ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​ម៉ូឌែល BMW i3 មាន​ដាក់​លក់​លើ Amazon នៅ​ជប៉ុនហើយ!

រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​ម៉ូឌែល BMW i3 មាន​ដាក់​លក់​លើ Amazon នៅ​ជប៉ុនហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការបង្កើតរថយន្ត ប្រើថាមពល អគ្គិសនីសម្រាប់ យុគ្គសម័យ បច្ចុប្បន្ន និងអនាគត នឹងក្លាយទៅជា រឿងមួយ ដែលក្រុមហ៊ុន ផលិតរថយន្ត ល្បីៗមួយចំនួន នៅជុំវិញ ពិភពលោក ត្រូវតែ គិតគូ ដូចកន្លង មកនេះ Tesla ដែលជា ក្រុមហ៊ុន ផលិតរថយន្ត ដ៏ល្បីមួយ នៅអាមេរិក បានបញ្ចេញលក់ រថយន្តម៉ូឌែល Tesla Model S ទៅកាន់ទីផ្សារ។ សម្រាប់ខណៈ ពេលនេះ ដែរ ដល់វេន BMW បញ្ចេញលក់ រថយន្តប្រើ ថាមពល អគ្គិសនី ដែរហើយ គឺម៉ូឌែល BMW i3 ដោយមាន ដាក់លក់ នៅលើ គេហទំព័រ Amazon ទឹកដី ប្រទេសជប៉ុន។

1-cover

សម្រាប់បងប្អូន ប្រជាជន ដែលរស់នៅ លើទឹកដី ជប៉ុន ក៏ដូចជា ប្រជាជននៅ តំបន់មួយ ចំនួនទៀត អាចធ្វើការ បញ្ជាទិញ ឬ កុម្ម៉ង់ទិញ តាមប្រព័ន្ធ អនឡាញ របស់ Amazon បាន ដោយ ចុចត្រង់នេះ

គួរបញ្ជាក់ផងដែរថា BMW i3 ជារថយន្ត ប្រើថាមពល អគ្គិសនី រចនាឡើង ជាមួយទ្វារ បើកបិទចំនួនប្រាំ បំពាក់ម៉ាស៊ីន នៅផ្នែក ខាងក្រោយ និង មានកាឡេ ក្រោយ ហើយ កម្លាំងម៉ាស៊ីន នៃរថយន្ត ម៉ូឌែលនេះគឺ 170 សេះ។ ការបញ្ចេញ ផ្សែងទៅកាន់ បរិយាកាស មានកម្រិត តិចតួច ហើយជម្រើស ​ប្រើ​ថាមពលគឺ 25kW 647cc មានម៉ាស៊ីន ស៊ីឡាំង ចំនួនពីរ ចំណុះ 7.2 លីត្រ។

2

ចំពោះរថយន្តប្រើថាមពលអគ្គិសនី ក្នុងពេល ប៉ុន្មានឆ្នាំ ខាងមុខទៀត ត្រូវបានគេ រំពឹងទុក ថា នឹងមានការ ចរាចរលើ ទីផ្សារ ច្រើនគ្រឿង ជាមួយស្នាដៃ របស់ក្រុមហ៊ុន ល្បីៗនៅ ជុំវិញ ពិភពលោក។

  • ដោយ: Vannoch
  • 10:31 AM, 06 April
  • ប្រភព: GreenCarReport
  • Tag: យានយន្ត