ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    អ្នកជំនាញ FBI និយាយ​ចំៗ​ថា Apple ជា “Jerks” នៅ​មុខ​មហា​ជន!

អ្នកជំនាញ FBI និយាយ​ចំៗ​ថា Apple ជា “Jerks” នៅ​មុខ​មហា​ជន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចាំអត់ កាល​ពី​ឆ្នាំ​មុន FBI មាន​បញ្ហា​ជាមួយ Apple ដោយ​សារតែ Apple យក​មុខ​យក​មាត់ មិន​ព្រម​ដោះ​លេខ​កូដ​លើ iPhone 5C ដែល​ជា​របស់​ជន​ល្មើស​ម្នាក់ ហើយ Apple បានឆ្លើយតបមកវិញថា ពួក​គេ​មិន​អាច​ធ្វើ​អញ្ចឹង​បានទេ ដោយសារវាអាចរំលោភលើសិទ្ធិឯកជនរបស់អតិថិជន តែនេះជាស្មាតហ្វូន​របស់ជនល្មើស ដែល FBI ចាប់បាន និងស្នើរសុំ Apple ឲ្យជួយដោះលេខសម្ងាត់ដើម្បីឆែកមើល ​ទិន្នន័យ​ក្នុងនោះ ដោយនៅទីបំផុត Apple នៅតែមិនសហការ។
cover

Final 1000x150 copy

ទើបនាពេលថ្មីនេះ ក្នុងសន្និសិទ្ធជួបជុំគ្នានិយាយពីប្រព័ន្ធសុវត្ថិភាព Cyber អន្តរជាតិ ភ្នាក់ងារម្នាក់ ដែ​ល​ជា​អ្នកជំនាញនៅផ្នែកពិនិត្យភស្តុតាងលោក Stephen Flatley បាននិយាយយ៉ាងច្បាស់ក្រឡែត និង​និយាយ​ចំៗ ថា Apple ជា jerks និងថា Apple is pretty good at evil genius stuff ដែលប្រែថា មនុស្ស​អត្មានិយម ឬគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងពាក្យមួយឃ្លានោះថា Apple គឺជាអ្នកជំនាញ​ណាស់​ក្នុង​អំពើ​អាក្រក់។

ឥលូវយើងគិតមើលទៅ គេដឹងថា Apple មានកម្មវិធីពិសេសមួយ ដែលអាចដោះលេខសម្ងាត់​នោះ​បាន​យ៉ាង​ស្រួល តែពួកគេចង់រក្សាកេរិ៍្តឈ្មោះជាក្រុមហ៊ុន ដែលអាចរក្សាសុវត្ថិភាពស្មាតហ្វូនបានខ្ពស់ជាងគេ ទើបសម្រេចមិនព្រមជួយដល់ភ្នាក់ងារ FBI និងថែមទាំងបដិសេធជាមួយរាជរដ្ឋាភិបាលទៀតផង។ លើស​ពីនេះទៅទៀត Apple បានប្រឆាំងជាមួយ FBI ដោយប្រើប្រាស់វិធីសាស្រ្ត Brute force ដែលធ្វើ​ឲ្យ​ស្មាតហ្វូននោះ កាន់តែពិបាកក្នុងការដោះលេខសម្ងាត់។ FBI បានចំណាយពេលដល់ 2 ខែ ដើម្បី​ដោះ Brute Force នោះចេញបាន។ តែទីបំផុត ក្រុមហ៊ុនអ៊ីស្រាអែលមួយ អាចដោះលេខសម្ងាត់របស់ iPhone 5C នោះបាន ដោយភ្នាក់ងារ FBI នេះបានលើកឡើង និងអរគុណដល់ការសហការរបស់​ពួក​គេ។

ដូចអ្វីដែលយើងបានដឹង ថាភ្នាក់ងារ FBI ពិតជាមានជំនាញខ្លាំងក្នុងការបំបែករឿងក្តីធ្ងន់ៗ​ ហើយមាន​ប្រជាជន​ទុកចិត្តលើការធ្វើការរបស់ពួកគេ តែបែរជា Apple មិនព្រមសហការ​​ សម្រួលដល់ការងាររបស់ FBI ។ FBI ស្នើសុំការសហការពី Apple ដោយសារតែនោះជា iPhone 5C ដែលជាផលិតរបស់ Apple ដូចនេះ FBI ដឹងថា Apple នឹងអាចលេខសម្ងាត់នោះបានរហ័ស តែបែរសាច់រឿងដែល​ងាយ​ស្រួល​ទៅ​ជាល្អក់កករបែបនេះទៅវិញ។

jerks

សរុបសេចក្តីមក ភ្នាក់ងារជំនាញផ្នែកភស្តុតាងម្នាក់របស់ FBI បាននិយាយចំៗថា Apple ជា​ Jerks នៅ​ក្នុងព្រឹត្តិការណ៍ International Conference ដែលជជែកវែកញ៉ែកពី Cyber Security ហើយភ្នាក់​ងារ​នោះ បានអរគុណដល់ក្រុមហ៊ុនអ៊ីស្រាអែលមួយ ដែលបានសហការ​និងជួយដោះលេខសម្ងាត់នោះបាន​នា​ពេលនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:34 AM, 13 January
  • ប្រភព: Motherboard
  • Tag: Lifestyle