ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    សាក​មក​លេង ហ្គេម​ប្រណាំង​ឡាន ដាក់​ស៊ូពើ Beach buggy racing សប្បាយ​ជាង ប្រណាំង​កូន ទា​ទៅ​ទៀត!

សាក​មក​លេង ហ្គេម​ប្រណាំង​ឡាន ដាក់​ស៊ូពើ Beach buggy racing សប្បាយ​ជាង ប្រណាំង​កូន ទា​ទៅ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

1

រំលឹកអតីតកាល! ហ្គេមប្រណាំងកូនទា នៅលើឧបករណ៍ PlayStation One ដែលវាមានភាពពេញនិយម និង ល្បីមែនទែន នូវពេលកុមារភាព អោយតែបានលេង មានអារម្មណ៍ ជក់ចិត្ត សប្បាយរីករាយ ជាពិសេស ពេលដាក់ស៊ូពើ ទៅលើដៃគូប្រកួត។ ទន្ទឹមនឹងនេះ ខេមបូមានហ្គេមមួយប្រភេទឈ្មោះ Beach buggy racing ដែលជាហ្គេម ប្រណំាងឡាន ដាក់ស៊ូពើ នៅពេលប្រកួត។

2

ហ្គេមមួយនេះ មានលក្ខណៈ ស្រដៀងទៅនឹងហ្គេមប្រណាំងកូនទាដែរ ប៉ុន្តែ ខុសគ្នាតែបន្តិចបន្តូច ត្រង់មានតួអង្គ ស៊ូពើ ទីកន្លែង និង ក្រាហ្វិច តែប៉ុណ្ណោះ។ ចំនែករបៀបលេង របៀបដាក់ស៊ូពើ នៅពេលប្រណាំង ដូចអ្វីដែល ប្រិយមិត្តដឹងរួចមក គឺដូចតែគ្នាទេ ខុសគ្នាត្រង់មួយបញ្ជា ដៃហ្គេម ប៉ុនែ្តសារនេះ ប្រិយមិត្តគ្រាន់តែបញ្ជានៅលើ ស្មាតហ្វូន ថេប្លេត ជាការស្រេច។

3 4

រីករាយ ទស្សនា វីដេអូខាងក្រោមនេះ៖

សំរាប់ iOS

  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 ឡើងទៅ
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
  • ចុចទីនេះ សម្រាប់ទាញយក

សំរាប់ Android

  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 4.0.3 ឡើងទៅ
  • Device មិនទាន់ Root ក៏អាចលេងបានដែរ
  • ចុចទីនេះ សម្រាប់ទាញយក

ជាចុងក្រោយ ខេមបូសង្ឃឹមថា ប្រិយមិត្តនឹងចូលចិត្ត ហ្គេមនេះ​ ជាក់ជាមិនខានឡើយ ហើយក្រុមការងារ របស់យើង នឹងបន្តការខិតខំ សែ្វងរកហេ្គមណា ដែលថី្ម សប្បាយៗលេងមកចែករំលែក ដល់ប្រិយមិត្តនៅ ពេលខាងមុខទៀត។

  • ដោយ: Sambath
  • 10:36 AM, 12 May
  • ប្រភព: Playstore & AppStore
  • Tag: កម្មវិធី & ហ្គេម