ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ចង់សាក​អត់? កម្មវិធី​កែ​រូបភាព បង្កើត​ដោយ LINE មួយ​នេះ!

ចង់សាក​អត់? កម្មវិធី​កែ​រូបភាព បង្កើត​ដោយ LINE មួយ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កម្មវិធី​កែរូប នីមួយៗ​ពិតជា​មានមុខងារ មិន​ខុស​គ្នា​ច្រើន​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​សំខាន់​នោះ​កម្មវិធី​ទាំង នោះ តែង មាន មុខងារ ខ្លះដែល ខុសគ្នា ដើម្បីទុក ទាក់ចិត្ត និងបំពេញ តម្រូវការ របស់អ្នកប្រើប្រាស់ ដូចនេះ​យើង ជាអ្នក​ប្រើប្រាស់​គួរគប្បីដឹង ថាយើង ត្រូវការអ្វី ហើយយើង ត្រូវជ្រើសរើស កម្មវិធី មួយណា ដែលល្អ សំរាប់បំពេញ តម្រូវការ​របស់យើង។ លើកនេះ​ខេបូសូមណែនាំ​ពីកម្មវិធី​មួយទៀត​ដោយ​មុនពេល​ដោន​ឡូដ អ្នកត្រូវ ដឹងពី មុខងារ របស់វា ជាមុនសិន។1-cover (1)

កម្មវិធីនេះ មានឈ្មោះថា Aillis ជាប្រភេទ កម្មវិធី កែរូបភាព ដែលមាន រចនាបថ ប្លែកៗ ច្រើន ដែល​អ្នក​ប្រើ​ប្រាស់ ជាច្រើន ពេញចិត្ត នៅពេល ដែលអ្នក ចាប់ផ្តើម បើកកម្ម​វិធីដំបូងភ្លាម វានឹង ចេញ theme ជាច្រើន បង្ហាញពី រចនាបថ ខុសៗគ្នា សំរាប់ឲ្យ អ្នកជ្រើសរើស ដាក់ប្រើប្រាស់ តែម្តង។ បើនិយាយ ពីមុខងារ វិញមាន ដូចជា ៖

  • ប្រើ Stamp ដែលមាននៅលើកម្មវិធី LINE មកដាក់នៅលើរូបភាពបាន
  • មាន Filters ច្រើនខុសពីកម្មវិធីដទៃ
  • អ្នកអាចបង្កើត Filters ដោយខ្លួនឯងបាន
  • បង្កើត Stamp ដោយខ្លួនឯង ដូចជាអក្សរ ឬរូបភាពជាដើម
  • ដាក់រូបច្រើន ទៅក្នុងរូបតែមួយ
  • ងាយស្រួលចែករំលែកទៅលើបណ្តាញសង្គម
  • លុបស្នាមខ្មៅក្រោមភ្នែក
  • កែរាងឲ្យស្គម
  • កែពន្លឺលើរូបភាព

បើសិន ជាអ្នក ចាប់អារម្មណ៍ អ្នកអាច ចុចពាក្យ ខាងក្រោម ដើម្បីដោនឡូដ៖

2 (2)

នេះជា កម្មវិធីមួយ ដែលមាន ការពេញ និយមប្រើ ប្រាស់ច្រើន ហើយមាន ក្រុមបង្កើត ឡើង​ត្រឹម​ត្រូវ​ទៀត​នោះ អ្នកអាច ទុកចិត្ត នៅពេល ប្រើប្រាស់បាន។ ដើម្បីដឹង ពីមុខងារ អស្ចារ្យរបស់វា ច្រើនទៀត អ្នកគួរ ដោនឡូដ ទុកប្រើប្រាស់។​

  • ដោយ: Hong
  • 2:21 PM, 12 May
  • ប្រភព: Play Store & iTunes store
  • Tag: កម្មវិធី & ហ្គេម