ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    មិន​បាច់​ភ័យ​ព្រួយ​លើ​បញ្ហា​ស្មាត​ហ្វូន​អស់​ថ្ម​ទៀត​ទេ Konfulon Wallet នេះ​អាច​ជួយ​បាន!

មិន​បាច់​ភ័យ​ព្រួយ​លើ​បញ្ហា​ស្មាត​ហ្វូន​អស់​ថ្ម​ទៀត​ទេ Konfulon Wallet នេះ​អាច​ជួយ​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មនុស្សម្នាក់ៗ ដែលប្រើប្រាស់ ស្មាត​ហ្វូន​តែង មាន​អារម្មណ៍​មិន​ល្អ នៅ​ពេល ដែល​ពួក​គេ ចាំ​ប្រើ​ប្រាស់​ស្មាត​ហ្វូន ប៉ុន្តែ​វា​ស្រាប់ តែ​អស់​ថ្ម ហើយ​ចំ​ពេល​នៅក្រៅផ្ទះ ថែមទាំង គ្មានអគ្គិសនី ឬ​ឌុយ​សាក​បញ្ចូល​ថ្ម​ទៀត នោះ​ពិត ជាកាន់តែ មួរម៉ៅតែម្តង ដូចនេះ មនុស្សភាគច្រើន បានរកជាវ Power Bank ដើម្បី​ងាយ​យក​តាម​ខ្លួន ដើម្បីទុកសាកថ្ម ស្មាតហ្វូន នៅពេល ពួកគេនៅក្រៅផ្ទះ។

1-cover

នេះក៏ជា ចំនុចសំខាន់ មួយដែរ ដែលអ្នកចង់ប្រើ និងអ្នកកំពុង ប្រើប្រាស់ Power Bank គួរដឹង ថា​ការ​ប្រើប្រាស់ Power Bank ពិតជាសំខាន់ ចំនែកឯ ផលិតក៏គួរ តែប្រើប្រាស់ ម៉ាកដែលអាច ជឿទុកចិត្តបាន ដូចនេះហើយ យើងនឹង ណែនាំមិត្តអ្នកអាន ទាំងអស់គ្នាពី Power Bank ម៉ាក Konfulon Wallet ។

វាមានតួខ្លួនស្របដោយ ជ័រពិសេស មើលទៅស្រដៀងនិងលោហៈធាតុ, មានកម្រាស់ 15 មីលីម៉ែត្រ ជា​មួយ​ទំងន់ 63 ក្រាម ងាយស្រួលនឹងទុកដាក់, មានអេក្រង់ LED តូចមួយ ដែលអាច បង្ហាញ​ថាមពល​ថ្ម​ដែល​នៅ​សល់ក្នុង Power Bank នោះគិតជាភាគរយ, នៅរន្ធខាងលើ យើងឃើញមានរន្ធ USB ចំនួន 2 ដែលអាច ឲ្យយើងសាកថ្ម ឧបករណ៍បានចំនួន 2 ក្នុងពេលតែមួយ ហើយនៅក្បែរនោះ យើងសង្កេត​ឃើញ​​មានរន្ធ Micro USB ប្រើសំរាប់ សាកបញ្ចូលថ្ម Power Bank នេះ និងមាន ពិលតូចមួយ នៅក្បែរ​នោះផងដែរ។

 2 3

អ្វីដែលកាន់ តែពិសេស Power Bank នេះបាន ភ្ជាប់មកជាមួយ ប្រព័ន្ធគ្រប់គ្រងភ្លើង MCU ដូចនេះ​អ្នក​ប្រើ​ប្រាស់មិន បាច់ភ័យព្រួយ លើបញ្ហាឆ្លងភ្លើង ឬទូរស័ព្ទឡើង កម្តៅខ្លាំងនោះទេ។

វាមាន​ចំនុះ ថាមពលចំនួន 2 ប្រភេទដោយមាន 8000 mAh និង 10000 mAh ហើយវា មាន​ពណ៌​ទឹក​ប្រាក់ និងពណ៌ទឹកមាស សំរាប់ឲ្យ អតិថិជនជ្រើសរើស។សំរាប់ Power Bank នេះទំហំ 8000 mAh មានតម្លៃ 24 ដុល្លារ និងសំរាប់ ទំហំ 10000 mAh មានតម្លៃ 27 ដុល្លារ ហើយអ្នក អាចរកជាវ វាបាន នៅតាម បណ្តាហាងលក់ សម្ភារៈទូរស័ព្ទ ក្នុងស្រុក។

4

  • ដោយ: Hong
  • 3:13 PM, 15 July
  • ប្រភព: Konfulon Cambodia
  • Tag: Accessories