ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ក្រុមហ៊ុន LG Display និង Sharp កំពុង​​ប្រកួត​​ប្រជែង​​គ្នា​​ក្នុង​​ការ​​ផលិត​​អេក្រង់ OLED អោយ​​ទៅ Apple

ក្រុមហ៊ុន LG Display និង Sharp កំពុង​​ប្រកួត​​ប្រជែង​​គ្នា​​ក្នុង​​ការ​​ផលិត​​អេក្រង់ OLED អោយ​​ទៅ Apple

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នកអានភាគច្រើន ប្រហែល​​ជា​​បាន​​ដឹង​​ហើយ​​ថា iPhone X គឺ​​មាន​​អេក្រង់​​លាត ខុស​ពី iPhone ដទៃ​​ផ្សេង​​ទៀត ហើយ​​អេក្រង់​​លាត OLED នេះ ត្រូវ​បាន​ផលិត​​ឡើង​​ដោយ​​ក្រុម​ហ៊ុន Samsung។  ហើយ​​សម្រាប់​​ឆ្នាំ 2018 នេះ Apple ក៏​នឹង​មាន​ស្មាត​ហ្វូន​អេក្រង់លាតជំនាន់ថ្មីដល់ទៅ​ 3 ស៊េរី​ផ្សេង​ទៀត​ផង​ដែរ រួម​ជាមួយ​នឹង​ទំហំ​ខុសៗ​គ្នា។ បើយោងទៅតាម ព័ត៌មានដែលបានលេចលឺ នាពេលកន្លង​មក បាន​និយាយ​ថា Apple នឹងបំពាក់អេក្រង់ OLED ទៅលើ iPhone ជំនាន់ថ្មីចំនួន 2 ម៉ូឌែល​ និង មួយ​ម៉ូឌែលទៀតគឺ អាចនឹងបំពាក់អេក្រង់ប្រភេទ LCD ដូច iPhone ជំនាន់មុន។

Cover

Final 1000x150 copy

នាពេលនេះ របាយការណ៍ថ្មីមួយបានអះអាងថា ក្រុមហ៊ុន LG Display ជាមួយក្រុមហ៊ុន Sharp នឹងក្លាយ​ជាអ្នកផ្គត់ផ្គង់ការផលិតបន្ទះអេក្រង់ OLED សម្រាប់ iPhone ជំនាន់ថ្មី នៅក្នុងឆ្នាំនេះ ហើយ​ក្រុមហ៊ុន​ទាំង 2 នេះ ក៏កំពុងតែត្រៀមខ្លួនរួចរាល់ ដើម្បីទទួលការបញ្ជាទិញអេក្រង់ OLED ពីក្រុមហ៊ុន Apple ផងដែរ។ ដូច្នេះ ទាំងក្រុមហ៊ុន LG និង Sharp អាច​នឹងមានប្រកួតប្រជែងគ្នា ក្នុងការផលិតបន្ទះ​អេក្រង់​ប្រភេទ OLED សម្រាប់លក់អោយទៅ Apple។ ម្យ៉ាងវិញទៀត បើផលិតបានកាន់តែច្រើន ហើយ​បូករួមទាំងមានគុណភាពទៀត ក្រុមហ៊ុននោះនឹងទទួលបានផលចំណេញកើនឡើងច្រើន ព្រោះ​ឆ្នាំ​នេះ Apple បានធ្វើការបញ្ជា​ទិញបន្ទះអេក្រង់ OLED ក្នុងចំនួនច្រើនមែនទែន ដោយជៀសវាងមាន​ការ​ខ្វះខាត​ពី​ការផ្គត់ផ្គង់អេក្រង់ OLED ដែលធ្លាប់បំពាក់លើ iPhone X ដូចឆ្នាំមុន។ 

Pic 1

ចុះក្រុមហ៊ុន Samsung ឈប់ផលិតអេក្រង់ OLED លក់អោយ Apple ហើយមែនទេ? ចម្លើយគឺ មិនមែន​ទេ ដោយ Samsung នៅតែបន្តផលិតអេក្រង់ប្រភេទនេះ អោយទៅក្រុមហ៊ុន​ផ្លែប៉ោម​ដូច​មុន​ដដែល គ្រាន់តែឆ្នាំ 2018 នេះ Apple មានស្មាតហ្វូនត្រូវបំពាក់អេក្រង់ OLED ច្រើនស៊េរី ទើបទាមទារ​ត្រូវការក្រុមហ៊ុនដែលផលិតអេក្រង់នេះបន្ថែម ដើម្បីបំពេញអោយគ្រប់គ្រាន់ ចេញលក់អោយ​ទាន់សភាពការណ៍ កុំអោយយឺតយាវដូច iPhone X ទៀត។

Pic 2

យ៉ាងណា សម្រាប់ឆ្នាំនេះ Apple ត្រូវបានគេរាយការណ៍ថា បានចំណាយទុនរាប់ពាន់លានដុល្លារ ដើម្បី​វិនិយោគក្នុងការបញ្ជា​ទិញអេក្រង់ OLED ពីក្រុមហ៊ុនទាំងនេះ។ គួររំលឹកផងដែរថា ស្មាតហ្វូនទាំង 3 ម៉ូឌែលរបស់ Apple ដែលត្រូវបានគេរំពឹងថានឹងចេញក្នុងឆ្នាំនេះ រួមមាន iPhone SE ជំនាន់ទី 2 មាន​អេក្រង់ទំហំ 4.2 អ៊ីង, iPhone X ជំនាន់ទី 2 មានអេក្រង់ទំហំ 5.8 អ៊ីងដដែល និង ចុងក្រោយគឺ iPhone X Plus ដែលអាចមានអេក្រង់ទំហំ 6.2 អ៊ីង រឺ 6.5 អ៊ីងផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 9:49 AM, 13 January
  • ប្រភព: iPhonehacks
  • Tag: Lifestyle