ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    មកទល់ពេលនេះភាគរយនៃ iOS8 កើន​ឡើង 4 ភាគ​រយ​ទៀត​ហើយ!

មកទល់ពេលនេះភាគរយនៃ iOS8 កើន​ឡើង 4 ភាគ​រយ​ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចាប់តាំងពីដើមខែមករារហូតមកដល់ដើមខែកុម្ភៈ​នេះ ចំនួន​ស្ថិតិ​ភាគរយ​នៃ​ចំនួន​ឧបករណ៍​ដែល​ដំនើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ iOS គ្រប់​ជំនាន់​មាន​ការ​កែ​ប្រែច្រើន។ ក្រុម​ហ៊ុន Apple ទើប​តែ​បាន​បញ្ចេញ​ក្រាប​ស្ថិតិ​ជាផ្លូវ​ការ​មួយ​បង្ហាញ​ពី​ភាគ​រយ​នៃ​ឧបករណ៍​ដែល​ដំនើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់ iOS6 ចុះ​ក្រោម, iOS7 និង iOS8 ។

cover

កាលពីដើមខែមករាមុន ភាគរយនៃឧបករណ៍​ដំនើរ​ការ​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS8 មាន​ប្រមាណ 68 ភាគ​រយ, ចំនែក​ឯ​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS7 មាន​ប្រមាណ 29 ភាគ​រយ និង​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS6 ចុះ​ក្រោម​នៅ​សល់​ត្រឹមតែ 4 ភាគ​រយ​ប៉ុណ្ណោះ។ រហូត​មក​ដល់​ដើម​ខែកុម្ភៈ​នេះ ភាគរយ​នៃ​ឧបករណ៍​ដំនើរ​ការ​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS8 មាន​ការ​កើន​ឡើង 4 ភាគ​រយ​ហើយ​នៅ​ពេល​មាន​ប្រមាណ 72 ភាគ​រយ ចំនែក​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS7 មាន​ការ​បាត់​ចំនួន​អ្នក​ប្រើប្រាស់ 4 ភាគ​រយ នៅ​ពេល​នេះ​មាន​ប្រមាណ 25 ភាគ​រយ និង​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS6 ចុះ​ក្រោម​នៅ​សល់​ប្រមាណ 3 ភាគ​រយ។

1

នេះមិនមែនជារឿងឆ្ងល់ណាស់ណាទេ ដែលប្រព័ន្ធ​ប្រតិបត្តិ​ការ iOS8 មាន​ការ​កើន​ឡើង​រហ័ស​បែបនេះ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ​គឺ​ប្រព័ន្ធ​ប្រតិបត្តិការ iOS6 ចុះ​ក្រោម ដែល​ពិបាក​ដោន​ឡូដ​កម្មវិធី​យក​មក​ប្រើ​ប្រាស់​បន្តិច​នា​ពេល​បច្ចុប្បន្ន ដោយ​សារ​មាន​កម្មវិធី​ខ្លះ​តម្រូវ​ឲ្យ​មាន​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS7 ឡើង​ទៅ​ទើប​អាច​ដោនឡូដ​បាន។

  • ដោយ: Hong
  • 1:36 PM, 25 February
  • ប្រភព: Apple Developer
  • Tag: ទូរស័ព្ទ