ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    រំជួលចិត្ត​ជាមួយ​ការ​អាប់​ដេត iOS11 ចុង​ក្រោយ​ធ្វើឲ្យ iPhone 6 ដំនើរ​ការ​កាន់​តែ​យឺត!

រំជួលចិត្ត​ជាមួយ​ការ​អាប់​ដេត iOS11 ចុង​ក្រោយ​ធ្វើឲ្យ iPhone 6 ដំនើរ​ការ​កាន់​តែ​យឺត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការអាប់ដេតចុងក្រោយនៃជំនាន់ iOS11.2.2 ដែល​ចេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃមុ​ន​នេះ ត្រូវ​បាន​គេ​ដឹង​ថា ប្រព័ន្ធ​ដំនើរការ​នេះ ធ្វើឲ្យម៉ូឌែល iPhone 6 ដំនើរការកាន់តែយឺតជាងមុនទៀត។ ដូចអ្វីដែល​យើង​បាន​ដឹង ជំនាន់ iOS11.2.2 នេះ អាប់ដេតមក ដើម្បីទប់ស្កាត់ចន្លោះប្រហោង Meltdown និង Spectre ដែល​អាចធ្វើឲ្យ CPU គ្មានសុវត្ថិភាព និងងាយរងការ Hack ពីជនខិលខូច។ កាលពីដើមឆ្នាំនេះ ចន្លោះ​ប្រហោង​នេះ វាយប្រហារខ្លាំងទៅលើផលិតផលទាំងអស់ សូម្បីតែស្មាតហ្វូនដំនើរការ Android និង iOS ជួបចន្លោះប្រហោងនេះដូចគ្នា ទើប Apple បញ្ចេញកំណែអាប់ដេតចុងក្រោយនេះ​សម្រាប់​ស្មាត​ហ្វូន និងថេប្លេតទាំងអស់របស់ពួកគេ។

cover

Final 1000x150 copy

តែបញ្ហាបានកើតឡើងទៀតហើយ ជាមួយម៉ូឌែល iPhone ស៊េរីចាស់ ដូចជា iPhone 6 ត្រូវបាន​គេ​ប្រទះ​ឃើញ​ថា ដំនើរការត្រូវបានកាត់បន្ថយយ៉ាងច្រើន បន្ទាប់ពី​អ្នកប្រើប្រាស់ធ្វើ​តេស្ត​ជាមួយ​កម្មវិធី Benchmark ដើម្បីចង់ដឹង ថាដំនើរការវាយ៉ាងម៉េចដែរ ពេលដែលបានដំឡើងទៅកាន់ iOS11.2.2 ជាមួយ​ប្រព័ន្ធសុវត្ថិភាពខ្លាំងជាងមុន តែលទ្ធផលបានធ្វើឲ្យគាត់អន់ចិត្ត ដោយបានដឹងថា ប្រព័ន្ធ​ដំនើរការ​យឺតជាងមុន។

ការធ្វើតេស្តនោះ ពិតជាបានបង្ហាញឲ្យយើងឃើញថា កំលាំងស៊ីភីយូ រត់ Core តែមួយគ្រាប់​បាន​ត្រូវ​កាត់​បន្ថយ​ល្បឿន​អស់ 41 ភាគ​រយ និង​កំលាំង​ស៊ីភីយូ​ដែល Core ទាំង​នោះ​រត់ព្រមគ្នា ត្រូវបានកាត់អស់ 39 ភាគរយ ប្រសិនបើប្រៀបធៀបជាមួយកំណែអាប់ដេតជំនាន់ iOS មុនមួយ។

ហើយវាក៏មិនសមដែរ កំណែអាប់ដេតតូចតាចមួយធ្វើឲ្យដំនើរការយឺតជាងមុន តែវាជាការពិត ទោះបីជា​គ្មាន​ការបកស្រាយពី Apple ក៏ដោយ។ ជាពិសេសប្រសិនបើ ពួកគេនៅមានចេតនា ធ្វើឲ្យ iPhone ជំនាន់មុន ដំនើរការយឺតទៀត និងកាន់តែជួបបញ្ហាបន្ថែមទៀត ដោយនៅពេលនេះពួកគេ មិនទាន់បាន​ដោះ​ស្រាយលើបញ្ហាដែលមានចេតនាធ្វើឲ្យ iPhone ជំនាន់មុនដំនើរការយឺតផង ជាមួយតុលាការ និង​អ្នក​ប្រើប្រាស់។

សរុបសេចក្តីមក មានអ្នកប្រើប្រាស់មួយចំនួន បានធ្វើតេស្តលើ iPhone 6 របស់ពួកគេ នឹងឃើញ​លទ្ធផល​មួយ​ដែលខកចិត្ត គឺស្មាតហ្វូនរបស់ពួកគេត្រូវដំនើរការកាន់តែយឺតជាងមុន បន្ទាប់ពី​អាប់​ដេត​ឡើង​ទៅ iOS11.2.2 ចុងក្រោយ ដែលជាកំណែអាប់ដេត សម្រាប់ការពារចន្លោះប្រហោង Meltdown និង Spectre ។ ស្របពេល ពត៌មានប្រហែលជាមិនទាន់លេចឮដល់ Apple នៅឡើយទេ ទើបគ្មាន​ការ​ឆ្លើយ​តប​ពីបញ្ហានេះ។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 3:03 PM, 12 January
  • ប្រភព: Melv1n
  • Tag: Lifestyle