយថា iPad គឺជារបស់មាន​សារៈ​សំខាន់ ហើយវាមិនងាយនឹងទុកដាក់តាមខ្លួន ឡើយប្រសិនបើយកតាមខ្លួនវាងាយ នឹងធ្លាក់ហើយ ប៉ះទង្គិចនឹងវត្ថុរឹងផ្សេងៗ ដូច្នេះគួរតែមានស្រោមការពារសម្រាប់ប្រិយមិត្ត​ ដែលប្រើប្រាស់ iPad។

វីដេអូខាងក្រោមនេះគឺជា ការបង្ហាញពី ការឌីហ្សាញ ស្រោមការពារ និង ជ្រុងកែងរបស់វា​ដែលប៉ះទង្គិច​នៅ​ពេល​ដែលធ្លាក់ សូមទស្សនាទាំងអស់គ្នា៖

ដូចដែលប្រិយបានឃើញវីដេអូនេះ រួចរាល់ហើយឃើញថា ស្រោមការពារនេះវាត្រូវបានផលិត ឡើង​ដោយ​​ជ័រស្វិត ដើម្បីការពារ iPad របស់លោកអ្នក ស្រោមការពារទាំងនេះ មានបីប្រភេទ ដែល​មាន​ឈ្មោះ​ថា៖ Logi BLOK Protective Shell, Logi BLOK Protective Case, Logi BLOK Protective Keyboard Case។ ចង់ដឹងថា លក្ខណៈសម្បត្តិរបស់ ស្រោមការពារទាំងបីនេះ បែប​ណា​នោះ​សូម​តាម​ដាន​ខាងក្រោម៖

Logi BLOK Protective Shell

សម្រាប់ស្រោមការពារមួយនេះ វាត្រូវបានផលិតឡើង សម្រាប់ iPad Air 2 និង iPad Mini ដែលវាមាន​គេម​ព័ទ្ធជុំវិញ យ៉ាងក្រាស់ ហើយទន់ ប៉ុន្តែស្រោមនេះ មិនមានក្តារចុចឡើយ វាមានពណ៌ ខ្មៅ, ក្រហម និង ពណ៌ខៀវ ដែលដាក់លក់ក្នុង តម្លៃ 39.99$ ប៉ុណ្ណោះ ចង់ដឹងកាន់តែច្បាស់​សូមទស្សនាវីដេអូ​ខាង​ក្រោម៖

Logi BLOK Protective Case

ស្រោមការពារមួយនេះ វាខុសពី Logi BLOK Protective Shell ដោយសារតែវាមាន ខាងមុខសម្រាប់​ការពារ​កញ្ចក់ផងដែរ ប៉ុន្តែវាត្រូវបានផលិតឡើង សម្រាប់តែ iPad Air 2 ប៉ុណ្ណោះ ហើយតម្លៃរបស់វា ប្រហែលជា 69.99$។សូមទស្សនាវីដេអូខាងក្រោម៖

Logi BLOK Protective Keyboard Case

សម្រាប់ស្រោមការពារចុងក្រោយនេះ វាកាន់តែ ពិសេសទៅទៀតដោយសារតែវាមាន បំពាក់មកជាមួយ​នឹង ក្តារចុចដែលមាន Bluetooth រួចជាស្រេច ហើយវាមានទាំងជ័រសម្រាប់ការពារកញ្ចក់ទៀតផង ប៉ុន្តែ​វាសម្រាប់តែ iPad Air 2 ប៉ុណ្ណោះ ហើយតម្លៃរបស់វា ប្រហែលជា 129.99$ ដើម្បីអោយកាន់តែច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ស្រោមការពារទាំងបីនេះ វានឹងចេញលក់នៅខែក្រោយនេះ ហើយមានដូចជា ប្រទេស United States, Australia, New Zealand និង ទីផ្សារប្រទេសមួយចំនួនទៀត។ វាប្រហែលជាមិនមាន ដាក់លក់​នៅ​ប្រទេស​កម្ពុជា​របស់យើងទេ តែប្រិយមិត្ត អាចស្វែងរកវាបាន តាមរយៈ Online នៅ​ពេល​ដែល​វាចា​ប់​ផ្តើម​ចេញលក់ នៅក្នុងខែក្រោយនេះ។

  • ដោយ: Meng
  • 2:52 PM, 16 July
  • ប្រភព: Logitech
  • Tag: Accessories