ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ស្គ្រីន​ការពារ​ថ្មី​សំរាប់ iPhone មាន​ប៊ូតុង Back មិន​ឲ្យ​ចាញ់​ស្មាតហ្វូន Android!

ស្គ្រីន​ការពារ​ថ្មី​សំរាប់ iPhone មាន​ប៊ូតុង Back មិន​ឲ្យ​ចាញ់​ស្មាតហ្វូន Android!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្មាតហ្វូន iPhone កាន់តែ អភិវឌ្ឍន៍ពី មួយជំនាន់ ទៅមួយជំនាន់ ជាមួយការ ពង្រីកអេក្រង់ កាន់តែធំជាងមុន ដើម្បីងាយ ស្រួលសំរាប់ ការប្រើប្រាស់ របស់អតិថិជន។ សំរាប់ iPhone ដែលមាន អេក្រង់ 4 អ៊ីញ ពិតជា ងាយស្រួល ដាក់តាមខ្លួន ប៉ុន្តែពិបាកបន្តិច នៅពេល វាយអក្សរ និងមើលវីដេអូ ចំនែកឯអេក្រង់ 4.7 អ៊ីញ ពិតជា សមល្មម សំរាប់ប្រអប់ ដៃធំតូច ងាយស្រួល ដាក់តាម ខ្លួនហើយ ស្រួលប្រើប្រាស់លើ មុខងារផ្សេងៗ និងអេក្រង់ ធំបង្អស់ 5.5 អ៊ីញ យើងជឿថា នេះពិត ជាអេក្រង់ មួយដ៏ធំ សំរាប់អ្នក ប្រើប្រាស់ iPhone ពីដើមមក ហើយមាន អ្នកខ្លះមិន ទំលាប់ភ្លាមៗ នៅពេល ដែលផ្លាស់ ប្តូរពីអេក្រង់ 4 អ៊ីញ មកប្រើ អេក្រង់ 5.5 អ៊ីញនេះ។

cover

ដោយសារ តែការ យល់ឃើញ ដូចខាង លើនេះហើយ ទើបមាន ក្រុមអ្នក ផលិតមួយ ឈ្មោះ Tech Halo បានបង្កើត នូវស្គ្រីន ការពាបែបថ្មី ដែលមាន ឈ្មោះថា Halo Back បង្កើតឡើង ជាពិសេស សំរាប់ iPhone 6 Plus ។ ស្រ្គីនការពារនេះ អាចឲ្យ អ្នកប្រើប្រាស់ iPhone 6 Plus អាចចុច នៅផ្នែក ខាងឆ្វេង ក្បែរប៊ូតុង Home ដើម្បីធ្វើ ការត្រលប់ក្រោយ នៅពេល ប្រើប្រាស់ កម្មវិធីផ្សេងៗបាន ដែលនេះ ស្រដៀងនឹង ប៊ូតុង Back របស់ស្មាតហ្វូន Android ។

សូមទស្សនាវីដេអូ ខាងក្រោម៖

ស្គ្រីនការពារនេះ មានដាក់ លក់អនឡាញ បរទេស ដោយមាន តម្លៃប្រមាណ 14 ដុល្លារ ។ មិនត្រឹម តែអាចប្រើ ប៊ូតុង​Back នេះប៉ុណ្ណឺងទេ ស្រ្គីននេះ អាចការពារ កញ្ចក់ស្មាតហ្វូន ដែលជា ប្រភេទស្គ្រីន កញ្ចក់, ធន់មិន ងាយឆ្កូត និងងាយស្រួល Touch ដូចចុច លើអេក្រង់ ដែលគ្មានស្រ្គីនចឹង។

  • ដោយ: Hong
  • 10:14 AM, 25 May
  • ប្រភព: Kickstarter
  • Tag: Accessories