ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ដាក់​ពាក្យ​ស្លោក​របស់​អ្នក​ប្រាជ្ញ​ល្បីៗ​នៅ​​លើ​​របា​​ជូន​​ដំណឹង ដើម្បី​​បង្កើន​​ចំណេះ​​ដឹង និង​​ចែក​​​រំលែក​​បាន​ជាមួយ Widget មួយនេះ!

ដាក់​ពាក្យ​ស្លោក​របស់​អ្នក​ប្រាជ្ញ​ល្បីៗ​នៅ​​លើ​​របា​​ជូន​​ដំណឹង ដើម្បី​​បង្កើន​​ចំណេះ​​ដឹង និង​​ចែក​​​រំលែក​​បាន​ជាមួយ Widget មួយនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មានមិត្តអ្នកអានមួយភាគធំ ប្រាកដជាចង់ដឹងពី​ពាក្យ​ស្លោក​របស់​មនុស្ស​ល្បី ដូចជាសាស្រ្តាចារ្យ, មេដឹកនាំ​ធំៗ​, តារាល្បីៗ និងអ្នកជំនួនជោគជ័យ ដោយពួកគេនោះតែងតែបានទុកនៅពាក្យស្លោកជាការទួន្មានដល់​មនុស្ស​ជំនាន់ឲ្យពិចារណា និងវិភាគពីអត្ថន័យដែលពួកគេបានចារទុកនោះ។ មានមនុស្សមួយចំនួនចូល​ចិត្ត​អាន​ពាក្យស្លោកទាំងនោះ ដើម្បីបន្ថែមចំណេះដឹង ហើយថែមទាំងបង្ហោះពាក្យស្លោកទាំងនោះទៅលើ​បណ្តាញ​សង្គមទៀតផង។

1-cover (1)

នៅពេលនេះ យើងនឹងណែនាំ កម្មវិធីមួយប្រភេទដែលមានឈ្មោះថា Quote Widget ជាប្រភេទកម្មវិធី​សំរាប់​ដាក់ប្រើប្រាស់នៅលើរបាជូនដំណឹង (Notification Center) ដែលកម្មវិធីនេះនឹងបង្ហាញនូវពាក្យ​ស្លោក​ពោរពេញ​ដោយ​អត្ថន័យ​ជ្រាលជ្រៅ ព្រមទាំងមានឈ្មោះអ្នកចារពាក្យស្លោកនេះឡើងផងដែរ អ្នក​អាចចុចសញ្ញានៅខាងឆ្វេង ប៊ូតុងចែករំលែក Facebook នោះ ដើម្បីប្តូរទៅកាន់ពាក្យស្លោកមួយផ្សេងទៀត ហើយអ្នកក៏អាចចែករំលែកបានភ្លាមៗ ដោយគ្រាន់តែចុចប៊ូតុង Facebook នៅកណ្តាល ឬចែករំលែកនៅ Twitter ដែល​មានប៊ូតុងនៅផ្នែកខាងស្តាំនោះបានភ្លាម។ សូមចុចពាក្យដោនឡូដ ខាងក្រោម​ដើម្បី​ដោនឡូដ​កម្មវិធីនេះយកទៅប្រើប្រាស់៖

2

បញ្ជាក់ថា ៖ កម្មវិធីនេះត្រូវតម្រូវឲ្យអ្នកដាក់នៅលើរបាជូនដំណឹងដោយខ្លួន​ឯងបន្ទាប់ពីដោនឡូដរួច និង​អាច​ដំនើរការបាននៅលើប្រព័ន្ធប្រតិបត្តិការ IOS8 ឡើងទៅ។

សំរាប់មិត្តអ្នកអានដែលតែងតែបង្ហោះពាក្យស្លោកផ្សេងៗនៅលើបណ្តាញសង្គមច្បាស់ជាមិនខកបំណងបន្ទាប់ពីដោនឡូដកម្មវិធីយកទៅប្រើប្រាស់ ហើយសំរាប់មិត្តអ្នកអានដែលមានមិត្តភក្ភិតែងតែបង្ហោះពាក្យស្លោកដែរនោះ អាចណែនាំកម្មវិធីនេះ​ដល់​ពួក​គេបាន។

  • ដោយ: Hong
  • 2:27 PM, 30 March
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម