ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ខ្សែ​ដោត​សាក​ថ្ម Konfulon បី​ស៊េរី​នេះ មាន​តម្លៃ​សមរម្យ អាច​ឲ្យ​អ្នក​ប្រើ​ជំនួស​ខ្សែ​ហ្ស៊ីនបាន!

ខ្សែ​ដោត​សាក​ថ្ម Konfulon បី​ស៊េរី​នេះ មាន​តម្លៃ​សមរម្យ អាច​ឲ្យ​អ្នក​ប្រើ​ជំនួស​ខ្សែ​ហ្ស៊ីនបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពី លើកមុន ខេមបូ បានណែនាំ មិត្តអ្នកអាន ពីក្បាលដុំ សាកថ្ម Konfulon បីស៊េរី ដែលមាន ឈ្មោះចំណាំ ដូចជា​ C12, C13 និង C16 ដែលអាច ឲ្យប្រើប្រាស់ ប្រើជំនួស ក្បាលដុំ សាកថ្ម របស់ស្មាតហ្វូន និងថេប្លេត ផ្សេងៗបាន ហើយនៅ ពេលនេះ ខេមបូ នឹងណែនាំ ពីខ្សែដោត សំរាប់សាក ថ្មវិញម្តង ដែល វាមាន 3 ស៊េរីដូចគ្នា មានប្រវែង 10 សង់ទីម៉ែត្រ និងទំងន់ 40 ក្រាម ហើយខ្សែ នីមួយៗ មាន 5 ពណ៌សំរាប់ ឲ្យអ្នក ជ្រើសរើស ទៀតផង។

1-cover

បន្តទៀតថា ខ្សែដោត សាកថ្ម ទាំងនេះ មាន 3 ស៊េរីដូចជា S01 គឺជាប្រភេទ ខ្សែសំរាប់ ដោតរន្ធ ស្មាតហ្វូន iPhone 4s, 4, 3GS ដែលអ្នកអាច សម្គាល់បាន ឌុយរបស់ វារាងទ្រវែង​ និងសំប៉ែត ហើយសំរាប់ខ្សែ S02 អាចប្រើប្រាស់ បានជាមួយ ស្មាតហ្វូនផ្សេងៗ ដោយភាគ ច្រើនដំនើរការ ប្រព័ន្ធប្រតិបត្តិការ Android ដែលមាន ប្រភេទឌុយ Micro USB រីឯខ្សែ S05 វិញគឺ មានក្បាល ឌុយតូច សំរាប់ដោត ចូលស្មាតហ្វូន ដែលគេ ហៅថាឌុយ Lightning Cable អ្នកអាច ប្រើសំរាប់ សាកថ្ម ស្មាតហ្វូន iPhone 5, 5s, 5c, 6 និង 6 Plus ។

សូមទស្សនាវីដេអូ បង្ហាញពីខ្សែទាំង 3 ស៊េរីដោយក្រុមការងារ ខេមបូរីផត នៅខាងក្រោម៖

បើសិនជា មិត្តអ្នកអាន ចាប់អារម្មណ៍ ខ្សែសាកថ្ម​ ណាមួយ ក្នុងចំណោម ខ្សែទាំង 3 នេះ អ្នកអាច រកជាវនៅលើ ទីផ្សារបាន ចាប់ពីពេល នេះតទៅ ដោយខ្សែ S01 មានតម្លៃ ប្រមាណ 3.5 ដុល្លារ, ខ្សែ S02 មានតម្លៃប្រមាណ 3.5 ដុល្លារ និងខ្សែ S05 មានតម្លៃ ប្រមាណ 4.5 ដុល្លារ។

2

  • ដោយ: Hong
  • 2:25 PM, 26 May
  • ប្រភព: Konfulon Cambodia
  • Tag: Accessories