ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    សាកល្បងជាមួយហ្គេម​ដែល​ស្រដៀង​នឹង Flappy Bird នេះ​ហើយ​ឬ​នៅ? អាច​លេង​បាន​ទាំង​ប្រព័ន្ធ iOS & Android

សាកល្បងជាមួយហ្គេម​ដែល​ស្រដៀង​នឹង Flappy Bird នេះ​ហើយ​ឬ​នៅ? អាច​លេង​បាន​ទាំង​ប្រព័ន្ធ iOS & Android

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

a

បើនិយាយពី ហ្គេមមួយឈ្មោះថា “Flappy Bird” ប្រាកដជា មានប្រិយមិត្ត ភាគច្រើនធ្លាប់ស្គាល់ ព្រោះថាវាគឺ ជាហ្គេមមួយដែល មានការពេញនិយមខ្លាំង មិនថានៅប្រទេស កម្ពុជាយើងទេ សូម្បីតែប្រទេសផ្សេងៗ ក៏ពេញនិយមលេង ជាមួយហ្គេមមួយ នេះដែរ។ Flappy Bird គឺជាហ្គេមមួយ ដែលតម្រូវអោយ ប្រិយមិត្តត្រូវបញ្ជា សត្វបក្សីដោយ ចុចនៅលើអេក្រង់ ដើម្បីកុំអោយប៉ះនឹងបង្គោល ហើយធ្វើយ៉ាងណា អោយបានពិន្ទុ ច្រើនជាងគេ។

ទន្ទឹមនឹងនេះដែរ ក្រុមការងាររបស់ខេមបូ ក៏មានហ្គេមមួយ ដែលប្លែកផងដែរ សម្រាប់ចែកជូន ប្រិយមិត្តលេងកំសាន្ត។ វាមានឈ្មោះថា “ZigZag” ដែលជាហ្គេមមួយ ក៏មានការពេញនិយម លេងច្រើនផងដែរ។ យើងអាចនិយាយបានថា វាមានលក្ខណៈស្រដៀងទៅនឹង ហ្គេម Flappy Bird ក៏ព្រោះតែ គោលបំណងនៃ ការលេងហ្គេមមួយនេះ គឺមានភាពដូច គ្នាទៅនឹងហ្គេម Flappy Bird ដែរ ប៉ុន្តែសម្រាប់រូបភាព ក្រាហ្វិកនៃការលេង គឺខុសគ្នាដាច់ស្រឡះ ដោយហ្គេម ZigZag តម្រូវអោយយើង ត្រូវបញ្ជាទៅលើបាល់ម្តង ហើយធ្វើយ៉ាងណា កុំអោយបាល់នោះ រមៀលធ្លាក់ចុះ ចំណែកឯ Flappy Bird វិញគឺតម្រូវអោយ យើងត្រូវបញ្ជា ទៅលើបក្សី ហើយធ្វើយ៉ាងណា កុំអោយហោះ Sប៉ះនឹងបង្គោល។

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រិយមិត្តអាចដោនឡូត និងសាកល្បងលេង ហ្គេមនេះបាន ដោយឥតគិតថ្លៃ ទាំងស្មាតហ្វូន iOS និង Android ដែលវាមានទំហំត្រឹមតែ 24 MB នោះទេ។

ចុចទីនេះ សម្រាប់ iOS

ចុចទីនេះ សម្រាប់ Android

សូមអរគុណប្រិយមិត្ត ទាំងអស់ដែលតែងតែ គាំទ្រខេមបូ។ ខេមបូសង្ឃឹមថា ប្រិយមិត្តនឹងពេញចិត្ត នឹងកម្មវិធីមួយនេះ ហើយក្រុមការងារ យើងនឹងខិតខំ ស្វែងរកកម្មវិធីអ្វី ដែលប្លែកសម្រាប់ ចែកជូនប្រិយមិត្ត ក៏ដូចជាចំណី អារម្មណ៍ថ្មីៗផងដែរ។

  • ដោយ: Mai
  • 11:19 AM, 31 March
  • ប្រភព: Playstore & AppStore
  • Tag: កម្មវិធី & ហ្គេម