ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ឧបករណ៍​ទំនាក់​ទំនង​ដ៏​ឆ្លាត​វៃ​សម្រាប់​គ្រួសារ​ទាន់​សម័យ (វីដេអូ)

ឧបករណ៍​ទំនាក់​ទំនង​ដ៏​ឆ្លាត​វៃ​សម្រាប់​គ្រួសារ​ទាន់​សម័យ (វីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចដែលបងប្អូនប្រិយមិត្ត ទាំងអស់គ្នា បានដឹង ហើយថា អ៊ីនធឺណេត ផ្តល់ផល ប្រយោជន៍ច្រើនណាស់ សម្រាប់អ្នក ប្រើប្រាស់ ឧបករណ៍ ឆ្លាតវៃ សម្រាប់សម័យ បច្ចុប្បន្ននេះ ជាពិសេសនោះ គឺស្មាតហ្វូន និង ថេប្លេតតែម្តង ដែលជាមុខ សញ្ញាប្រើ អ៊ីនធឺណេត ច្រើនជាងគេ ហើយ ការប្រើប្រាស់ អ៊ីនធឺណេត ត្រូវបាន ហាមឃាត់ និង ការពារខ្លាំងណាស់ មិនអោយ ក្មេងប្រើ ហេតុដូច្នេះហើយ ទើបមានគ្រួសារ ទាន់សម័យខ្លះ មិនព្រមទិញ ស្មាតហ្វូន ឬ ថេប្លេតអោយកូនៗ របស់គាត់ ប្រើនោះទេ ប៉ុន្តែមាន ឧបករណ៍ ប្រើប្រាស់ឆ្លាតវៃ ជំនួសវិញ ដែលអាច អោយកូនៗ ទំនាក់ទំនង ទៅពួកគាត់បាន។

1-cover

ILY គឺជាឧបករណ៍ឆ្លាតវៃមួយ ដែលប្រើប្រាស់ សម្រាប់ទំនាក់ ទំនងគ្នា ទៅវិញ ទៅមក បានយ៉ាងជិតស្និទ្ធ ដោយអាច និយាយ ជាសម្លេង ជាវីដេអូ និង អាចផ្ញើរូប អោយគ្នាទៅវិញ ទៅមកបាន ទៀតផង ដូចស្មាតហ្វូន អញ្ចឹង ប៉ុន្តែសុវត្ថិភាព ខ្ពស់ណាស់ សម្រាប់ទុក ទំនាក់ទំនង ជាមួយកូនៗ របស់អ្នក។

លក្ខណៈពិសេសនៃឧបករណ៍ ទំនាក់ទំនង ឆ្លាតវៃនេះ គឺថា ក្រៅពីអាច និយាយជាសម្លេង​ និង វីដេអូ វាអាច អោយក្មេងៗ ថតរូប និង គូររូប រួចផ្ញើរូប ទាំងអស់នោះ ទៅកាន់ញាតិ មិត្ត ក្រុមគ្រួសារបាន ដោយងាយ។ អ្វីដែលល្អ បំផុតចំពោះ ILY គឺថា វាអាចមាន ទំនាក់ទំនង ជាមួយ ស្មាតហ្វូនបាន មានន័យថា កូនៗរបស់ អ្នកប្រើ ILY តែលោកអ្នក ប្រើប្រាស់ ស្មាតហ្វូន ក៏អាចទាក់ទងគ្នា បានដែរ។

2

គួរបញ្ជាក់ផងដែរថា ហេតុផលចម្បង ដែលក្រុមហ៊ុន ផលិតឧបករណ៍ នេះឡើង ក៏ព្រោះតែ ក្រុមហ៊ុន ចង់ផ្តល់ សុវត្ថិភាព កាន់តែខ្ពស់ សម្រាប់ទំនាក់ទំនង ក្នុងគ្រួសារ ទាន់សម័យ ជាពិសេស មិនចង់អោយ ក្មេងៗប្រើ ស្មាតហ្វូននោះទេ ព្រោះខ្លាច ឈានដល់ បើកវ៉ិបសាយ មិនគួរអោយបើក ដូចជា វ៉ិបសាយ អាសអាភាស ជាដើម។ សម្រាប់បងប្អូន ដែលមាន ចំណាប់អារម្មណ៍ ជាមួយឧបករណ៍ ខាងលើនេះ អាចរកបាន ក្នុងតម្លៃ 199 ដុល្លារ ដែលអាចកុម្ម៉ង់ បាននៅលើ វ៉ិបសាយ របស់ក្រុមហ៊ុន តែម្តង ដោយចុចត្រង់នេះ

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

  • ដោយ: Vannoch
  • 3:50 PM, 24 June
  • ប្រភព: ILY
  • Tag: Accessories