ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    កង​ដៃ ពិសេស HTC Grip នឹង​​មាន វត្តមាន​ក្នុង​ពេល ឆាប់ៗ​ខាង​មុខនេះ!

កង​ដៃ ពិសេស HTC Grip នឹង​​មាន វត្តមាន​ក្នុង​ពេល ឆាប់ៗ​ខាង​មុខនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

1

កាលពីខែ មេសា ឆ្នាំ 2015 នៅក្នុងព្រឹត្តិការណ៍ MWC នៅឯប្រទេស Barcelona កន្លងទៅ។ ក្រុមហ៊ុន HTC បានប្រកាស ចេញលក់ ស្មាតហ្វូន HTC One M9 និង ឧបករណ៍ HTC Re Vive នៅលើ ទីផ្សារ ដោយរួម ជាមួយ កងដៃ ពិសេស HTC Grip fitness band។ ដោយឡែក ថ្មីៗនេះ បើយោងតាម ប្រភពព៌តមាន ពី Bluetooth SIG ថា HTC Grip ប្រហែលជា មិនទាន់បញេ្ចញ លក់នៅ លើទីផ្សារ មុនកាល កំនត់ទេ។

HTC Grip មានទំហំអេក្រង់ 1.8 អ៊ីង បង្ហាញ កំរិតភាព ភ្លឺច្បាស់ ត្រជាក់ភ្នែក 32 x 160 PMOLED ដែលបំពាក់ មកបច្ចេកវិទ្យា GPS ដ៏ទំនើប និងរចនាបថរាង ចតុកោណកែងតូច កោងបន្តិច ល្មមមក ពាក់ក្នុងដៃ ហើយអ្វីដែល ពិសេសសំរាប់វា គឺអាច ថែមទាំង ដំណើរការបាន ទាំងប្រព័ន្ធប្រតិបត្តិ ការណ៍ iOS និង Android។

ទោះជាយ៉ា ណាក៏ដោយ HTC Grip នៅតែបន្ត វត្តមាន នៅលើឆាក អន្តរជាតិ ហើយយើង ជឿជាក់ថា នឹងអាចឆាប់ បានពាក់វា នៅលើដៃ។ ឧបករណ៍ ពិសេសនេះ នឹងមានលក់​ នៅក្នុងសហរដ្ឋ អាមេរិក មុនដំបូង គេបង្អស់ ដែលមាន តំលៃត្រឹមតែ 200$ ដុល្លារអាមេរិក តែប៉ុណ្ណោះ។

2

  • ដោយ: Sambath
  • 11:09 AM, 14 July
  • ប្រភព: Bluetooth SIG
  • Tag: Accessories