ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី​ចាក់​វីដេអូ បន្ទាប់​បន្សំ ដែល​អាច​ធ្វើ​អោយ វីដេអូ ផុស​បាន ដើម្បី​អាច ប្រើ​ប្រាស់ កម្មវិធី​ផ្សេងៗ​បាន ក្នុង​ពេល​តែ​មួយ (Android)

កម្មវិធី​ចាក់​វីដេអូ បន្ទាប់​បន្សំ ដែល​អាច​ធ្វើ​អោយ វីដេអូ ផុស​បាន ដើម្បី​អាច ប្រើ​ប្រាស់ កម្មវិធី​ផ្សេងៗ​បាន ក្នុង​ពេល​តែ​មួយ (Android)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Cover

សម្រាប់ស្មាតហ្វូនរបស់​ Samsung ជំនាន់ក្រោយ គឺយើងឃើញថា បានបំពាក់មក ជាមួយនឹង មុខងារសម្រាប់ ធ្វើអោយវីដេអូ ផុសបាន ដើម្បីអាច មើលវីដេអូ បណ្តើរ និងអាច ប្រើប្រាស់ កម្មវិធីផ្សេងៗ បណ្តើរបាន។ សម្រាប់ស្មាតហ្វូន មួយ ចំនួនទៀត ក៏ដូច្នោះដែរ ប៉ុន្តែសម្រាប់ មិត្តអ្នកអាន ដែលប្រើប្រាស់ នូវស្មាតហ្វូន ដែលមិនមាន មុខងារ សម្រាប់ធ្វើអោយ វីដេអូផុសបាន សូមសាកល្បង ជាមួយនឹង កម្មវិធីមួយនេះ ដែលវា អាចជួយ ដោះស្រាយ បញ្ហាខាងលើ ជូនលោកអ្នក។

Awesome Pop-up Video គឺជាកម្មវិធីមួយ ដែលប្រើប្រាស់ សម្រាប់ចាក់ វីដេអូដូច កម្មវិធីដទៃ ទៀតដែរ ប៉ុន្តែសម្រាប់ កម្មវិធីគឺខុស ពីគេត្រង់ថា វាអាចធ្វើអោយ វីដេអូផុសបាន ដែលនាំអោយ យើងអាច មើលវីដេអូ បណ្តើរបាន ប្រើប្រាស់ កម្មវិធីផ្សេងៗ បណ្តើរបាន យ៉ាងងាយស្រួល។ ដូចនេះដើម្បី កុំអោយខាត ពេលយូរ សូមសាកល្បង តម្លើងវាទាំងអស់គ្នា ដោយទាញយក តាមរយៈតំណរ ខាងក្រោម!!

តម្រូវការ៖

  • Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅ
  • មិនទាន់ Root ក៏អាចតម្លើងបានដែរ
  • សូមទាញយក ដោយចុចទីនេះ

1

ជាចុងក្រោយ បើសិនជា ប្រិយមិត្ត ចង់បាននូវ កម្មវិធីសម្រាប់ ចាក់វីដេអូ ដែលបានរចនា នូវរចនាបថថ្មី ហើយថែមទាំងអាច មើលវីដេអូ បណ្តើរហើយអាច ប្រើប្រាស់ កម្មវិធីផ្សេងៗ បណ្តើរទៀត ដូចនេះ Awesome pop-up video គឺជាជម្រើសដ៏ល្អ មួយដែល លោកអ្នក គួរតែជ្រើសរើស។

  • ដោយ: Mai
  • 8:57 AM, 12 May
  • ប្រភព: ខេមបូរីផត
  • Tag: កម្មវិធី & ហ្គេម