ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    LG គិត​ចង់​បំបែក​កំណត់​ត្រា​ពិភព​លោក​ជា​មួយ​ការ​រចនា​ទូរទស្សន៍​ឆ្លាត​វៃ ក្នុង​កម្រាស់​ស្តើងបំផុត!

LG គិត​ចង់​បំបែក​កំណត់​ត្រា​ពិភព​លោក​ជា​មួយ​ការ​រចនា​ទូរទស្សន៍​ឆ្លាត​វៃ ក្នុង​កម្រាស់​ស្តើងបំផុត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងរយៈពេលពីរបីឆ្នាំ ចុង​ក្រោយ​នេះ ការ​បង្កើត ទូរទស្សន៍​ឆ្លាត​វៃ របស់​ក្រុម​ហ៊ុន អេឡិច​ត្រូនិច​មួយ​ចំនួន មាន​លក្ខណៈ ស្រស់​ស្អាត និង រូបរាងកាន់តែ ស្តើងទៅៗ ដែលងាយស្រួល ដាក់ជាប់ជញ្ជាំង ជាក់​ស្តែង​នៅ​ថ្ងៃ​នេះ មាន​ប្រភពសារព័ត៌មាន របស់ The Verge បានរាយការណ៍មកថា LG កំពុងតែសំងំ បង្កើត​នូវ​ទូរទស្សន៍ ឆ្លាតវៃជំនាន់ថ្មីមួយ ទំហំ 55 អ៊ីញ​មានកម្រាស់ស្តើង បំផុត ត្រឹមតែ 0.97 មីល្លីម៉ែត្រ​តែ​ប៉ុណ្ណោះ​។

1-cover

ទូរទស្សន៍ជំនាន់ថ្មីរបស់ LG បំពាក់ដោយ អេក្រង់ប្រភេទ OLED Display ទំហំ 55 អ៊ីញនេះ ត្រូវបាន រចនា​ឡើង ដោយអស្ចារ្យបំផុត ជាមួយកម្រាស់ ត្រឹមតែ 0.97 មីល្លីម៉ែត្រ និង ទម្ងន់ត្រឹមតែ 1.9 គីឡូក្រាម​តែប៉ុណ្ណោះ ហើយ​បើប្រៀបធៀប​ទៅនឹងទូរទស្សន៍ អេក្រង់ 55 អ៊ីញ សម័យបច្ចុប្បន្ននេះ​ឃើញថា កម្រាស់​ខុសគ្នា ច្រើនណាស់ គឺ 4.3 មីល្លីម៉ែត្រឯណោះ។ កាលដែលក្រុមហ៊ុន ផលិតមក ដោយ​មាន​កម្រាស់​ ស្តើង​បែប​នេះ ក៏ចង់ផ្តល់ភាព ងាយស្រួល ដើម្បីភ្ជាប់ទៅនឹងជញ្ជាំង ហើយ ណាមួយ LG ចង់បំបែកកំណត់ ត្រា​ពិភពលោក ជាមួយទូរទស្សន៍ស្តើងបំផុត ផងដែរ។

មកដល់ថ្ងៃនេះហើយ គេពុំទាន់ឃើញ ទូរទស្សន៍ របស់ក្រុមហ៊ុនណា មានកម្រាស់មិនដល់ 1 មីល្លីម៉ែត្រ​នោះទេ ដូច្នេះហើយ បានជា LG ខិតខំ ស្វះស្វែង ធ្វើយ៉ាងណា អោយទូរទស្សន៍ ជំនាន់ថ្មីនេះ អស្ចារ្យ ប្លែក​ពីគេ ប៉ុន្តែ មិនដឹងជា ក្រុមហ៊ុន ត្រូវចំណាយពេល យូរប៉ុណ្ណាទេ ដើម្បីបង្កើតវា ហើយ តម្លៃចេញលក់ ក៏​មិន​ដឹង ជាប៉ុន្មានដែរ ប៉ុន្តែគេសង្ឃឹមថា ក្រុមហ៊ុននឹងបញ្ចប់ការ ផលិតនៅអំឡុងខែ កក្កដា ឬ សីហា ខាង​មុខ​នេះ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំដើមឆ្នាំនេះ LG បានបញ្ចេញលក់ ទូរទស្សន៍អេក្រង់ OLED ជាច្រើនទំហំ ទៅ​កាន់ទីផ្សារ ដូចជា ម៉ូឌែលនៃអេក្រង់ 55 អ៊ីញ 66 អ៊ីញ និង 77 អ៊ីញ ហើយ ពេលអនាគត ខាងមុខ​ ក្រុមហ៊ុនមាន គម្រោងចង់ បង្កើតម៉ូឌែលថ្មី អេក្រង់ដល់ទៅ 99 អ៊ីញ ឯណោះ។ ដូច្នេះ សូមបងប្អូនរងចាំ មើលទាំងអស់គ្នា ថាតើទូរទស្សន៍ កម្រាស់មិនដល់ 1 មីល្លីម៉ែត្រ របស់ LG អស្ចារ្យប៉ុណ្ណាខ្លះ?

2

  • ដោយ: Vannoch
  • 9:21 AM, 21 May
  • ប្រភព: The Verge
  • Tag: TV