ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Dx0 One អាច​កែ​ប្រែ​ទូរស័ព្ទ iPhone 6 អ្នក ទៅ​ជា​កាមេរ៉ា​ឌីជីថល DSLR បាន

Dx0 One អាច​កែ​ប្រែ​ទូរស័ព្ទ iPhone 6 អ្នក ទៅ​ជា​កាមេរ៉ា​ឌីជីថល DSLR បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាមេរ៉ារបស់ iPhone 6 អាចនិយាយ បានថា ស្ថិតនៅលំដាប់ ល្អបង្គួរមួយ ដែលអ្នក ប្រើប្រាស់ ភាគច្រើនសុទ្ធ តែពេញ ចិត្តនឹង សមត្ថភាពវា ព្រោះអី យើងអាច ផ្តិតយក រូបភាព បានលឿន គុណភាពល្អ ហើយក៏ងាយ ស្រួលក្នុង ការប្រើប្រាស់ ផងដែរ។ យ៉ាងណាមិញ សមត្ថភាព កាមេរ៉ា របស់វា គឺនៅមានដែនកំណត់ នៅឡើយទេ ជាក់ស្តែង ដូចជាមិនអាច ថតយក រូបភាព បានក្នុងទំហំធំ មានផ្ទៃ ខាងក្រោយ ព្រាលល្អ ជាដើម។ កង្វះខាត សមត្ថភាព ទាំងនេះ ត្រូវបាន ដោះស្រាយហើយ ជាមួយនឹង ឧបករណ៍កាមេរ៉ា ភ្ជាប់ខាងក្រៅ ដែលបង្កើតដោយ ក្រុមហ៊ុន Dx0 របស់បារាំង ដែលវាអាច ជួយអោយ ទូរស័ព្ទយើង ផ្តិតយករូបភាព បានក្នុង គុណភាព DSLR ឯណោះ។

cover

កាមេរ៉ាភ្ជាប់​ខាងក្រៅនេះ មានកំពស់ 6.9 សង់ទីម៉ែត្រ ទំងន់ 108 ក្រាម តភ្ជាប់ទៅ នឹងទូរស័ព្ទ​ តាមរយៈរន្ធ USB Lighting។ សមត្ថភាព កាមេរ៉ារបស់ ឧបករណ៍នេះ គឺស្ថិត នៅលំដាប់ ខ្ពស់ ដោយវា មានទំហំ 20.2 មេហ្គាភិចសែល ប្រើប្រាស់ ស៊ិនស័រ Sony BSI 1អ៊ីញ អាចចាប់យក Aperture ដល់ទំហំ f/1.8 ​ឯណោះ។ អ្នកប្រើប្រាស់ តម្រូវអោយតម្លើង កម្មវិធីកាមេរ៉ា មួយផ្សេងទៀត ដើម្បីប្រើជាមួយ ឧបករណ៍នេះបាន ហើយវា ក៏មានមុខងារ កែសម្រួល ជាច្រើន ផងដែរ ។ យើងអាច កែសម្រួល កម្រិត Aperture ពី f/1.8 ដល់ f/11 កម្រិត ISO ពី 100 ដល់ 51,200 និងកម្រិត Shutter Speed ពី 15s ដល់ 1/8000s។ យើងអាចផ្តិតរូបភាព ជាប្រភេទ JPG ធម្មតាក៏បាន ជា Raw ក៏បាន និងជា SuperRAW (រូប Raw ចំនួនបួន ផ្គុំចូលគ្នា)។ ការថតវីដេអូវិញ ក៏មានលក្ខណៈ ងាយស្រួល ផងដែឬ ដោយវាអាច ផ្តិតយកបាន ដល់ទំហំ 1080 @ 30fps, 720 @ 120fps។

2

រូបភាពថតចេញ ពីកាមេរ៉ា​ Dx0 One

3 4 5 6

លក្ខណៈសម្បត្តិ របស់ឧបករណ៍មួយនេះ គឺវាខ្លាំង ស្មើទៅនឹង កាមេរ៉ាពពួក DSLR កម្រិតកណ្តាល បាត់ទៅហើយ ក៏ប៉ុន្តែ ឧបករណ៍នេះ វាមានរូបរាង តួចច្រឡឹង និងអាច ប្រើប្រាស់ បានជាមួយ ទូរស័ព្ទ យ៉ាងងាយស្រួល។ ដោយសារតែ​​ វាមាន លក្ខណៈសម្បត្តិ ល្អពិសេស ហេតុ ដូច្នេះហើយ វាមានតម្លៃ មិនសូវធូរថ្លៃប៉ុន្មាន នោះទេ។ Dx0 គ្រោងនឹង ដាក់លក់ ជាសាធារណៈ នៅខែកញ្ញា ខាងមុខ នេះហើយ ដែលវាមានតម្លៃ ប្រមាណ 599 ដុល្លារសហរដ្ឋ អាមេរិច។ ប្រសិនបើអ្នក ពេញចិត្ត នឹងវា ហើយចង់ ធ្វើជា ម្ចាស់របស់វានោះ អ្នកអាច ធ្វើការ កុម្ម៉ង់បាន នៅម្តុំខែកញ្ញា ក៏ប៉ុន្តែ ប្រសិនបើអ្នក គិតថា មិនចាំបាច់ទេ អ្នកអាចចំណាយ ទឹកប្រាក់ 599 នេះ ទៅទិញ កាមេរ៉ា DSLR កម្រិតមធ្យម យកមក ប្រើប្រាស់ វិញក៏បាន។

  • ដោយ: Vongthear
  • 9:36 AM, 19 June
  • ប្រភព: The Verge
  • Tag: Accessories