ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Samsung បាន​សម្រេច​បិទ​កម្មវិធី Game Recorder+ ចោល​លែង​អោយ​ប្រើ​ប្រាស់ នា​ពេល​ឆាប់ៗ​នេះ​ហើយ

Samsung បាន​សម្រេច​បិទ​កម្មវិធី Game Recorder+ ចោល​លែង​អោយ​ប្រើ​ប្រាស់ នា​ពេល​ឆាប់ៗ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នកអាន ដែល​ប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិ Android ភាគ​ច្រើន ប្រហែល​ជា​បាន​ដឹង​រួចមក​ហើយ​នូវ​កម្មវិធី​មួយ​ឈ្មោះថា Game Recorder+ ដោយកម្មវិធីមួយនេះ​ត្រូវបាន ក្រុមហ៊ុន Samsung អនុញ្ញាត​អោយ​អ្នកប្រើប្រាស់ អាចថតច​ម្លង (record) ការលេងហ្គេមរបស់អ្នក ចេញពីស្មាតហ្វូនបាន។   កម្មវិធី​នេះ ត្រូវបានដាក់អោយប្រើ មានរយៈពេលជាង 2 ឆ្នាំហើយ មិនតែប៉ុណ្ណោះ មានមនុស្សមិនតិចទេ ដែល​បាន​ទាញយកកម្មវិធីនេះ ជាពិសេសគឺអ្នកដែលចូលចិត្តលេងហ្គេម។

Cover

Final 1000x150 copy

ហើយថ្មីៗនេះ ក្រុមហ៊ុន Samsung បានចេញសេចក្តីប្រកាសថ្មីមួយ ដោយសម្រេចបិទកម្មវិធី Game Recorder+ ចោល លែងអោយប្រើប្រាស់ទៀតហើយ។ ចំពោះកាលបរិច្ឆេទ បិទកម្មវិធីនេះគឺនឹងចាប់​ផ្តើមនៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ ​2018 ឆាប់ៗខាងមុខនេះតែម្តង បើគិតទៅនៅ​តែ​ជាងមួយ​ខែ​ទៀត​ប៉ុណ្ណោះ​។​ ហើយចាប់ពីថ្ងៃនោះ បើទោះជាទូរស័ព្ទ Samsung របស់អ្នកមានកម្មវិធី Game Recorder+ នេះ ក៏​មិន​អាចថតចម្លងហ្គេមបានដូចមុនទៀតបានដែរ។ ដូច្នេះ ប្រសិនបើអ្នកចង់រក្សារទុករាល់ហ្គេម ដែលអ្នក​បាន​ថតចម្លងរួចហើយនោះ គួរតែចាប់ផ្តើមធ្វើវាពីឥលូវទៅ ដោយគ្រាន់តែចុច Save ទៅដាក់នៅក្នុង Folder ថ្មីមួយ​នៅលើស្មាតហ្វូនរបស់អ្នក មុនពេលគ្រប់យ៉ាងបានកើតឡើង និង បញ្ចប់។

Pic 1

សូមបញ្ជាក់ដែរ បើអ្នកមិនបាន Save នោះទេ រាល់ការថតចម្លងហ្គេមពីមុនទាំងអស់ ក៏នឹងត្រូវលុបចេញ ដោយស្វ័យប្រវត្តិចេញពីស្មាតហ្វូនតែម្តង។ យ៉ាងណា យើងក៏នៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើ Samsung នឹងជំនួសកម្មវិធីណាផ្សេងទៀត (ឬសេវាកម្មថ្មី)  ដើម្បីជំនួសកម្មវិធីនេះ។ អញ្ចឹង​សម្រាប់អ្នក​ដែល​កំពុងប្រើកម្មវិធី Game Recorder+ គួរតែចុចរក្សា​ទុកអោយហើយទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:23 PM, 11 January
  • ប្រភព: Phone Arena
  • Tag: Lifestyle