ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ឧបករណ៍​សាក​ថ្ម​ស៊េរី​ថ្មី អាច​សាក​ថ្ម​ស្មាតហ្វូន ឬ ថេប្លេត ម្តង​ប្រាំ​មួយ​គ្រឿង មិន​ប្រកាន់​ម៉ូឌែលឡើយ!

ឧបករណ៍​សាក​ថ្ម​ស៊េរី​ថ្មី អាច​សាក​ថ្ម​ស្មាតហ្វូន ឬ ថេប្លេត ម្តង​ប្រាំ​មួយ​គ្រឿង មិន​ប្រកាន់​ម៉ូឌែលឡើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាការពិតណាស់ ក្នុងរយៈពេល ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ការប្រើប្រាស់ ស្មាតហ្វូន និង ថេប្លេត ទទួលបាន ការពេញនិយម ខ្លាំងមែនទែន ជាមួយចំនួន អ្នកប្រើប្រាស់ ចេះតែ កើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយ ក៏មានបងប្អូន យើងមួយ ចំនួនតូច មានដល់ទៅពីរ ឬ បីគ្រឿង ឯណោះ ក្នុងហោប៉ៅ ដែលនេះជាការ លំបាកបន្តិចដែរ នៅពេល សាកថ្មម្តងៗ ប៉ុន្តែមិនថ្វីទេ ជាមួយឧបករណ៍ សាកថ្មស៊េរីថ្មី ឈ្មោះថា KIWI BOX បងប្អូន អាចសាកថ្ម ស្មាតហ្វូន ឬ ថេប្លេត ម្តងបាន ដល់ទៅ 6 គ្រឿងឯណោះ ដោយមិនប្រកាន់ ម៉ូឌែលចាស់ ឬថ្មី ក្រុមហ៊ុននេះ ក្រុមហ៊ុននោះ នោះទេ។

1-cover

ឧបករណ៍សាកថ្មស៊េរីថ្មីនេះ មានកន្លែងបញ្ឈរ សម្រាប់សាកថ្ម ស្មាតហ្វូន ឬថេប្លេត ចំនួនបួន នៅខាងលើ និង នៅចំហៀង មានរន្ធ USB ពីរ សម្រាប់ភ្ជាប់ ជាមួយខ្សែ USB ហើយ KIWI BOX នេះ មានបីពណ៍សម្រាប់បងប្អូន ជ្រើសរើស គឺពណ៍ខ្មៅ ប្រផេះ និង ស។

នៅតាមប្រទេសជឿនលឿន គេចូលចិត្ត យកឧបករណ៍នេះ ដាក់នៅតាម ភោជនីយដ្ឋាន កន្លែងកាត់សក់ ផ្សារលក់ ទំនិញតូចៗ ដើម្បីអោយ អតិថិជន ឬ ភ្ញៀវ ងាយស្រួល សាកថ្មរបស់ ពួកគេ បានដោយសេរី ហើយ វាក៏មិនទាស់ ខុសអីដែរ សម្រាប់ការ ប្រើប្រាស់ក្នុងផ្ទះ។

2

3

គួរបញ្ជាក់ផងដែរថា នាពេល បច្ចុប្បន្ននេះ ឧបករណ៍ សាកថ្ម KIWI BOX នេះ មិនទាន់ ដាក់ចូល ក្នុងចង្វាក់ ផលិតកម្ម នៅឡើយទេ រងចាំថវិកា គ្រប់គ្រាន់ ចំនួនជាង ប្រាំម៉ឺនដុល្លារ ហើយ ចំពោះតម្លៃ ចេញលក់ លើទីផ្សារវិញ ប្រភពមិនទាន់ បានបង្ហាញ នៅឡើយទេ។

  • ដោយ: Vannoch
  • 4:26 PM, 28 May
  • ប្រភព: Kickstarter
  • Tag: Accessories