ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​ហើយ ជា​ទ្រង់​ទ្រាយ​គម្រូ​នៃ​រថយន្ត​របស់ Apple សម្រាប់​ទីផ្សារ​អនាគត!

នេះ​ហើយ ជា​ទ្រង់​ទ្រាយ​គម្រូ​នៃ​រថយន្ត​របស់ Apple សម្រាប់​ទីផ្សារ​អនាគត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Apple ដូចដែល ធ្លាប់ឃើញ ការចុះផ្សាយ កន្លងមក ហើយថា មានមហិច្ឆិតា ចង់បង្កើត រថយន្ត គ្មានមនុស្សបើក ដើម្បីត្រៀមខ្លួន ប្រកួតប្រជែង នឹងគេលើ ទីផ្សារអនាគត ហើយ ខាងក្រោមនេះ ជារូបភាព បង្ហាញពី ទ្រង់ទ្រាយ គម្រូនៃ រថយន្តគ្មាន មនុស្សបើក ដើរដោយ ថាមពល អគ្គីសនី ដែលរចនា ប្លង់ដោយ វិចិត្រករល្បីៗ។

1-cover

ការសម្រេចចិត្ត យកទ្រង់ទ្រាយ គម្រូនេះ មកបង្ហាញ ក៏ដោយសារ ការសង្កេតលើ រូបរាង ដែល រចនាប្លង់ ដោយវិចិត្រករ ចំនួន 193 នាក់ មានតែ លោក Aristomenis Tsirbas ទេ​ ដែលរចនាស្អាត ជាងគេ ហើយ ក៏ចាត់ចូល ថាជាអ្នកឈ្នះ ក្នុងការរចនា ម៉ូដនេះឯង។ ទ្រង់ទ្រាយ គម្រូ នៃរថយន្ត របស់ Apple មានលក្ខណៈ រាងកោង បន្តិច ស្ទើរាបស្មើ ដោយមាន ទ្វារអាច បើកបិទ លក្ខណៈជា ស្លាយអញ្ចឹង។

ទ្រង់ទ្រាយគម្រូមួយទៀត រចនាឡើង មើលទៅ ហាក់បីដូចជា​ រថយន្ត កាលពី សម័យទស្សវត្សឆ្នាំ 70 អញ្ចឹង តែមើលយូរៗ ទៅស្អាតដែរ តាស។

2

ចំពោះគម្រូ មួយទៀត មានលក្ខណៈ ជារថយន្តប៉ោង រចនាឡើង មានកង់ និង តួរថយន្ត ស្ទើស្មើដី ដូចរូបខាងក្រោមនេះ។

3

គួរបញ្ជាក់ផងដែរថា នាពេលនេះ ក្រុមហ៊ុន Apple កំពុងសំងំ បង្កើតរថយន្ត នេះឡើង តែមិនដឹងជា សម្រេចចិត្ត យកគម្រូមួយ ណានោះទេ តែសង្ស័យ យកគម្រូរថយន្ត លើគេបង្អស់ មើលទៅ ហើយ គម្រោងបង្កើត រថយន្តនេះ ប្រព្រឹត្តិទៅ ជាសម្ងាត់នៅ ក្នុងទីក្រុង Sunnyvale រដ្ឋ California ក្នុងអាគារ SixtyEight។ ដូច្នេះ មានតែរងចាំ មើលទាំង អស់គ្នា ថាតើ រថយន្តបើក ដោយខ្លួនឯង និង ប្រើ ថាមពល អគ្គីសនី របស់ Apple មាន លក្ខណៈ អស្ចារ្យ ប៉ុណ្ណានោះ? ហើយ អាចចូលរួម ប្រកួតលើ ទីផ្សារជាមួយ ក្រុមហ៊ុន ល្បីៗ បានដែរ ឬអត់?

  • ដោយ: Vannoch
  • 1:11 PM, 08 April
  • ប្រភព: iPhonehack
  • Tag: យានយន្ត