ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    កាស​ស្តាប់​ត្រចៀក LEVEL U ទើប​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​ហើយ​ថ្មីៗ! មាន​អី ស្អាតតើ!

កាស​ស្តាប់​ត្រចៀក LEVEL U ទើប​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​ហើយ​ថ្មីៗ! មាន​អី ស្អាតតើ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung បានបង្កើតនូវ កាសស្តាប់ត្រចៀក មួយទៀត បញ្ចូលក្នុង ត្រកូលកាស ត្រចៀក LEVEL ដែលនៅក្នុងនោះ មានដូចជា Level On Wireless, Level On, Level over, Level Box Mini, Level Box, Level In និងកាសស្តាប់ត្រចៀក មួយទៀត ដែលទើប ដាក់បង្ហាញ ជាផ្លូវការ មានឈ្មោះថា LEVEL U ដែលមាន រូបរាងស្រដៀងនឹង កាសស្តាប់ ត្រចៀកមួយ ដែលផលិតដោយ Samsung ដែលនោះគឺ Gear Circle ។

1-cover

កាសស្តាប់ត្រចៀក LEVEL U នេះអាច ភ្ជាប់ប្រើជា Wireless បាន មានការ ឌីហ្សាញ ជាកងរាងមូល ងាយស្រួល ពាក់នឹងក ហើយយើង អាចទាញ ខ្សែកាស ចេញបានប្រវែង 12 មីលីម៉ែត្រចេញ ពីក្នុងរង្វង់នោះ។ បើយើងសង្កេត ឃើញថា ត្រង់ក្បាល កាសស្តាប់ ត្រចៀកនោះ មានរចនាបថ ដូចក្បាលកាស ត្រចៀករបស់ ដែលមានក្នុង ប្រអប់ស្មាតហ្វូន Galaxy S6 ចឹង ដោយគ្រាន់តែ Level U នេះកងជុំវិញ។

2

កាសនេះ ភ្ជាប់មក ជាមួយ Microphone ស្រាប់ អាចស្តាប់ ចម្រៀងបានផង និងភ្ជាប់ជាមួយ ស្មាតហ្វូននិយាយ បានផង។ មិនត្រឹម តែប៉ុណ្ណេះ កាសនេះមាន បច្ចេកវិទ្យាទប់ សំលេងរំខាន ពីខាងក្រៅបានទៀតផង និងអាចភ្ជាប់ ប្លូធុសបាន ផងដែរ។ សំរាប់ថាមពល ថ្មវិញ អាចប្រើប្រាស់ សំរាប់ស្តាប់ ចម្រៀងបាន រហូតដល់ 10 ម៉ោង និងនិយាយបាន 11 ម៉ោង។

3

កាសនេះ មានដាក់លក់ អនឡាញនៅ លើគេហទំព័រដើម Samsung US ដែលវា មានតម្លៃប្រមាណ 70 ដុល្លារ ហើយកាសនេះ មានជម្រើសពណ៌ ខៀវលាយខ្មៅ, ពណ៌ស, ពណ៌មាស និងពណ៌ ខៀវសុទ្ធ។ ដូចនេះ អ្នកអាច កុម្ម៉ង់ទិញ ជាអនឡាញ បានឬផ្ញើ បងប្អូនដែល រស់នៅទីនោះ ទិញឲ្យក៏​​ បានដែរ។

  • ដោយ: Hong
  • 3:01 PM, 09 July
  • ប្រភព: Samsung US
  • Tag: Accessories