ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ទី​បំផុត Microsoft ដាក់​លក់​ក្តារ​ចុច​រាង​ស្តើង​ស្រដៀង​កាបូប​លុយ​នេះ​ហើយ!

ទី​បំផុត Microsoft ដាក់​លក់​ក្តារ​ចុច​រាង​ស្តើង​ស្រដៀង​កាបូប​លុយ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីផ្សារស្មាតហ្វូន និងថេប្លេត មាន​ការ​កើន​ឡើង គួរឲ្យ​កត់​សម្គាល់ ដូច​នេះ​ហើយ ទីផ្សារ​កុំព្យូទ័រ ហាក់​បី​ដូច​ជា មិន​សូវ ពេញ​និយម ដូចមុនសោះ ទើបបាន ជាមាន ក្រុមហ៊ុនមួយចំនួន ដែលផលិតសម្ភារៈបន្ថែម (Accessories) បាន​ចាប់ផ្តើម រកគំនិត បង្កើតក្តារចុច ដែលមាន រូបរាងស្តើង និងងាយស្រួល ភ្ជាប់​ប្រើ​ប្រាស់ ជាមួយស្មាតហ្វូន និងថេប្លេតទាំងនោះ ដើម្បីបំពេញ តម្រូវការទីផ្សារ។

1-cover

យើងក៏ធ្លាប់ បានចេញផ្សាយ ម្តងដែរ ទាក់ទងនឺង ការដាក់បង្ហាញ ក្តារចុចដែល មានរាងស្តើង អាចបត់​បាន របស់ Microsoft ហើយនៅពេលនេះ Microsoft បានសំរេចចិត្ត ដាក់លក់ក្តារចុច នេះហើយ។ ក្តារ​ចុច​នេះ ត្រូវបាន គេដាក់ឈ្មោះថា Universal Foldable Keyboard ជាប្រភេទ ក្តារចុចមួយ ដែល​អាច​ភ្ជាប់​បន្ថែម ប្រើប្រាស់ ជាមួយថេប្លេត និងស្មាតហ្វូន ដំនើរការ iOS, Android និង Windows Phone បាន​។ វាមានកម្រាស់ ស្តើងត្រឹមតែ 5 មីលីម៉ែត្រ នៅពេល បត់ចូលគ្នា ដូចនេះ មានន័យថា ពេលលាត វា​មក​ប្រើប្រាស់ វាមាន កម្រាស់ត្រឹម 2.5 មីលីម៉ែត្រតែប៉ុណ្ណោះ។

ហើយការ ភ្ជាប់ពីក្តារចុចនេះ ទៅកាន់ ឧបករណ៍ទាំង នោះតាមរយៈ Bluetooth 4.0, វាមាន មានបច្ចេក​វិទ្យា​ធន់ នឹងការជ្រាបទឹក ថែមទៀតផង។

2 3 4

សូមទស្សនាវីដេអូខាងក្រោម៖

ចំនែកតម្លៃ របស់វាវិញ ត្រឹមតែ 99.95 ដុល្លារ បើសិន ជាមានមិត្តអ្នកអាន ចង់រកជាវក្តារចុចនេះ អ្នក​អាច​ធ្វើការ ទិញតាមរយៈ គេហំព័រទិញទំនិញអនឡាញ បរទេសណា មួយក៏បាន ឬផ្តាំឲ្យ អ្នកស្គាល់គ្នា រស់នៅ​សហរដ្ឋអាមេរិក ជួយទិញហើយ ផ្ញើ​មកក៏បានដែរ។

  • ដោយ: Hong
  • 10:50 AM, 15 July
  • ប្រភព: phonearena
  • Tag: Accessories