ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Microsoft Lumia 430 ស៊ីម​ពីរ អាច​រក​ជាវ​នៅ​កម្ពុជា​បាន​ហើយ ជា​មួយ​តម្លៃ​ត្រឹម 87$

Microsoft Lumia 430 ស៊ីម​ពីរ អាច​រក​ជាវ​នៅ​កម្ពុជា​បាន​ហើយ ជា​មួយ​តម្លៃ​ត្រឹម 87$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅថ្ងៃនេះ ក្រុមហ៊ុន Microsoft ប្រចាំ​ប្រទេស​កម្ពុជា បាន​ធ្វើ​ការ​​ប្រកាស​ចេញ​លក់ នូវ​ស្មាត​ហ្វូន ស៊ីម​ពីរ​ស៊េរី​ថ្មី ម៉ូឌែល Lumia 430 ជា​ផ្លូវ​ការ ដែលវាមានតម្លៃធូរថ្លៃបំផុត ប្រមាណ 87$។ ស្មាតហ្វូន ដែលអាច​ប្រើ​ប្រាស់ បានស៊ីមកាត ចំនួនពីរមួយនេះ គឺជាជម្រើស ដ៏ពិសេស ថ្មីមួយ សម្រាប់អ្នក ដែលមាន ថវិការ មាន​ដែនកំណត់ ហើយចង់បាន ទូរស័ព្ទ ដែលអាចបំពេញ មុខងារច្រើន។ វាអាច ឲ្យអ្នកប្រើប្រាស់សម្រេច​បាន​នូវ លទ្ធផលបានកាន់តែច្រើន ទាំងក្នុងការប្រកប មុខរបរវិជ្ជាជីវៈ និងការកំសាន្ត តាមរយៈកម្មវិធី Microsoft Office, Skype និង OneDrive តម្លើងរួចជាស្រេច ។ ដោយមានការរចនា ប្រកបដោយ​គុណ​ភាព, ពណ៌ដ៏ស្រស់ឆើតឆាយ និងផ្ទៃ អេក្រង់ 4 អ៊ីញផងនោះ, Lumia 430 ផ្តល់ជូនអ្នកប្រើប្រាស់ដែល​គិត​គូ​ហ្មត់​ចត់ លើខ្ទង់ចំណាយ នូវបទពិសោធន៍ ស្មាតហ្វូន សំខាន់ដូចខាងក្រោម ៖

 cover

  • លើកកម្ពស់ ប្រសិទ្ធភាពការងារ ជាមួយនឹងកម្មវិធី Microsoft Office ដែលមានតម្លើងរួចស្រេច និង​ទីកន្លែងផ្ទុកឯកសារ ឬទិន្នន័យ នៅលើអាកាស OneDrive រហូតដល់ទៅទំហំ 30GB ដោយឥតគិតថ្លៃ ។
  • ទំនាក់ទំនងគ្នាតាមវីដេអូតាមរយៈ Skype ដែលអាចប្តូរ ពីការទំនាក់ទំនង​ គ្នា​តាម​សម្លេង​ទៅជា​ការ​ទំនាក់​ទំនង តាមវីដេអូភ្លាមៗ ដោយប្រើកាមេរ៉ាមុខ ។
  • ប្រព័ន្ធប្រតិបត្តិការថ្មីបំផុត (Windows Phone 8.1 – Lumia Denim Update) ដែលមាន Action Center, Word flow និង Live Folders ។
  • ល្បឿនលឿន និងមានភាពរលូនល្អ ជាមួយនឹង RAM ទំហំ 1GB, មេម៉ូរីក្នុងម៉ាស៊ីនទំហំ 8GB, ប្រើ​ឈីប Qualcomm® Snapdragon™ 200 dual-core ។
  • អាចទទួលបានកំណែប្រែ (Upgrade) ទៅ Windows 10 ក្នុងពេលឆាប់ៗនេះទៀតផង ។
  • ធ្វើឲ្យអ្នកប្រើប្រាស់ ចៀសវាងបានពីការខកខាន មិនបានទទួលទូរស័ព្ទ តាមរយៈមុខងារ Smart Dual Sim ដែលអាចដំណើរការ បានក្នុងពេលតែមួយ។

g_-_-x-_-_-_61802x20150320102206_0

ស្របពេលនឹងការប្រកាសចេញលក់ផលិតផល Lumia 430,​ លោក Rahul Karve អគ្គនាយក​នៃ​ក្រុម​ហ៊ុន Microsoft Devices នៅកម្ពុជាបានលើកឡើងថា ៖ ស្មាតហ្វូន​​ Lumia 430 ស៊ីមពីរ ជួយសម្រួល ឲ្យ​មនុស្សនៅ ទូទាំងពិភពលោក កាន់តែច្រើនឡើង ទទួលបាន អត្ថប្រយោជន៍ ពីស្មាតហ្វូន ។ ជាមួយនឹង​កម្ម​វិធី Microsoft Office, Skype, OneDrive ដែលបាន តម្លើងរួចជាស្រេច, ស្មាតហ្វូន Lumia 430 ស័ក្តិសម​បំផុត សម្រាប់បណ្តាជន​ដែលចង់សម្រេច​លទ្ធផល ច្រើនថែមទៀត​នៅក្នុងជីវិត​រស់នៅប្រចាំថ្ងៃ ។

ជាមួយនឹងតម្លៃ 89$ យើងពិតជាមិនងាយ​ស្រួលក្នុងការ ស្វែងរកស្មាតហ្វូនណា ដែលមានភាព វៃឆ្លាត និង មានមុខងារច្រើនណាស់។ Lumia 830 នេះ ចាប់ផ្តើម មានលក់ជាសាធារណៈហើយ ដែលអ្នកទាំងអស់​គ្នា អាចរកជាវបាន នៅតាមបណ្តាហាង ទូរស័ព្ទនានា​ទូទាំង ព្រះរាជាណាចក្រ កម្ពុជា ដែលវាមានពីរពណ៌ សម្រាប់ជ្រើសរើស គឺពណ៌ ទឹកក្រូចស្រស់ និងពណ៌ខៀវ។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិលំអិត របស់ Microsoft Lumia 430

eddsf

  • ដោយ: Vongthear
  • 11:49 AM, 11 May
  • ប្រភព: Microsoft Cambodia
  • Tag: ទូរស័ព្ទ