ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នា​ពេល​នេះ អ្នក​ប្រើ​ស្មាតហ្វូន​នៅ​ចិន​មាន​រហូត​ដល់ 90 ភាគ​រយ​នៃ​ចំនួន​ប្រជាជនសរុប!

នា​ពេល​នេះ អ្នក​ប្រើ​ស្មាតហ្វូន​នៅ​ចិន​មាន​រហូត​ដល់ 90 ភាគ​រយ​នៃ​ចំនួន​ប្រជាជនសរុប!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើដឹងពី ចំនួនអ្នក ប្រើប្រាស់ ស្មាតហ្វូន នៅក្នុង ប្រទេសចិន មិត្តអ្នកអាន ប្រាកដ ជាភ្ញាក់ផ្អើល ហើយក៏ប្រហែល ប្រទេសមួយនេះ ដែលមាន ចំនួនប្រជាជន ប្រើប្រាស់ ស្មាតហ្វូនច្រើន ជាងគេក៏ អាចថាបាន។ ដែលចំនួន អ្នកប្រើប្រាស់ ស្មាតហ្វូន ប្រមាណ 90 ភាគរយ នៃចំនួន ប្រជាជន រស់នៅ ក្នុងប្រទេសចិន ដូចនេះហើយ ទើបរដ្ឋាភិបាល ចាប់ផ្តើម កាត់បន្ថយ ការនាំ ចេញនូវ ស្មាតហ្វូន ទៅប្រទេសដទៃ។

Commuters use smartphone

យើងអាច ដឹងបាន ថាក្រុមហ៊ុន ផលិតស្មាតហ្វូន នៅប្រទេស ជាច្រើន ដែលមាន ភាពល្បីល្បាញ ទូទាំង ពិភពលោក ដូចជា Xiaomi, Huawei និង ZTE ជាដើម ក៏មាន ចំនួនអ្នក ប្រើប្រាស់ ច្រើននៅក្នុងប្រទេស ហើយមាន ការជ្រៀតចូល នៃបណ្តា ក្រុមហ៊ុន លក់ស្មាតហ្វូន ផ្សេងៗដូចជា Apple, Samsung និង Nokia ទៀត បានធ្វើ ឲ្យចំនួន អ្នកប្រើប្រាស់ កាន់តែកើន ឡើងៗ ជារៀង រាល់ឆ្នាំ ដោយសារ តែចរាចរនៃ ការលក់ ស្មាតហ្វូន នៅប្រទេសចិន ពិតជា មានសន្ទុះ ដូចនេះ ក្រុមហ៊ុន នៅតាម បណ្តាប្រទេសផ្សេងៗ ចាប់អារម្មណ៍ យ៉ាងខ្លាំង លើប្រទេស មួយនេះ។

2

ចំនួនប្រជាជន ដែលរស់ នៅក្នុង ប្រទេសចិន សរុបប្រមាណ 1.357 ពាន់លាននាក់ បើកគិតតាំងពីឆ្នាំ 2013 មកទល់ ពេលនេះ ហើយនេះ ពិតជាចំនួន ច្រើនមែនទែន ដូចនេះ ហើយ ទើបបាន ជាមានក្រុមហ៊ុនលក់ ស្មាតហ្វូន របស់ប្រទេស ផ្សេងៗ ពេញចិត្ត ប្រទេសមួយនេះ។

  • ដោយ: Hong
  • 10:26 AM, 12 May
  • ប្រភព: WSJ
  • Tag: ទូរស័ព្ទ