ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ស្បែកជើងវៃឆ្លាត​​របស់ Xiaomi សម្រាប់​តាម​ដាន​សុខភាព និង​ការ​ហាត់​ប្រាណ​របស់អ្នក!

ស្បែកជើងវៃឆ្លាត​​របស់ Xiaomi សម្រាប់​តាម​ដាន​សុខភាព និង​ការ​ហាត់​ប្រាណ​របស់អ្នក!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន Xiaomi បាន​បញ្ចេញ​លក់​នូវ​គ្រឿងអេឡិចត្រូនិច​ជាច្រើនប្រភេទ មិន​ថា​ស្មាតហ្វូន, កាមេរ៉ា, ម៉ាស៊ីនបន្សុទ្ធទឹក/ខ្យល់, Scooter, ឧបករណ៍បំពងសម្លេង, WiFi Router, កាតាប​ស្ពាយ -ល-។  ក្រុមហ៊ុនយក្សរបស់ចិននេះមានស្ទើរគ្រប់សព្វបែបយ៉ាង។ បន្ថែមពីលើនោះទៀត ក្រុមហ៊ុន ក៏បានបញ្ចេញនូវស្បែកជើងវៃឆ្លាតរបស់ខ្លួនបន្ថែមមួយទៀតទៅលើទីផ្សារ ដែលវាមានមុខងារ​សំខាន់​សម្រាប់​សុខភាព និងគុណភាពនៃការផលិតខ្ពស់ និងមានតម្លៃទាបសមរម្យផងដែរ។

cover

Final 1000x150 copy

សម្រាប់គុណភាពនៃការផលិតរបស់ស្បែកជើងវៃឆ្លាតនេះគឺមានគុណភាពខ្ពស់ មិនចាញ់ស្បែកជើងតម្លៃ​ថ្លៃ​របស់ ADIDAS ឬ NIKE ឡើយ។ បាតខាងក្រោមរបស់វាត្រូវបានបំពាក់ដោយកៅស៊ូតាន់ស្វិតរឹងមាំ មិនងាយសឹក ហើយដើម្បីការពារដល់ស៊េនស័របស់វានៅខាងក្រោម ចំណែកផ្នែកខាងលើត្រូវបាន​ប្រើប្រាស់​ក្រណាត់​ត្បាញដែលមានសភាពយឺតស្វិត និងមានអេប៉ុងទន់ការពារផងដែរ។

1

អ្វីដែលធ្វើឱ្យស្បែកជើងនេះវៃឆ្លាតនោះគឺដោយសារបន្ទះឈីប AMAZFIT ដែលបំពាក់នៅបាតស្បែក​ជើង​នេះ​តែ​ម្ដង ដោយឈីបនេះប្រើប្រាស់ស៊េនស័រ 6-AXIS និងមាន Bluetooth 4.0 ព្រមទាំងមាន​អាវ​ក្រោះ​ការពារ​ទឹកកម្រិត IP67 ទៀតផង ដូចនេះអ្នកមិនបាច់បារម្ភក្នុងការពាក់វានៅពេលធ្លាក់ភ្លៀងនោះទេ ម្យ៉ាង​ទៀត​ឈីបនេះប្រើប្រាស់ថ្ម CMOS ដែលអាចដោះដូរបាន (ថ្មជាចរន្ដស្រប ដូចនេះវាមិនបង្ករទៅ​ជា​ការឆក់នោះទេ)។ អាចភ្ជាប់ស្មាតហ្វូនរបស់យើងទៅកាន់ស្បែកជើងនេះ គ្រាន់តែដោនឡូតកម្មវីធី Mi Fit ចេញពី Play Store និង App Store និងភ្ជាប់តាមរយៈ Bluetooth ប៉ុណ្ណោះដើម្បីឱ្យវាតាម​ដាន​នូវ​កម្មភាព​របស់យើងប្រចាំថ្ងៃដូចជា ជំហ៊ាននៃការដើរ ឬរត់, ចម្ងាយ និងល្បឿននៃការរត់, ទម្ងន់របស់​យើង, កម្រិតកាឡូរីដែលបានដុតរាល់ការធ្វើលំហាត់ប្រាណ -ល-។

2 3

ក្រុមហ៊ុន Xiaomi បានដាក់លក់ស្បែកជើងនេះមួយគូនៅក្នុងតម្លៃប្រហែល ៥០ ដុល្លារ ដោយមាន ជម្រើស ពណ៌ស និងខ្មៅ ហើយសម្រាប់ទំហំវិញយើងអាចជ្រើសរើសបានតាមចិត្ដ។ សរុបមកនេះ​គឺ​ជា​ផលិត​ផលថ្មីមួយទៀតដែលក្រុមហ៊ុន Xiaomi បានព្យាយាមកែច្នៃ មានអត្ថប្រយោជន៍ច្រើន មុខងារ​វៃឆ្លាត​ច្រើនដើម្បីសុខភាព និងមានតម្លៃសមរម្យផងដែរ ហើយក៏សង្ឃឹមថាវានឹងមានលក់នៅក្នុងប្រទេស​យើង​ដែរ​ទៅចុះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:02 AM, 13 January
  • ប្រភព: Xiaomi
  • Tag: Lifestyle