ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ពិបាក​ដោនឡូត​ដោយ​សារ​តែ Youtube បាន update ប្រព័ន្ធ​មែន​ទេ? សាក​ល្បង​ជាមួយនឹង Mtube ដែលអាចអោយ​ទាញ​យក​វីដេអូ​ពី Youtube បាន

ពិបាក​ដោនឡូត​ដោយ​សារ​តែ Youtube បាន update ប្រព័ន្ធ​មែន​ទេ? សាក​ល្បង​ជាមួយនឹង Mtube ដែលអាចអោយ​ទាញ​យក​វីដេអូ​ពី Youtube បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Coverដោយសារតែថ្មីៗ នេះ Youtube បាន​ធ្វើ​ការ កែ​ប្រែ​ប្រព័ន្ធ​ដំណើរ​ការ របស់​ខ្លួន​ ហើយកម្មវិធី​សម្រាប់ ទាញ​យក​វីដេអូ​ពី Youtube ជា​ច្រើន​មិន​ដំណើរ​ការ​ហើយ​បាន​លុប​ចេញ​ពី App Store មួយចំនួនផងដែរ ដូច្នេះ​​​មានប្រិយមិត្តជាច្រើន បានស្នើរសុំមកកាន់ខេមបូ អោយជួយស្វែងរក កម្មវិដែលអាចទាញយក វីដេអូ​ពី Youtube បានដូចដើម ។

ថ្ងៃនេះខេមបូនឹងលើកយក កម្មវិធីមួយដែលមាន ឈ្មោះថា MTube វាមិនត្រឹមតែអាចទាញយក វីដេអូពី Youtube នោះទេ វាថែមទាំងអាចទាញយក ពី វេបសាយផ្សេងៗបានផងដែរ ។ បើទោះបីជាកម្មវិធីនេះ អាច​ទាញយក ត្រឹមតែ ៥ វីដេអូក៏ដោយ ប៉ុន្តែនៅក្នុងកម្មវិធីនេះ អាចអោយលោកអ្នករក្សាទុកវីដេអូ ដែល​បាន​ទាញយកហើយ ទៅកាន់ Camera Roll បានដូច្នេះ ប្រសិនបើលោកអ្នកចង់បាន ទាញ​យក​វីដេអូ​ជាច្រើនបានគ្រាន់តែធ្វើការ រក្សាទុកវីដេអូចាស់ដែល ទាញយកទៅកាន់ Camera Roll ហើយធ្វើការ លុបចេញពីកម្មវិធី Mtube ដូច្នេះលោកអ្នកអាច ធ្វើការ ទាញយកវីដេអូផ្សេងៗទៀតបាន។

សូមទស្សនាវីដេអូខាងក្រោម

តម្រូវការ និង តំណរទាញយក

  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 និង iOS 8
  • Device របស់លោកអ្នកមិនចាំបាច់ Jailbreak ក៏អាចប្រើប្រាស់បានដែរ
  • សូមទាញយកពី App Store តាមរយៈ តំណរនេះ

 1កម្មវិធីនេះប្រិយមិត្តក៏អាច ធ្វើការដាក់លេខសំងាត់បានផងដែរ ។ ប្រសិនបើលោកអ្នកចង់ អាចធ្វើការ Download បានច្រើនលើសពី ៥ វីដេអូឡើងទៅ គឺកម្មវិធីនេះតម្រូវអោយធ្វើការ Update ទៅកាន់ Pro Version គិតថ្លៃ ប៉ុន្តែខេមបូគិតថា មិនចាំបាច់ឡើយ ប្រសិនបើលោកអ្នកចង់ ទាញយកវីដេអូច្រើនគ្រាន់តែ ធ្វើការ រក្សាទុកវីដេអូ ដែលបានទាញយករួចរាល់ ចូលទៅកាន់ Camera Roll ហើយ ធ្វើការលុបចេញ និង​ទាញ​យក វីដេអូផ្សេងៗ ទៀតបានផងដែរ គ្រាន់តែនៅក្នុងកម្មវិធីនេះ កំណត់អាចផ្ទុកបានតែ ៥ វីដេអូ​ប៉ុណ្ណោះ ។

  • ដោយ: Meng
  • 1:46 PM, 11 May
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម